ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានី​ភ្នំពេញ ៖ ប្រធាន​គណបក្ស​មហា​សាមគ្គី​ជាតិខ្មែរ លោក​ញ៉ែ​ម វ៉ា​ន់​ថន កាលពី​ព្រឹក​ថ្ងៃ​ទី​១៩ កុម្ភៈ ២០១៦ នេះ បាន​រៀបចំ​ធ្វើ​សន្និសីទកាសែត​មួយ ដើម្បី​បង្ហាញ​ពី​គោលនយោបាយ ឆ្ពោះទៅ​រក​ការ​ចូលរួម​ការ​បោះ​ឆ្នោត​សម្រាប់​ឆ្នាំ​២០១៧-២០១៨ នា​ខាង​មុន​នេះ ។

សន្និសីទ​នេះ ត្រូវ​បាន​រៀបចំ​ឡើង​នៅ​ស្នាក់​ការ​កណ្តាល​របស់​គណបក្ស ស្ថិត​នៅ​ក្នុង​បុរី​កាំ​កូ​ស៊ី​ធី ផ្លូវ​ឧកញ៉ា​ម៉ុង ឫ​ទ្ធី ក្នុង​ខណ្ឌ​ទួល
គោក រាជធានី​ភ្នំពេញ ។