(Video Highlights) Man United បរា​ជ័យ​នៅ​ទឹក​ដី​ដា​ណឺ​ម៉ាក ខណៈក្លឹប Valencia ផ្តល់ភាព​ជឿ​ជាក់ដល់​លោក Neville

រដូវកាល​ដ៏​វេទ​នា​​មួយ​សម្រាប់​លោក Louis van Gaal និងក្រុម Manchester United បាន​ឆ្ពោះ​ទៅកាន់​របត់​ថ្មី​មួយ​នៃ​ស្ថាន​ភាព​កាន់​តែ​អាក្រក់​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ខណៈ​ដែលពួក​គេ​បាន​​រង​បរា​ជ័យ​ក្នុង​លទ្ធផល ២-១ នៅ​លើ​ទឹក​ដីក្រុមម្ចាស់​ជើង​ឯក​ដា​ណឺ​ម៉ាក Midtjylland ក្នុង​ការ​ប្រកួត​ក្រប​ខ័ណ្ឌ Europa League​។

juan-mataគ្រាប់​បាល់​​ស៊ុត​បញ្ចូល​ទិ​ពី​សំណាក់​កីឡាករ Pione Sisto និង​ខ្សែ​ប្រយុទ្ធ​​វ័យក្មេង​របស់​នី​ហ្សេ​រីយ៉ា Paul Onuachu បាន​ជួយ​ឲ្យក្រុម Midtjylland ទទួល​បាន​ជ័យ​ជម្នះ​នៅ​ទីក្រុង Herning ក្រោយពីកីឡាករ Memphis Depay បាន​ជួយ​ឲ្យ​ក្រុម Man United មាន​គ្រាប់​បាល់​នាំមុខ​មុន​ក្នុង​ការ​ប្រកួត​ជើង​ទី​១​នៃ​វគ្គ​៣២​ក្រុម​ចុងក្រោយ​នេះ​​។ គ្រាប់​បាល់​ក្រៅ​ដី​នោះ​ផ្តល់​ឲ្យ Man United នូវ​ឱកាស​ក្នុង​ការ​​ផ្លាស់​ប្តូរ​លទ្ធ​ផល​នេះ​ក្នុង​ការ​ប្រកួត​ជើង​ទី​២នៅ​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​ក្រោយនៅកីឡ​ដ្ឋាន Old Trafford ប៉ុន្តែ ការ​ធ្លាក់​ចេញ​ដ៏​អា​ម៉ាស់​ដ៏​ស្ថិត​នៅ​ចំពោះមុខ​ក្នុង​ពេលមួយ​ផង​ដែរ នៅពេល​ដែលក្រុម​របស់​លោក Van Gaal កំពុង​តែ​ប្រជែង​ដើម្បី​បញ្ចប់​ឲ្យ​បាន​ចំណាត់​ថ្នាក់​កំពូល​ទាំង​បួន​នៃក្រប​ខ័ណ្ឌ Premier League​។

អ្នក​ចាត់​ការ​ទូទៅ​សញ្ជាតិ​ហូ​ឡង់​រូប​នេះ បាន​ទទួល​ស្គាល់​ថា ការ​ឈ្នះ​ពាន Europa League បច្ចុប្បន្ន អាច​នឹង​​ក្លាយ​ជា​ឱកាស​ដ៏​ល្អ​បំផុត​របស់​ក្រុម​លោក​ក្នុង​ការ​​ឈ្នះកៅ​អី​ទៅលេង​ក្នុង​ក្រប​ខ័ណ្ឌ Champions League នា​រដូវកាល​ក្រោយ ហើយ​​ការ​ខក​ចិត្ត​នា​ពេល​ថ្មី​ៗ​នេះ​នឹង​បង្កើន​សម្ពាធ​កាន់​តែ​ធំលើ​រូប​លោក​។ ស្រប​ពេល​ជា​មួយ​គ្នា​នេះ ក្រុម Valencia អាច​ចាប់​ផ្តើម​សម្លឹង​ឆ្ពោះ​ទៅ​កាន់​វគ្គ​១៦​ក្រុម​ចុងក្រោយ ក្រោយ​ពី​បានបំ​បាក់​ក្រុម Rapid Vienna យ៉ាង​ចាស់​ដៃ​ក្នុង​លទ្ធផល ៦-០ នៅ​កីឡដ្ឋាន Mestalla ដើម្បី​ផ្តល់​ការ​​ជឿ​ជាក់​ដល់​លោក​គ្រូ​បង្វឹក Gary Neville​៕

សូមទស្សនាវិដេអូ Hihglights ខាងក្រោម៖

ប្រភព​ព័ត៌​មាន៖ Channel News Asia