អាវុធហត្ថ​ ខេត្តកណ្តាល បញ្ជូនជនចាប់ ជំរិតទៅតុលាការ

កណ្តាល៖ មន្ត្រីកងរាជអាវុធហត្ថ ខេត្តកណ្តាល នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ នេះបានបញ្ជូន ជនចាប់ជំរិត ទៅសាលាដំបូង ខេត្តកណ្តាល ដើម្បីបន្តនីតិវិធី នេះតាមការបញ្ជាក់ របស់លោក ទូច អ៊ីណាន មេបញ្ជាការរង កងរាជអាវុធហត្ថ ខេត្តកណ្ដាល និង ជាប្រធានមន្ទីរ ស្រាវជ្រាវនិងយុត្តិធម៌។

ជនសង្ស័យ សួស រ៉ាណូ អាយុ២២ឆ្នាំ មុខរបររត់ម៉ូតូឌុប  ត្រូវបានចាប់ខ្លួន ដោយកម្លាំង អាវុធហត្ថ ស្ថិតនៅចំណុចវាលស្រែ មុខការ៉ាសាំងPTT ភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ នៅរសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៦នេះ។ ក្រោយពីបានធ្វើ សកម្មភាព ចាប់ជំរិត ក្មេងប្រុស តាំង សុហទ័យ អាយុ១០ឆ្នាំ មុខរបរសិស្សសាលា បឋមសិក្សា បច្ចេកវិទ្យា សម្តេចឪ ស្ថិតនៅភូមិសង្វរ ឃុំកពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្តាល ដែលមាន ឪពុកឈ្មោះ តាំង សង្គម អាយុ៣៩ឆ្នាំ មុខរបរ ស្មូនរូប និងម្តាយឈ្មោះ ម៉ូវ រម្យទម្យ អាយុ៣៧ឆ្នាំ មុខរបរមេផ្ទះ អ្នកទាំងបីមានទីលំនៅ ភូមិពោធិតូច ឃុំកំពង់ហ្លួង នៅរសៀល ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៦។

ក្នុងប្រតិបត្តិការបង្ក្រាប របស់កម្លាំងសមត្ថកិច្ច បានដកហូតយក វត្ថុតាងរួមមាន ម៉ូតូ C125ពណ៌ខ្មៅ១គ្រឿង ពាក់ស្លាក លេខភ្នំពេញ 1AF4254 ប្រាក់42500រៀល ហើយលុយ ២លានរៀល របស់ឪពុក ម្តាយ ជនរងគ្រោះបានបាត់៕

អាវុធហត្ថ​ ខេត្តកណ្តាល បញ្ជូនជនចាប់ ជំរិតទៅតុលាការ

អាវុធហត្ថ​ ខេត្តកណ្តាល បញ្ជូនជនចាប់ ជំរិតទៅតុលាការ