បិសាចក្រហម ចាញ់ម្ចាស់ផ្ទះ FC Midtjylland យប់មិញក្នុង ក្របខណ្ឌ Europa Leaque ជើងទី១

ដាណឺម៉ាក៖ FC Midtjylland ដែលជាក្លឹបជើងខ្លាំងដាណឺម៉ាក ស្ថិតនៅលេខរៀងទី៣ នៃក្របខណ្ឌ Danish Superliga កាលពីរាត្រីថ្ងៃព្រហស្បតិ៍ បានទទួលក្លឹប បិសាចក្រហម Manchester United ដោយយកឈ្នះ ក្លឹបមួយនេះ ក្នុងលទ្ធផល ២-១ សម្រាប់ជើងទី១ នៅក្នុងក្របខណ្ឌ Europa Leaque វគ្គ៣២ក្រុម នេះបើយោង តាម BBC ចុះផ្សាយ។

ប្រកួតបាន៣៧ នាទី ក្លឹប បិសាចក្រហម Manchester United រកគ្រាប់បាល់បានដោយកីឡាករ  Memphis Depay  តែនៅនាទី៤៤ កីឡាករ Pione Sisto បានជួយឲ្យ ក្លឹប FC Midtjylland តាមស្មើវិញក្នុងលទ្ធផល ១-១  ។ នៅនាទី៧៧ កីឡាករ Paul Onuachu  បានថែមមួយគ្រាប់ទៀត នាំមុខក្លឹបបិសាច ក្រហម ២-១  លទ្ធផលនាំមុខនេះ បានអូសបន្លាយរហូត ដល់ចប់តងនិងម៉ោងបន្ថែម  ដោយបិសាចក្រហមចាញ់ជាស្ថាពរ ។

ក្តីរំពឹងរបស់បិសាចក្រហម គឺត្រូវរងចាំលេងនៅលើទឹកដីខ្លួន នៅពហុកីឡដ្ឋាន Old Traford ដែលជាជើងទី២នៃក្របខណ្ឌ  Europa Leaque  នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦៕

ទស្សនាវិដេអូឃ្លិបដូចខាងក្រោមនេះ៖

បិសាចក្រហម ចាញ់ម្ចាស់ផ្ទះ FC Midtjylland យប់មិញក្នុង ក្របខណ្ឌ Europa Leaque ជើងទី១