គ្រូបង្រៀន​នៅ​វិទ្យាល័យ​ម្នាក់ បកស្រាយ​ពី​ជន​មិន​ស្គាល់មុខ យក​រូបលោក​ទៅ​បង្ហោះ ថែមទាំង​សរសេរ​នូវ​ពាក្យ​អាសអាភាស​

ខេត្តកំពង់ស្ពឺ : ប្រជាពលរដ្ឋ មន្ត្រីរាជការ និង​អ្នកលេង​បណ្ដាញ​ទំនាក់ទំនង​សង្គម បានធ្វើ​ការរិះគន់​យ៉ាងខ្លាំង​ទៅលើ Account facebook មួយ​មាន​ដាក់ឈ្មោះ​Tim Sarat ដែល​ត្រូវបាន​មហាជន​ក្នុង​ ខេត្តកំពង់ស្ពឺ ស្គាល់​ថា​ជា​គ្រូបង្រៀន​ម្នាក់ ក្នុង​វិទ្យាល័យ​មួយ​នៅ​ស្រុក​គងពិសី​។ នៅក្នុង​Profile អា​ខោ​ន​ខាងលើ​បានដាក់​តាំង​រូបថត​របស់ខ្លួន ហើយ​បង្ហោះ​រូបថត សិស្សស្រី កុមារី និង​អ្នកដទៃ ដោយ​ប្រើ​ពាក្យសម្តី​មិន​សមរម្យ​នាំ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស សេចក្តីថ្លៃថ្នូរ​យ៉ាងខ្លាំង ប៉ុន្តែ​អាជ្ញាធរ​ពាក់ព័ន្ធ​គ្មាន​វិធានការ​ទប់ស្កាត់​ទាល់តែសោះ​។​

​យោងតាម​ពាក្យបណ្តឹង​បាន​បង្ហាញថា Account facebook មានឈ្មោះ​Tim Sarat យក​រូបលោក​ទៅ​បង្ហោះ ថែមទាំង​សរសេរ​នូវ​ពាក្យ​អាសអាភាស​បាន​ប្រាប់​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១៦​នេះ​ថា តាមពិត​មុនដំបូង​មាន​លោកគ្រូ​បង្រៀន​ម្នាក់​ឈ្មោះ​ទឹម សារ៉ាត់ មាន​ទីលំនៅ​ភូមិ​ព្រៃ​រោង ឃុំ​ព្រះ​និព្វាន ស្រុក​គងពិសី បង្រៀន​នៅ​វិទ្យាល័យ​ព្រះ​ន​រោ​ត្ដម​រណឫទ្ធិ ក្នុង​ឃុំ​ជង្រុក បាន​អះអាងថា មាន​ជន​មិន​ស្គាល់មុខ​បាន​ប្រើ​ឈ្មោះ​របស់គាត់ និង​ដាក់តាំង​រូបថត​របស់ខ្លួន​ក្នុង​Profile ដោយ​បង្ហោះ​រូបភាព​អាសអាភាស និង​ពាក្យសម្ដី​អសុរោះ​ជាច្រើន​។​

​ក្រោយពី​នាំទៅ​ដាក់ពាក្យ​បណ្តឹង​រួច រំលង​បាន​ប្រហែល​មួយខែ ស្រាប់តែ​ក្នុង​facebook លោក​ទឹម សារ៉ាត់ បាន​បង្ហោះ​ពាក្យ​អាសអាភាស ហើយ​ដាក់​លេខ​ទូរស័ព្ទ​ដើម្បី​ទាក់ទង​ទៀត​។ ករណីនេះ​ខាង​ជំនាញ​បាន​ហៅ​លោកគ្រូ​ម្នាក់​ទៅ​សួរនាំ​ដែរ ប៉ុន្តែ​គ្មាន​ឃើញ​លទ្ធផល​អ្វី​ទាំងអស់​។​សូម​រំលឹកថា Accont facebook ឈ្មោះ​Tim Sarat​នោះ​បង្ហោះ​រូបថត​កូនសិស្ស​ស្រី​ម្នាក់ ដោយ​ដាក់ថា ខ្លួន​ធ្លាប់បាន​ចាប់រំលោភ​ច្រើនដង កូនសិស្ស​បបួល​រួមភេទ​ក្នុង​បន្ទប់​សាលា និង​ចិញ្ចឹម​កូនស្រី​ទុក​ធំ​ឡើង​គ្រាន់​រួមភេទ​នាំ​តែ​ពិបាក​ទៅរក​ស្រី​ ខាងក្រៅ​។​

​ក្រៅពី​Account មានឈ្មោះ​Tim Sarat មាន​Acount មួយ​ផ្សេងទៀត​ដាក់ឈ្មោះ​Vanna Sarath ដែល​បាន​បង្ហោះ​ពាក្យសម្ដី និង​រូបភាព​ខ្លះ​តែមួយ​ដូចគ្នា​។ សម្រាប់​ប្រជាពលរដ្ឋ មន្ត្រីរាជការ​ក្នុង​ខេត្តកំពង់ស្ពឺ ជាពិសេស​អ្នកលេង​បណ្ដាញ​ទំនាក់ទំនង​សង្គម​បាន​រិះគន់ និង​ជេរ​ទៅលើ​facebook លោកគ្រូ​ទឹម សារ៉ាត់​កប់ៗ​មាត់​ថា គ្មាន​សីលធម៌ មនុស្ស​សរសៃប្រសាទ ឆ្កួត​ពាលា​អាវាសែ ព្រមទាំង​ពាក្យរិះគន់​ជាច្រើន​ទៀត​ទៅលើ​ទង្វើ​ដ៏​ថោកទាប​ទាំងនោះ ដែល​មិន​សក្ដិ​សមជា​គ្រូបង្រៀន​ទាល់តែសោះ​។​ចំណែក​ក្នុង​Account មានឈ្មោះ​វិទ្យាល័យ​ព្រះ​នរោត្តមរណឫទ្ធិ បានសរសេរថា ខ្ញុំបាទ​ឈ្មោះ​ជា ផាន ជានា​យក​នៃ​វិទ្យាល័យ ព្រះ​នរោត្តមរណឫទ្ធិ សូម​ជម្រាបជូន​ដល់​ឪពុកម្ដាយ ឬ​អាណាព្យាបាល​សិស្ស​ទាំងអស់​, សាលា​មិន ទទួលខុសត្រូវ​ចំពោះ​ទង្វើ​ដ៏​សែន​ថោកទាប របស់លោក​គ្រូ​ទឹម សារ៉ាត់ នោះទេ​។ អាស្រ័យ​ដូចនេះ​សូម​សិស្សានុសិស្ស​ទាំងអស់​មានការ​ប្រុងប្រយ័ត្ន​ផង​។​

ក្នុងនោះ​បញ្ជាក់​ច្បាស់​ថា កាលពី​ថ្ងៃទី​០៨ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅវេលា​ម៉ោង​ប្រហែង​៣:០០ គាត់​បាន​មានបំណង​អាក្រក់​មកលើ​សិស្សស្រី ម្នាក់ តែ​ពុំបាន​សម្រេច សូម​ប្អូនស្រី​ប្រុងប្រយ័ត្ន​ផង​។​នៅ​ម៉ោង​១៥​និង​៤០​នាទី​ថ្ងៃទី​១៦ ខែកុម្ភៈ​នេះ អ្នកយកព័ត៌មាន​ទំនាក់ទំនង​ទៅ​លោក​ជា ផាន នាយក​វិទ្យាល័យ ព្រះ​នរោត្តមរណឫទ្ធិ ដើម្បី​សាកសួរ​បំភ្លឺ​ជុំ​បញ្ហា​នេះដែរ ប៉ុន្តែ​ចុច​ចូល​ជា​ច្រើនដង​គ្មាន​អ្នកទទួល​ទេ​។ ចំណែក​មួយ​ខ្សែ​ទៀត ប្រពន្ធ​ទទួល​ហើយ​ប្រាប់ថា លោកនាយក​អត់​ប្រើ​លេខ​ទូរស័ព្ទ​នេះ​ទេ​។​មហាជន​សំណូមពរ​ដល់​មន្ត្រី​មាន​ សមត្ថកិច្ច ដែលមាន​ការពាក់ព័ន្ធ​មេត្តា​ស៊ើបអង្កេត​លើ​Account facebook​នេះ​ផង ព្រោះ​បាន​បង្កើតឡើង​បង្ហោះ​តែ​រឿងអាស្រូវ​អាសអាភាស​នាំ​ប៉ះពាល់​ដល់​ កិត្តិយស​ស្រីៗ និង​អ្នកដទៃ​ច្រើនពេក​ហើយ ដោយសារ​ការស៊ើបអង្កេត​នាពេល​កន្លងមក​គ្មាន​ឃើញ​លទ្ធផល​អ្វី​ទាំងអស់​៕

គ្រូបង្រៀន​នៅ​វិទ្យាល័យ​ម្នាក់ បកស្រាយ​ពី​ជន​មិន​ស្គាល់មុខ យក​រូបលោក​ទៅ​បង្ហោះ ថែមទាំង​សរសេរ​នូវ​ពាក្យ​អាសអាភាស​

គ្រូបង្រៀន​នៅ​វិទ្យាល័យ​ម្នាក់ បកស្រាយ​ពី​ជន​មិន​ស្គាល់មុខ យក​រូបលោក​ទៅ​បង្ហោះ ថែមទាំង​សរសេរ​នូវ​ពាក្យ​អាសអាភាស​  គ្រូបង្រៀន​នៅ​វិទ្យាល័យ​ម្នាក់ បកស្រាយ​ពី​ជន​មិន​ស្គាល់មុខ យក​រូបលោក​ទៅ​បង្ហោះ ថែមទាំង​សរសេរ​នូវ​ពាក្យ​អាសអាភាស​ គ្រូបង្រៀន​នៅ​វិទ្យាល័យ​ម្នាក់ បកស្រាយ​ពី​ជន​មិន​ស្គាល់មុខ យក​រូបលោក​ទៅ​បង្ហោះ ថែមទាំង​សរសេរ​នូវ​ពាក្យ​អាសអាភាស​