ស្រាវជ្រាវ &raquo បច្ចេកវិទ្យា

ក្រុមហ៊ុន​ឥណ្ឌា Ringing Bells បាន​ផលិត​ស្មា​ត​ហ្វូ​ន​តម្លៃ​ថោក​ជាងគេ ។ ស្មា​ត​ហ្វូ​ន​នោះ​មានឈ្មោះ​ថា Freedom 251 ដែល​មាន​តម្លៃ​ក្រោម​៥០០​រូពី ឬ​ប្រហែល​ស្មើ​៧,៣​ដុល្លារ ។ ប៉ុន្តែ​យោង​តាម​របាយ​ការ​ឱ្យ​ដឹង​ថា វា​នឹង​មាន​ម្លៃ​ត្រឹមតែ​២៥១​រូពី គឺ​ប្រហែល​៣,៦៧​ដុល្លារ​ប៉ុណ្ណោះ ។

របាយ​ការ​ដដែល​បន្ត​ថា ស្មា​ត​ហ្វូ​ន​នោះ​មាន​ទំហំ​៨ ជី​ហ្កា​បៃ ផ្ទុក​ក្នុង​ម៉ាស៊ីន ព្រមទាំង​មាន​កាមេរ៉ា​មុខ​-​ក្រោយ ។

ប្រទេស​ឥណ្ឌា​គឺជា​ទីផ្សារ​ស្មា​ត​ហ្វូ​ន​ធំ​ជាងគេ​ទី​២​ក្នុង​លោក និង​មាន​អ្នក​ប្រើប្រាស់​ចំនួន​១​លាន​នាក់ ។ ស្មា​ត​ហ្វូ​ន​ថោក​ជាងគេ​ក្នុង​លោក Freedom 251​ត្រូវ​គេ​រំពឹង​ថា​នឹង​វាយលុក​ទីផ្សារ​ដោយ​តម្លៃ​ពិសេស​ពុំ​ធ្លាប់​មាន​ពី​មុន​មក​ទេ ។

Ringing Bells គឺជា​ក្រុមហ៊ុន​ទើបតែ​បង្កើត​ឡើង​កាលពី​ប៉ុន្មាន​ខែ​មុន ហើយ​បច្ចុប្បន្ន​បាន​ស្វាគមន៍​អតិថិជន​ដោយ​ការ​បញ្ចេញ​ស្មា​ត​ហ្វូ​ន​តម្លៃ​ថោក​ជាងគេ ៕