រុស្ស៊ី ពន្យាពេល បញ្ជូនគ្រាប់ ម៊ីស៊ីលទៅ ឲ្យអ៊ីរ៉ង់ ខណៈការទូទាត់ ថវិកាមិនទាន់ គ្រប់ចំនួន

ម៉ូស្គូ៖ យោងតាមទីភ្នាក់ងារ ព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៦ថា គ្រាប់ម៊ីលស៊ីល ដែលរុស្ស៊ី គ្រោងបញ្ជូន ទៅកាន់ ប្រទេសអ៊ីរ៉ង់ ត្រូវពន្យា ពេលសិន ខណៈដែលអ៊ីរ៉ង់ មិនទាន់ទូទាត់ថវិកាគ្រប់ ។

កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បើផ្អែកតាម ការអះអាង ដោយរដ្ឋាភិបាល នៅក្រុង គ្រីមឡែន បានបញ្ជាក់ថា ការដឹកនាំគ្រាប់ ម៊ីស៊ីលទៅកាន់ អ៊ីរ៉ង់នោះ ត្រូវ ពន្យាពេលមួយ រយៈសិន ព្រោះថាការទូទាត់ ថវិកាមិនទាន់ គ្រប់ចំនួន ។

លោក Dmitry Peskov អ្នននាំពាក្យមួយ មកពីរដ្ឋាភិបាល គ្រីមឡែន បានបញ្ជាក់ថា "ដោយសារតែ ការទូទាត់ថវិកាមិន ទាន់បានចប់សព្វគ្រប់ ម្លោះហើយ ការបញ្ជូនក៏មិន អាចបានតាមកាល បរិច្ឆេទនោះដែរ" ។

ករណីនេះលោកមិន បានបញ្ជាក់ច្បាស់នោះទេ ព្រោះកាលពី ថ្ងៃអង្គារកន្លងទៅ មានជំនួប ពិភាក្សា គ្នាមួយរវាងលោក ប្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី និងលោក Hossein Dehghan រដ្ឋមន្ត្រីក្រសួង ការពារជាតិអ៊ីរ៉ង់ ដើម្បីពិភាក្សាគ្នា លើបញ្ហានេះ ។

កាលពីថ្ងៃពុធម្សិលមិញ បើតាមប្រព័ន្ធផ្សព្វ ផ្សាយរបស់អ៊ីរ៉ង់ ក៏បានផ្សព្វផ្សាយថា រុស្ស៊ី នឹងត្រូវប្រគល់ គ្រាប់ម៊ីស៊ីលដំបូង នៅថ្ងៃព្រហស្បតិ៍ ហើយលោក រដ្ឋមន្ត្រី ក្រសួងការពារ ជាតិអ៊ីរ៉ង់ នឹងចូលរួមក្នុង កម្មវិធីជាមួយរុស្ស៊ី នៅកំពង់ផែ Astrakhan ។

ប៉ុន្តែមន្ត្រីជាន់ខ្ពស់រុស្ស៊ី បែរជាផ្សាយចេញ តាមប្រព័ន្ធផ្សព្វ ផ្សាយថា វាមិនទាន់បាន នោះទេសម្រាប់ ការបញ្ជូននេះ ។

គួររំលឹកថា រុស្ស៊ី និងអ៊ីរ៉ង់ បានចុះហត្ថលេខា លើកិច្ចព្រមព្រៀង មួយដែលមាន នៅក្នុង កិច្ចសន្យា នូវទឹកប្រាក់ ៨០០លានដុល្លារ តាំងពីឆ្នាំ២០០៧ ដោយយល់ ព្រមផ្គត់ផ្គង់ ដល់អ៊ីរ៉ង់ នូវគ្រាប់ ម៊ីស៊ីលចំនួន៥ ដែលគេហៅថា S-300 ។ ក្នុងខែកញ្ញា ឆ្នាំ២០១០ បន្ទាប់មកលោក ប្រធានាធិបតី ឌីមេទ្រី ម៉េវេឌីវ ក៏បានលុបចោល នូវកិច្ចសន្យានេះ ព្រោះវាជាការ ដោះស្រាយ ថ្មីមួយចេញពី ក្រុមប្រឹក្សាសន្តិសុខ សហប្រជាជាតិ ដែលហាមឃាត់ មិនឲ្យមានការ ផ្គត់ផ្គង់ដល់ អ៊ីរ៉ង់នោះទេ ។

ប៉ុន្តែមកដល់ខែមេសា ឆ្នាំមុន លោក ប្លាឌីមៀ ពូទីន ក៏បានលើកឡើង អំពីកិច្ចសន្យា នោះ ខណៈដែលអ៊ីរ៉ង់ បានដកចេញពាក្យ បណ្តឹងប្រឆាំង នឹងរុស្ស៊ី ៕

រុស្ស៊ី ពន្យាពេល បញ្ជូនគ្រាប់ ម៊ីស៊ីលទៅ ឲ្យអ៊ីរ៉ង់ ខណៈការទូទាត់ ថវិកាមិនទាន់ គ្រប់ចំនួន