រាយ​ខ្សែលួស​ដាក់​ស្រែប្រាំង​មិន​ឲ្យ​សត្វ​កណ្តុរ​ស៊ី​ស្រូវ ត្រូវ​ឆក់​ខ្លួនឯង​ស្លាប់​នៅ​ស្រុក​ក​កៀនស្វាយ​

Doliprane TVC

ខេត្តកណ្តាល​៖ មាន​បុរស​វ័យ​ចំណាស់​ម្នាក់ បាន​យក​ខ្សែលួស​ដាក់​រាយ​ព័ទ្ធ​ដីស្រែប្រាំង មិន​ឲ្យ​សត្វ​កណ្តុរ​ស៊ី​ស្រូវ ក៏​ភ្លាត់ស្នៀត ដួល​លើ​ខ្សែលួស បណ្តាលឱ្យ​ឆក់​ស្លាប់ ។ ហេតុការណ៍​នេះ បាន​កើតឡើង​នៅវេលា​ម៉ោង ១១ និង ៣៥ នាទី ថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០១៦ ស្ថិតនៅ​ចំណុច​ដីស្រែប្រាំង​ក្នុង ភូមិ​កណ្តាល​ក្រោម ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្តកណ្តាល នៅ​ច​ម្ងា​ពី​ផ្លូវជាតិ ១km ។ លោក ព្រើម ប៊ុនធឿន នាយប៉ុស្តិ៍​បាន​ឲ្យ​ដឹងថា​ជនរងគ្រោះ មាន​ឈ្នោះ ណៃ សេង ភេទ​ប្រុស អាយុ ៥៥ ឆ្នាំ​រស់នៅ​ភូមិ​ឃុំ​កើតហេតុ មុខរបរ​កសិករ ។

លោកនាយ​ប៉ុស្តិ៍​ថា​នៅ​មុនពេល​កើតហេតុ ជនរងគ្រោះ​ទៅជា​មួយ​កូន​ឈ្មោះ សេង ពៅ ភេទ​ប្រុស អាយុ ២១ ឆ្នាំ ទៅ​ឆក់​កណ្តុរ​នៅលើ​ដីស្រែ​របស់គាត់​នៅតាម​បណ្តោយ​ទំនប់​ដីស្រែប្រាំង​ហើយក៏​ភ្លាត់ស្នៀត​ដួល​ទាក់​ខ្សែលួស​តែម្តង ។ លោក ប៉ា សំអិត អធិការ​ស្រុក បាន​ឲ្យ​ដឹងថា​ក្រោយពី​កើតហេតុ សមត្ថកិច្ច​បច្ចេកទេស​ស្រុក ចុះទៅ​ធ្វើការ​ត្រួតពិនិត្យ​ថា​ជនរងគ្រោះ​ស្លាប់​ដោយសារ​ឆក់​ខ្សែលួស​ប្រាកដ​មែនហើយ​បានប្រគល់​សាកសព​ជូន​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី ។

រាយ​ខ្សែលួស​ដាក់​ស្រែប្រាំង​មិន​ឲ្យ​សត្វ​កណ្តុរ​ស៊ី​ស្រូវ ត្រូវ​ឆក់​ខ្លួនឯង​ស្លាប់​នៅ​ស្រុក​ក​កៀនស្វាយ​

លោក ប៉ា សំអិត បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជា​ពលរ​ដ្ធ​ថា​ត្រូវមាន​ការប្រុងប្រយ័ត្ន កុំ​ឲ្យ​មាន​ករណី​ដូចខាងលើ​នេៈ ៕ ភា​វុន​

  • រាយ​ខ្សែលួស​ដាក់​ស្រែប្រាំង​មិន​ឲ្យ​សត្វ​កណ្តុរ​ស៊ី​ស្រូវ ត្រូវ​ឆក់​ខ្លួនឯង​ស្លាប់​នៅ​ស្រុក​ក​កៀនស្វាយ​已关闭评论
  • 10 views
  • Hide Sidebar
    A+