តារា​ចម្រៀង ហ៊ឹម សុភី និង​សិល្បករ ១ ក្រុម​ជួប​គ្រោះថ្នាក់​ចរាចរណ៍


តារា​ចម្រៀង ហ៊ឹម សុភី និង​សិល្បករ ១ ក្រុម​ជួប​គ្រោះថ្នាក់​ចរាចរណ៍

តារា​ចម្រៀង​ថ្ពាល់​ខួច ហ៊ឹម សុភី រួម​ជាមួយ​តន្ត្រីករ​វីយោឡុង​ម្នាក់ និង​សិល្បករ​មួយ​ចំនួន​ទៀត បាន​ជួប​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរណ៍​កាល​ពី​ម្សិលមិញ។ នេះ​បើ​យោង​តាម​សិល្បករ​លោក អ៊ឹម ជីវ៉ា ថ្លែង​មក​កាន់ Sabay។

 

ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​សិល្បករ​រូប​នេះ​បញ្ជាក់​ថា ហេតុការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​ក្រឡាប់​រថយន្ត​កាល​ពី​រសៀល​ម្សិលមិញ ដែល​កើត​ឡើង​នៅ​ចំណុច​អូរ​ពងមាន់ ខណៈ​ពួក​គេ​ធ្វើ​ដំណើរ​ទៅ​កាន់​ខេត្ត​រតនគិរី។ លោក​បន្ត​ថា មិន​មាន​សិល្បករ​ណា​ម្នាក់​មាន​គ្រោះថ្នាក់​ដល់​ជីវិត​នោះ​ទេ។ ប៉ុន្តែតន្រ្តីករ​វីយោឡុង និង​អ្នក​រួម​ដំណើរ​ម្នាក់​ទៀត​រង​របួស​ធ្ងន់​ហើយ​ត្រូវ​បញ្ជូន​មក​សង្គ្រោះ​នៅ​ភ្នំពេញ។ ចំណែក​នាង ហ៊ឹម សុភី ត្រឹម​តែ​រង​របួស​ស្រាល​ប៉ុណ្ណោះ៕

 

តារា​ចម្រៀង ហ៊ឹម សុភី និង​សិល្បករ ១ ក្រុម​ជួប​គ្រោះថ្នាក់​ចរាចរណ៍

 

តារា​ចម្រៀង ហ៊ឹម សុភី និង​សិល្បករ ១ ក្រុម​ជួប​គ្រោះថ្នាក់​ចរាចរណ៍

 

អត្ថបទ៖ សំ ជំនាញ

រូបថត៖ Facebook