ត្រឹមរយៈ​ពេល​២៨​ឆ្នាំ​ ​ទូរសព្ទ​របស់​ Samsung មាន​ការ​​វិវត្តយ៉ាង​អស្ចារ្យ


ត្រឹមរយៈ​ពេល​២៨​ឆ្នាំ​ ​ទូរសព្ទ​របស់​ Samsung មាន​ការ​​វិវត្តយ៉ាង​អស្ចារ្យ

ដើម្បី​ត្រៀម​ខ្លួន​​បង្ហាញ​ទូរសព្ទ​​ Galaxy ជំនាន់​ថ្មី​​ក្នុង​កម្មវិធី​ Unpacked ដែល​ប្រព្រឹត្ត​ទៅ​ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ​ ក្រុមហ៊ុន​ Samsung បាន​បញ្ចេញ​វីដេអូ​ដ៏​អស្ចារ្យ​មួយ​បង្ហាញ​ពី​ការ​វិវត្ត​ខាង​វិស័យ​ទូរសព្ទ​របស់​ខ្លួន។

 

 

ចាប់​ផ្ដើម​វីដេអូ​ដំបូង​គេ​ឃើញ​នូវ​ SH-100 ទូរសព្ទ​ដំបូង​គេ​របស់​ក្រុមហ៊ុន​ Samsung ​ដែល​បង្ហាញ​វត្តមាន​នៅ​ឆ្នាំ​ ១៩៨៨។ ក្រោយ​មក​ទៀត​​គឺ​ទូរសព្ទ​ SH-700 ដែល​បង្ហាញ​ខ្លួន​លើ​ទីផ្សារ​ក្នុង​ឆ្នាំ​ ១៩៩៣ និង​តាម​ពី​ក្រោយ​ដោយ​ទូរសព្ទ​បត់​ SGH-800។ ជា​បន្ត​គឺ​ទូរសព្ទ​ប្រើ​ដូច​ជា​នាឡិកា​ដៃ​ម៉ូដែល​ SPH-WP10 ចេញ​លក់​នា​ឆ្នាំ​ ១៩៩៩។

 

ត្រឹមរយៈ​ពេល​២៨​ឆ្នាំ​ ​ទូរសព្ទ​របស់​ Samsung មាន​ការ​​វិវត្តយ៉ាង​អស្ចារ្យ

 

វិស័យ​ទូរសព្ទ​របស់​ក្រុមហ៊ុន​ចេះ​តែ​បន្ត​វិវត្ត​ទៅ​មុខ​រហូត​ឈាន​ដល់​សម័យ​កាល​ត្រកូល​ Galaxy ដែល​មាន​ជា​ម៉ូដែល​ S, S II, S III, S IV, S V និង​ Galaxy S6 ជា​បន្ត​បន្ទាប់។ ភាព​អស្ចារ្យ​នឹង​មិន​បញ្ឈប់​ត្រឹម​នេះ​ដោយ​សមាជិក​ត្រកូល​ Galaxy ជំនាន់​ថ្មី​នឹង​បង្ហាញ​ខ្លួន​ជា​មួយ​ភាព​ភ្ញាក់​ផ្អើល​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ៕​​​​​​​​​​​

 

ចុច​អាន៖ Samsung ផ្ដល់​មុខ​ងារ​ Live Stream ៣៦០ សម្រាប់​ទស្សនា​ព្រឹត្តិការណ៍​ Galaxy Unpacked 2016

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ AndroidAuthority​​​​​​
​​