ម៉ូតូ២គ្រឿងបុកគ្នា លាន់ដូចរន្ទះ រងរបួសធ្ងន់ស្រាល៤នាក់

ស្វាយរៀង ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងរវាងម៉ូតូ និងម៉ូតូក្នុងទិសដៅបញ្ច្រាស់គ្នា បណ្តាលឲ្យមានអ្នករងរបួសធ្ងន់ ស្រាលចំនួន៤នាក់ កាលពីវេលាម៉ោង១និង១៥នាទីយប់ឈានចូលថ្ងៃទី១៩ ខែកុម្ភះឆ្នាំ២០១៦ នៅលើផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិ បាវិតកណ្ដាល សង្កាត់ បាវិត ក្រុង បាវិត ខេត្តស្វាយរៀង។

បើយោងតាមសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ មានម៉ូតូមួយគ្រឿង ម៉ាកហុងដា ពាក់ស្លាកលេខ សៀមរាប 1M-2601 ពណ៌ខ្មៅ បើកបរដោយឈ្មោះឡឹក សីហា ភេទប្រុស អាយុ28ឆ្នាំ មុខរបរកម្មករ រស់នៅភូមិ បាវិតកណ្ដាល សង្កាត់ បាវិត ក្រុងបាវិត បើកបរឆ្លងកាត់ថ្នល់ ពីជើងទៅត្បូង របួសស្រាលឌុប ឈ្មោះឆោម មករា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មករ រស់នៅភូមិខ្សែត ឃុំខ្សែត ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង របួសធ្ងន់។ លុះមកដល់ចំណុចកើតហេតុខាងលើ ក៏មានម៉ូតូគ្រឿងទៀតម៉ាកZUSUKI SMART VEROគ្មានស្លាកលេខ ពណ៌ខ្មៅ មកបុកប៉ះចំ កណ្តាលម៉ូតូបើកបរ ដោយឈ្មោះ អៀង កក្ដដា ភេទប្រុស  អាយុ១៩ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូ រស់នៅភូមិ ប្រាសាទ ឃុំ ប្រាសាទ ស្រុក ព្រះស្ដេច  ខេត្តព្រៃវែង។ បើកបរពីលិចទៅកើតមានឌុបគ្នា២នាក់រងរបួសទាំងពីរនាក់។ទី១/ឈ្មោះអឹម សង់ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរបុគ្គលិក កាស៊ីណូ រស់នៅភូមិកោះក្បាន ឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀងរង របួសធ្ងន់។ទី២/ឈ្មោះហង់ ធារ៉ា ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូរស់នៅភូមិ ត្រពាំងចំបក់ ឃុំ រំដួល ស្រុករំដួល ខេត្តស្វាយរៀង បណ្ដាលអោយរងរបួសស្រាល។

បច្ចុប្បន្ន:អ្នករងរបួសធ្ងន់បញ្ជូនទៅព្យាបាល នៅមន្ទីពេទ្យខេត្តស្វាយរៀងដោយឡែកអ្នករបួសស្រាលព្យាបាល នៅសំរាកព្យាបាលនៅមន្ទីពេទ្យ ឯកជនផាសុខភាព២បាវិត ។ រីឯវត្ថុតាងទាំង២គ្រឿង រក្សាទុកនៅប៉ុស្ដិ៍ សង្កាត់បាវិតដើម្បីបំពេញសំណុំរឿងតាមនិតិវិធីច្បាប់ ៕

ម៉ូតូ២គ្រឿងបុកគ្នា លាន់ដូចរន្ទះ រងរបួសធ្ងន់ស្រាល៤នាក់

ម៉ូតូ២គ្រឿងបុកគ្នា លាន់ដូចរន្ទះ រងរបួសធ្ងន់ស្រាល៤នាក់

ម៉ូតូ២គ្រឿងបុកគ្នា លាន់ដូចរន្ទះ រងរបួសធ្ងន់ស្រាល៤នាក់