សម្តេចតេជោ សងបំណុល ដែលជំពាក់ក្នុង ពេលចូលរួមកិច្ចប្រជុំ អាស៊ាន-អាមេរិក

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងថា បំណុលដែលសម្តេច ជំពាក់នៅ ក្នុងអំឡុងពេលកិច្ចប្រជុំ នៅអាស៊ាន-អាមេរិក នឹងត្រូវសងឲ្យអស់ក្នុងពេល សម្តេចត្រឡប់ មកកម្ពុជាវិញ។

បំណុលដែលសម្តេចលើកឡើងនោះ គឺចង់សំដៅទៅលើការពិនិត្យឯកសារនានា ដែលសម្តេចមិន បានពិនិត្យ និងចុះហត្ថលេខា។

សម្តេចតេជោ បានលើកឡើងនៅក្នុងបណ្តាញទំនាក់ទំនងសង្គមនៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៦ថា “ដូចខ្ញុំបានជំរាបពីម្សិលហើយថា ថ្ងៃនេះខ្ញុំត្រូវសងបំណុលដែលខ្ញុំជំពាក់ នោះគឺឯកសារដែលខ្ញុំត្រូវ ពិនិត្យសំរេចនិងចុះហត្ថលេខា។ការងារប្រទេសជាតិពិតជាច្រើនដែលត្រូវបំពេញទោះជាបញ្ហាពេលម៉ោងសំរាកនៅមានបញ្ហាខ្លះៗ ព្រោះប៉ុន្មានថ្ងៃនេះ ខ្ញុំទម្លាប់តាមម៉ោងអាមេរិក ដែលនេះជាពេលយប់។ ជូនពរបងប្អូនជនរួមជាតិជួបតែសំណាងល្អ”៕

សម្តេចតេជោ សងបំណុល ដែលជំពាក់ក្នុង ពេលចូលរួមកិច្ចប្រជុំ អាស៊ាន-អាមេរិក