ក្នុងរយៈពេល ១០ថ្ងៃសោះ ពលរដ្ឋនៅក្នុងប្រទេស Togo បាត់បង់ជីវិតដោយសារ រោគរលាកស្រោមខួរ ២៩នាក់

ឡូម៖ បើយោងតាមចេញ ប្រកាសចេញដោយ រដ្ឋាភិបាល ទូហ្គោ (Togo) នៅថ្ងៃព្រហស្បតិ៍ ម្សិលមិញនេះថា អ្នកស្លាប់ដោយសារ រោគរលាកស្រោមខួរ មានរហូតដល់ ២៩នាក់ នេះបើគិតតែក្នុង អំឡុងពេល ១០ថ្ងៃប៉ុណ្ណោះ ។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហ បានចុះផ្សាយនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៦ថា ដោយសារតែមាន ករណីស្លាប់ពលរដ្ឋក្នុង អំឡុងពេល ១០ថ្ងៃប៉ុណ្ណោះច្រើន រដ្ឋាភិបាល ទូហ្គោ បាននាំគ្នាបើក យុទ្ធនាការមួយដើម្បី ប្រឆាំងនឹងរោគឆ្លង រលាកស្រោមខួរ ។

លោក Guy Lorenzo រដ្ឋមន្ត្រីទំនាក់ទំនង ទូហ្គោ បានបញ្ជាក់ឲ្យដឹង តាមកញ្ចក់ទូរទស្សន៍ថា "បច្ចុប្បន្ននេះ យើងមានអ្នកស្លាប់ ២៩នាក់ហើយ ក្នុងចំណោម ៤១៧ករណី" ។

គួររំលឹកថា កាលពីថ្ងៃទី០៨ ខែកុម្ភៈ កន្លងទៅនេះ រដ្ឋាបាលប្រទេស នេះបានបញ្ជាក់ថា ជំងឺឆ្លងបានសម្លាប់ មនុស្សអស់ចំនួន ១៦នាក់ ក្នុងចំណោម ១៩៧ករណី នៅស្រុក Dankpen ភាគខាងត្បូង ប្រទេស ទូហ្គោ ។

លោក Lorenzo បានថ្លែងបញ្ជាក់ថា "ជាអកុសល ជំងឺឆ្លងមួយនេះបានមកដល់ ភាគកណ្តាលប្រទេស បណ្តាលឲ្យអ្នកជំងឺស្លាប់ ០២នាក់ ក្នុងចំណោម ៣៨ករណី និងនៅតំបន់ Savannah ស្លាប់អស់ ០៣នាក់ ក្នុងចំណោម ៤៣ករណី" ៕

  • ក្នុងរយៈពេល ១០ថ្ងៃសោះ ពលរដ្ឋនៅក្នុងប្រទេស Togo បាត់បង់ជីវិតដោយសារ រោគរលាកស្រោមខួរ ២៩នាក់已关闭评论
  • 12 views
  • Hide Sidebar
    A+
Publish on:2016/02/19  Category:​អន្តរជាតិ