​ចិន​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​ថង់​ប្លាស្ទិក​បាន ១,៤​លាន​តោន​ ក្នុង​៧​ឆ្នាំ​ចុងក្រោយ

​ចិន​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​ថង់​ប្លាស្ទិក​បាន ១,៤​លាន​តោន​ ក្នុង​៧​ឆ្នាំ​ចុងក្រោយ

​គណៈកម្មការ​កំណែ​ទម្រង់​ និង​អភិវឌ្ឍ​​ជាតិ​ចិន (NDRC)​ និង​ជា​អ្នក​រៀប​គម្រោង​​សេដ្ឋកិច្ច​ជាន់​ខ្ពស់​ បាន​បង្ហើប​ឲ្យ​ដឹង​​ថា ​​ប្រទេស​ចិន​​បាន​កាត់​បន្ថយ​ ការ​ប្រើប្រាស់ថង់​ប្លាស្ទិក​បាន​ជាង ១,៤​លាន​តោន​ ​ចាប់​តាំង​ពី​មាន​បម្រាម ​​តាម​ហាង​​នានា​​ចាប់​ពី​ថ្ងៃ​ទី ១​ មិថុនា ឆ្នាំ ២០០៨​មក។

 

​ចិន​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​ថង់​ប្លាស្ទិក​បាន ១,៤​លាន​តោន​ ក្នុង​៧​ឆ្នាំ​ចុងក្រោយ

​​​

ចំនួន​​ទាំង​នេះ​ស្មើ​នឹង​​ការ​កាត់​បន្ថយ​​ការ​​ប្រើ​ប្រាស់​​​ឥន្ធនៈ​​ចំនួន ៨,៤លាន​តោន ឬ​​ចំនួន​​ធ្យូង​ថ្ម​បាន ១២​លាន​តោន ​និង​​កាត់​បន្ថយ​ការ​បញ្ចេញចោល​​​កាបូន​ឌីអុកស៊ីត ​បាន​ជិត ៣០លាន​តោន។ រដ្ឋាភិបាល​​​ចិន បាន​​បង្កើន​កិច្ច​ខិតខំ​ប្រឹង​ប្រែង​យ៉ាង​ខ្លាំង ដើម្បី​ធានា​​​ការ​អនុវត្ត​​ឲ្យ​បាន​ពេញ​លេញ ​ចំពោះ​ច្បាប់​​ហាម​​​អ្នក​​​ប្រើប្រាស់​ ​មិន​ឲ្យ​ប្រើ​​ថង់​ខ្ចប់​​​មិន​ងាយ​រលួយ។ ​មន្ត្រី​រដ្ឋាភិបាល​ ​និយាយ​ថា​​​យុទ្ធនាការ​​នៃ​ការ​អនុវត្ត​បម្រាម​​​ សំដៅ​​សំខាន់​ជាង​គេ​​ទៅ​លើ​​បណ្ដា​ផ្សារ​ទំនើប ​និង​ហាង​លក់​ទំនិញ​​នានា​ ​ក្នុង​ការ​កាត់​បន្ថយ​ចំនួន​​​ថង់​ប្លាស្ទិក​។

 

​បើ​យោង​ទៅ​តាម​សារព័ត៌មាន People’s Court Daily ​ផ្សាយ​ថា​​ ផ្សារ​ទំនើប​​ជា​ច្រើន​​​គិត​ទៅ​លើ​​ប្រាក់​ចំណេញ​​ ​ដោយ​​គិត​ថ្លៃ​​​ទៅ​លើ​​​​​អតិថិជន​ចំពោះ​​​ការ​ប្រើ​ប្រាស់​ថង់​រុំខ្ចប់  និង​​​​តាម​ហាង​លក់​ដូរ​តូច​តាច​​ តែង​​តែ​​ឲ្យ​ថង់​ប្លាស្ទិក​​​​​​គុណភាព​ទាប​មិន​គិត​ថ្លៃ។

 

​​​ប្រទេស​ចិន​​បាន​ប្រើ​ប្រាស់​​​ថង់​ប្លាស្ទិក​តិច​ជាង ៨០ម៉ឺន​តោន​​ចាប់​តាំង​ពី​ឆ្នាំ ២០០៩​មក ​ជា​ចំនួន​ធ្លាក់​ចុះ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ ​​​ដែល​កាល​ឆ្នាំ ២០០៧​​​​​ បាន​ប្រើប្រាស់​ដល់​ទៅ ១លាន​តោន។

 

​​​​មន្ត្រី​មួយ​រូប​ទៀត ​និយាយ​ថា៖ ​​”​​​វា​ពិបាក​​​នឹង​អនុវត្ត​​បម្រាម​ឲ្យ​បាន​រហ័ស​ណាស់​ ​ដោយ​សារ​អ្នក​​​ទិញ ​និង​អ្នក​លក់​​ស្ទាក់​ស្ទើរ​​​ក្នុង​ការ​ទិញ​​ថង់​ដែល​​រលួយ​ ព្រោះ​​វា​​នៅ​មាន​តម្លៃ​ខ្ពស់​នៅ​ឡើយ។ ​​ទោះ​ជា​យ៉ាង​ក្ដី ​​រដ្ឋាភិបាល​ចិន ​បាន​​​ចាត់​វិធាន​ការ​​វិជ្ជមាន​​​ជា​ច្រើន ក្នុង​ការ​ជំរុញ​លើក​ទឹក​ចិត្ត​​ឧស្សាហកម្ម​នានា​​ក្នុង​ការ​​​​ផលិត​ថង់​ដែល​ងាយ​​​​​រលួយ​ផង​ដែរ”៕

 

​ចិន​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​ថង់​ប្លាស្ទិក​បាន ១,៤​លាន​តោន​ ក្នុង​៧​ឆ្នាំ​ចុងក្រោយ

 

 

ចុចអាន៖ ​រក​ឃើញ​សំរាម​ប្លាស្ទិក​ក្នុង​មហាសមុទ្រ​៦០% ​ចេញ​ពី​​ ៥ប្រទេស​​​នៅ​​អាស៊ី

ចុចអាន៖ ក្មេង​ស្រី​​​ជួយ​​ម្ដាយ​​ជា​អ្នក​បោស​សំរាម​​ ឆក់​បេះ​ដូង​មនុស្ស​ជា​ច្រើន

ចុចអាន៖ និស្សិត​បញ្ចប់​ការ​សិក្សា​លុត​ជង្គង់​សំពះ​ដល់​បាត​ជើង​ឪពុក​ជា​អ្នក​បើក​ឡាន​សំរាម

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ CCTV