ធនាគារ​ ពិភពលោក ប្រកាស ផ្តល់ជំនួយ ១៥០លានដុល្លារ ដើម្បីទប់ស្កាត់វីរុស Zika ដែលបាននឹងកំពុង រាតត្បាតនៅបណ្តា ប្រទេស អាម៉េរិកឡាទីន

វ៉ាស៊ីនតោន៖ ធនាគារពិភពលោក (WB) បានចេញសេចក្តី ប្រកាសមួយនៅ ថ្ងៃព្រហស្បតិ៍ ម្សិលមិញថា ធនាគារបានប្រគល់ ទឹកប្រាក់ប្រមាណ ១៥០លានដុល្លារ សហរដ្ឋអាម៉េរិក សម្រាប់ជួយដល់ការ ទប់ស្កាត់ការរីក រាលដាលដោយសារ វីរុស Zika នៅក្នុងបណ្តា ប្រទេស មួយចំនួន នៅអាម៉េរិក ឡាទីន ។

យោងតាមទីភ្នាក់ងារ ព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៦ថា ធនាគារដែលមាន មូលដ្ឋាននៅ រដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក ដែលគេស្គាល់ ច្បាស់ថា ផ្តល់ប្រាក់កម្ចី សម្រាប់ពិភពលោក នោះបានចេញសេចក្តី ប្រកាសព័ត៌មាន មួយថា ជំនួយ បានត្រៀម រួចជាស្រេចសម្រាប់ ផ្តល់ឲ្យគាំទ្រ នូវតម្រូវការចាំបាច់ ។

ធនាគារពិភពលោក បានព្យាករណ៍ថា វត្តមានរបស់វីរុស Zika វាធ្វើឲ្យមាន ផលប៉ះពាល់ ក្នុងរយៈ ពេលខ្លីដល់ សេដ្ឋកិច្ច ហើយទឹកប្រាក់ ប្រមាណ ៣,៥ពាន់ លានដុល្លារ សម្រាប់ ប្រើប្រាស់ នៅក្នុងតំបន់ ដែលស្មើនឹង ០,០៦ភាគរយ នៃកំណើនជីឌីភីនោះ ប៉ុន្តែបណ្តា ប្រទេសមួយចំនួន ពឹងផ្អែកលើវិស័យ ទេសចរណ៍ ដូច្នេះពួកគេអាច បាត់បង់នូវចំណូល ប្រមាណ ភាគរយនៃជីឌីភីវិញ ។

ធនាគារពិភពលោក នឹងជួយគ្រាំទ្រដល់ ការត្រួតពិនិត្យ ការជួយសង្គ្រោះ ពលរដ្ឋនៅពេល ដែលពួកគេ ជួបហានិភ័យ ពិសេសស្ត្រីមានគត៌ និងស្ត្រីដែលគ្រប់វ័យ បង្កកំណើត និងបន្ត តាមដាន និងថែទាំដោយ យកចិត្តទុកដាក់ ។ ធនាគារខាងបាន បញ្ជាក់យ៉ាងដូច្នេះ ៕

ធនាគារ​ ពិភពលោក ប្រកាស ផ្តល់ជំនួយ ១៥០លានដុល្លារ ដើម្បីទប់ស្កាត់វីរុស Zika ដែលបាននឹងកំពុង រាតត្បាតនៅបណ្តា ប្រទេស អាម៉េរិកឡាទីន