អង្គុយគងពាក់ខ្លា ធ្វើឲ្យប៉ះពាល ដល់ឆ្អឹងកង

សុខភាព៖ យោងតាម healthytipsworld បានចុះផ្សាយឲ្យដឹងថា ការអង្គុយគងពាក់ខ្លា នឹងផ្តល់ផលអាក្រក់ដល់ឆ្អឹងកង ដែលគួរតែជៀសវាង ។

ប្រធានសមាគមផ្នែក សុខភាពឆ្អឹងកងលោក Reinhard Schneiderhan ជនជាតិអាល្លឺម៉ង់ បានមានប្រសាសន៍ថា អ្វីដែលសំខាន់បំផុត អ្នកត្រូវផ្លាស់ប្តូរទីតាំង អង្គុយបែបនេះឲ្យញឹកញាប់ (ម្តងទៅឆ្វេង, ម្តងទៅស្តាំ ឬអង្គុយឲ្យត្រង់)។

លោកមិនបានជំទាស់ចំពោះ ការណែនាំឲ្យអង្គុយ ត្រង់ខ្លួនយូរនោះទេ គឺធ្វើទៅតាមអ្វីដែល អាចធ្វើទៅបាន។ ព្រោះគ្មាននរណាម្នាក់ អាចទ្រាំអង្គុយបែបនេះ បានរហូតនោះទេ អារម្មណ៍តានតឹងនឹងកើត មានឡើងជាក់ជាមិនខាន៕

អង្គុយគងពាក់ខ្លា ធ្វើឲ្យប៉ះពាល ដល់ឆ្អឹងកង