វិធីសាស្ត្រផឹកស្រា មិនឲ្យឆាប់ស្រវឹង និងមិនធ្វើឲ្យប៉ះពាល់ ដល់សុខភាពខ្លាំងពេក

សុខភាព៖ វាជារឿងធម្មតា សាមញ្ញទៅហើយ សម្រាប់វង់ផឹកស៊ី ដាច់ខាតអ្នកដែលចូលរួម ត្រូវតែផឹកស្រា ។ ប៉ុន្តែការផឹករហូតដល់បាត់បង់ ស្មារតីវាមិនល្អនោះទេ ហើយក៏មិនមានវិធីសាស្ត្រ ពីលើមេឃឯណា ផឹកស្រាមិនស្រវឹងនោះដែរ ។

ខាងក្រោមនេះ គឺជាវិធីសាស្ត្រផឹក ស្រាមិនឆាប់ស្រវឹង ៖

១.សូមបរិភោគអាហារ ទ្រាប់ក្រពះ៖ មុនពេលលេបជាតិ អាកុលចូលទៅក្នុងពោះ អ្នកគួរតែបរិភោគអាហារ ទ្រាប់ក្រពះជាមួយសិន ដើម្បីជៀសវាងការខូចខាតភ្នាស់ក្រពះ។

២. សូមកុំផឹកលាយជាមួយនឹងស្រាដទៃ ៖ ការផឹកបែបនេះ ធ្វើឲ្យរាងកាយទទួលយកជាតិ អាកុលយ៉ាងឆាប់រហ័ស និងធ្វើឲ្យអ្នកស្រវឹងលឿន។

៣. សូមកុំផឹកលឿនពេក៖ ការផឹកលឿនពេក ធ្វើឲ្យថ្លើមរបស់អ្នក ទប់ទល់នឹងមិនអាចបន្សាប ជាតិស្រវឹងបាននោះទេ និងធ្វើឲ្យស្រាជ្រាបចូល ទៅកាន់ចរន្តជាតិ ជាច្រើន ។

៤.សូមផឹកទឹកនៅពេលផឹកស្រា៖ អ្នកមានឆ្ងល់ទេ នៅពេលដែលអ្នកផឹកស្រា វានឹងធ្វើឲ្យអ្នកនោមញឹកញាប់ និងខ្វះជាតិទឹកថែមទៀតផង បើអ្នកមិនផឹកទឹកពេលផឹកស្រាទេ វានឹងបឺតជាតិទឹកពីខួរក្បាល និងរាយកាយ ធ្វើឲ្យអ្នកឈឺក្បាល ជាក់ជាមិនខាន៕

វិធីសាស្ត្រផឹកស្រា មិនឲ្យឆាប់ស្រវឹង និងមិនធ្វើឲ្យប៉ះពាល់ ដល់សុខភាពខ្លាំងពេក

  • វិធីសាស្ត្រផឹកស្រា មិនឲ្យឆាប់ស្រវឹង និងមិនធ្វើឲ្យប៉ះពាល់ ដល់សុខភាពខ្លាំងពេក已关闭评论
  • 12 views
  • Hide Sidebar
    A+
Publish on:2016/02/19  Category:កំសាន្ត