ប្រទេស​៥ នៃ​អនុតំបន់​មេគង្គ​ក្រោម​គ្រោង​បង្កើត​តំបន់​ទេសចរណ៍​រួម​តែមួយ​

រូបភាព៖ ហ្វេសប៊ុក សាលារាជធានីភ្នំពេញ​ទីក្រុង​ទាំង​៥​ប្រទេស នៃ​អនុតំបន់​មេគង្គ​ក្រោម​ផ្តើមធ្វើ​ផែនការ​ប្រែក្លាយ​តំបន់​នេះ ឲ្យ​ទៅជា​តំបន់​គោលដៅ​ទេសចរណ៍​រួមមួយ ក្នុង​គោលបំណង​ឲ្យ​ពិភពលោក​កាន់តែ​ស្គាល់​ពី​សក្តានុពល​ទេសចរណ៍​នៅ​អនុតំបន់​មេគង្គ​ក្រោម​នេះ​។ គំនិត​ផ្តួចផ្តើម​ដោយ​អាជ្ញាធរ​រាជធានី​ភ្នំពេញ​នេះ ក៏​ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​ឲ្យ​មក​កម្សាន្ត​តាម​ដង​ទន្លេមេគង្គ បាន​យល់ដឹង​ពី​ភូមិសាស្ត្រ​វប្បធម៌ ព្រមទាំង​ជួយ​បង្កើត​ចំណូល​ដល់​ប្រជាពលរដ្ឋ​ផងដែរ​។​

​នៅក្នុង​កិច្ចប្រជុំ​មន្ត្រីជាន់ខ្ពស់​ទីក្រុង​ទេសចរណ៍​នៃ​អនុតំបន់​មេគង្គ​ក្រោម ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​កាលពី​ថ្ងៃទី​១៦ កុម្ភៈ​ម្សិលមិញ ប្រធាន​មន្ទីរ​ទេសចរណ៍​រាជធានី​ភ្នំពេញ​លោក តាំង សុចិត្រ​គ្រឹ​ស្នា បាន​មានប្រសាសន៍ថា   មន្ត្រី​ជំនាញ​នៃ​ទីក្រុង​របស់​ប្រទេស​ទាំង​៥​បាន​ពិភាក្សា​ដោយ​ផ្តោតលើ​បញ្ហាសំខាន់​៤ រួមមាន ការផ្សព្វផ្សាយ​កញ្ចប់​សេវា​ទេសចរណ៍​, ការតភ្ជាប់​កញ្ចប់​ទេស​ចរណ៍​នៃ​តំបន់​ទីក្រុង​ទាំង​៥, ការពង្រឹង​ធនធានមនុស្ស និង​យន្តការ​អនុវត្តន៍ ដើម្បី​ស្វែងរក​បញ្ហា​ប្រឈម និង​បង្កើត​យន្តការ​ដោះស្រាយ​។​

​ប្រធាន​មន្ទីរ​ទេសចរណ៍​ដដែល​បាន​បញ្ជាក់ថា សមាជិក​នៃ​ទីក្រុង​ទាំង​៥​នឹង​បង្កើត​សេចក្តីថ្លែងការណ៍​រួមមួយ ដើម្បី​ឈានទៅ​អនុ​ម​ត័​នៅក្នុង​កិច្ចប្រជុំ​កំពូល​លើក​ទី​៤​របស់​អភិបាលក្រុង​ទេសចរណ៍​តំបន់​មេគង្គ​ក្រោម នៅ​ដើមខែ​មិថុនា ឆ្នាំ​២០១៦ ដោយ​គ្រោង​នឹងមាន​ការចូលរួម​ពី​វិស័យ​ទេសចរណ៍​ឯកជន​ផងដែរ​៕

​ប្រភព​៖ AKP

អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​