ភ្នំពេញក្រោន បង្ហាញឯកសណ្ឋាន និងសមាជិកថ្មី មុនជួប Cambodian Tiger ល្ងាចនេះ

ភ្នំពេញ៖ ក្លឹបភ្នំពេញក្រោន បានប្រកាសបង្ហាញ នូវឯកសណ្ឋាន និងកីឡាករចំណូលថ្មី ដែលក្លឹបទើបនាំចូល សម្រាប់ត្រៀមការ ប្រកួតរដូវ កាលថ្មី ដែលក្រុមជើងឯក លីកកំពូលកម្ពុជា ៦សម័យកាលមួយនេះ នឹងបើកទ្វាកីឡដ្ឋាន RSN របស់ខ្លួន ទទួលក្រុមភ្ញៀវ Cambodian Tiger បើកឆាករដូវកាលថ្មីនាម៉ោង ៦:០០ល្ងាចនេះ ។

ថ្លែងក្នុងសន្និសីទ សារព័ត៌មានកាល ពីម្សិលមិញលោក ឬទ្ធី សំណាង ប្រធានក្លឹបជើងឯក លីកកំពូលកម្ពុជា ៦សម័យកាលនេះ បានបញ្ជាក់ថា សម្រាប់ឯកសណ្ឋាន នារដូវកាលថ្មីនេះ គឺរក្សាទុកពណ៌ក្រហម-សដដែល ដែលផលិតដោយក្រុមហ៊ុន FBT របស់ថៃ ប៉ុន្ដែក្លឹបបានរចនាម៉ូដលើ អាវបន្ថែមមួយចំនួនទៀត ដើម្បីបង្កើនសោភ័ណ្ឌភាព ឲ្យកាន់តែស្រស់ស្អាត ។ ជាពិសេសក្លឹបក៏បានថ្លែង អំណរគុណចំពោះក្រុមហ៊ុន Smart ផងដែរ ដែលជាដៃគូឧបត្ថម្ភផ្ដាច់មុខរយៈពេល ៣ឆ្នាំរបស់ក្លឹបភ្នំពេញក្រោន ។

ទន្ទឹមជាមួយគ្នានោះ ក្លឹបភ្នំពេញក្រោន ក៏បានបង្ហាញពីសមាជិកថ្មី និងការតែងតាំង សមាជិកមួយចំនួនទៀត មុននឹងការប្រកួតរដូវកាលថ្មី ចូលមកដល់ផងដែរ ដែលជាក្នុងនោះ ក្លឹបបានតែងតែលោក Sam Schweingruber ដែលជាគ្រូបង្វឹក ជួយភ្នំពេញក្រោន លើកពាន លីកកំពូល កម្ពុជា ២រដូវកាល ត្រូវបានតែងតាំងជា អ្នកចាត់ការទូទៅក្រុម បន្ទាប់ពីលោកជាសះ ស្បើយពីរបួសដោយ សារគ្រោះថ្នាក់ចរាចរ កាលពីចុងឆ្នាំ២០១៥ ។

លើសពីនេះក្លឹបបាន សម្រេចតែងតាំងបុរស ជនជាតិអេស្ប៉ាញលោក Oriol Mohedano ជាគ្រូបង្វឹកក្នុងរដូវកាលថ្មីនេះ ។ ជាមួយគ្នានោះក្លឹប ក៏បានបង្ហាញសមាសភាព កីឡាករបរទេសថ្មី ៤រូប ដែលក្លឹបបានចុះ កុងត្រាកាលពីពេលថ្មីៗកន្លងទៅ គឺមានកីឡាករនីហ្សេរីយ៉ា George Kelechi, កីឡាករកូនកាត់ខ្មែរ-បារាំង Thierry Neou, កីឡាករសញ្ជាតិបារាំង Anthony Aymart និងអ្នកចាំទីជនជាតិអេស្ប៉ាញ Abel Yebenes ។

អ្វីដែលពិសេសទៀត គឺថ្នាក់ដឹកនាំក្លឹបភ្នំពេញក្រោន បានសម្រេចបញ្ចូលកីឡាករ របស់ក្រុមយុវជនចំនួន ១២នាក់ ដើម្បីចូលរួមជាមួយ ក្រុមឈុតធំ សម្រាប់ការប្រកួតប្រជែង លីកកំពូលកម្ពុជា រដូវកាលថ្មី ក៏ដូចជាពានរង្វាន់ Hun Sen Cup ផងដែរ ក្នុងនោះមានកីឡាករ អ៊ិន សូដាវីន, អន ចាន់ប៉ូលីន, ស្វាង សំណាង, គង់ ចាន់វុទ្ធី, សឿត បារាំង, ស្រាំង ទីឈី, អ៊ុក សុវណ្ណ, សួន នឿត, ម៉ាត់ សាក់រ៉ូវី, ឈូត សេងទៀង, គីម ឆាយ៉ា និងអ្នកចាំទី កែវ សុខសិលា ។

គួរបញ្ជាក់ថា នៅល្ងាចថ្ងៃទី១៩ ខែកុម្ភៈនេះ គឺជាការប្រកួតបើកឆាករដូវកាលថ្មី ខណៈលោក Sam ដែលត្រូវបានតែងតាំង ជាអ្នកចាត់ការក្រុម មានជំនឿចិត្តខ្ពស់ ក្នុងការទទួលបាន ៣ពិន្ទុ ពីការប្រកួតជាមួយនឹងក្រុម Cambodian Tiger ដែលជាក្រុមចំណាត់ថ្នាក់លេខ៤ កាលពីរដូវកាលមុន ។ ចាំមើល តើភ្នំពេញក្រោន ឬ Cambodian Tiger ជាអ្នកទទួលបាន ៣ពិន្ទុប្រាកដល្ងាចនេះ?៕

ភ្នំពេញក្រោន បង្ហាញឯកសណ្ឋាន និងសមាជិកថ្មី មុនជួប Cambodian Tiger ល្ងាចនេះ

ភ្នំពេញក្រោន បង្ហាញឯកសណ្ឋាន និងសមាជិកថ្មី មុនជួប Cambodian Tiger ល្ងាចនេះ

ភ្នំពេញក្រោន បង្ហាញឯកសណ្ឋាន និងសមាជិកថ្មី មុនជួប Cambodian Tiger ល្ងាចនេះ

ភ្នំពេញក្រោន បង្ហាញឯកសណ្ឋាន និងសមាជិកថ្មី មុនជួប Cambodian Tiger ល្ងាចនេះ

ភ្នំពេញក្រោន បង្ហាញឯកសណ្ឋាន និងសមាជិកថ្មី មុនជួប Cambodian Tiger ល្ងាចនេះ