ជំងឺផ្តាសាយជ្រូក សម្លាប់ពលរដ្ឋ អ៊ុយក្រែនអស់ជាង ៣០០នាក់

គៀវ៖ នៅថ្ងៃព្រហស្បតិ៍ ម្សិលមិញនេះ ក្រសួងសុខាភិបាល នៃប្រទេសអ៊ុយក្រែន បានបញ្ជាក់ថា យ៉ាងហោចណាស់ មានពលរដ្ឋ ៣១៣នាក់ ដែលបានបាត់បង់ជីវិត ដោយសារជំងឺឆ្លងផ្តាសាយ នៅក្នុងអំឡុងពេលរដូវរងា ។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៦ថា មន្ត្រីក្រសួងសុខាភិបាល បាននិយាយថា ភាគច្រើនៃការស្លាប់របស់ ជនរងគ្រោះទាំងនោះ បណ្តលមកពីឆ្លងនូវ ជំងឺផ្តាសាយ បង្កឡើងដោយវីរុស H1N1 ឬហៅថា ផ្តាសាយជ្រូក ប៉ុន្តែពួកគេមិនដឹងថា ចំនួនពិតប្រាដកប៉ុន្មាននោះ ទេចំពោះការឆ្លងនេះ ។

ចំនួនអ្នកស្លាប់បាន កើតឡើងនៅក្នុងតំបន់ពីរ នៃប្រទេសអ៊ុយក្រែន ក្នុងនោះកើតឡើងនៅ ភាគខាងត្បូងតំបន់ Odessa និងនៅរដ្ឋធានី គៀវ តែម្តង ដោយកន្លែងនេះ មានអ្នកស្លាប់៤០នាក់ និង៣៧នាក់ ។

នៅក្នុងសេចក្តីប្រកាស ព័ត៌មានបានឲ្យដឹងថ ជនរងគ្រោះទាំងអស់ មិនបានទទួលការចាក់ វ៉ាក់សាំងការពារនោះទេ ហើយការទទួលព្យាបាល ក៏យឺតយ៉ាវទៀត ៕