De Gea ក្លាយ​ជា​កីឡាករ​ទី១៤ របស់ Man Utd ដែល​រង​របួស

De Gea ក្លាយ​ជា​កីឡាករ​ទី១៤ របស់ Man Utd ដែល​រង​របួស

លោក Louis van Gaal បាន​ចេញ​មក​បញ្ជាក់​ថា​អ្នកចាំទី David de Gea បាន​ក្លាយ​ជា​កីឡាករ​ម្នាក់​ទៀតដែល​រងរបួស ក្រោយ​ជួប​បញ្ហា​ជង្គង់​អំឡុង​ពេល​ហ្វឹកហាត់​កម្ដៅ​សាច់ដុំ​មុន​ការប្រកួត Europa League វគ្គ៣២​ក្រុម​ចុង​ក្រោយ​ជើងទី១។

 

De Gea ក្លាយ​ជា​កីឡាករ​ទី១៤ របស់ Man Utd ដែល​រង​របួសDe Gea ក្លាយ​ជា​កីឡាករ​ទី១៤ របស់ Man Utd ដែល​រង​របួស

 

រាប់​ទាំង De Gea ផង​ បិសាច​ក្រហម ពេលនេះ​មាន​កីឡាករ​ចំនួន​១៤នាក់​ហើយ​ដែលរង​​របួស។ កីឡាករ​សញ្ជាតិ​អេស្ប៉ាញ​ត្រូវ​ឆ្លង​កាត់ការ​ថត​មើល​ជង្គង់​នៅ​ថ្ងៃសុក្រ​នេះ ដើម្បី​ដឹង​ពីរយៈ​ពេល​ដែល​ត្រូវ​សម្រាក​ព្យាបាល។

 

ទាក់ទង​នឹង​របួស​ខាងលើ លោក Van Gaal បាន​ប្រាប់ BT Sport ក្រោយ​ចប់​ការ​ប្រកួត​ថា៖ “គេ (De Gea) មាន​បញ្ហា​ជង្គង់។ ពួក​យើង​ត្រូវ​ធ្វើការ​អង្កេត​បន្ត​ដូចជា​ស្កេន និង​ការ​ពិនិត្យ​ដទៃ​ទៀត ដែល​យើង​នៅ​មិន​ទាន់​អាច​ឆ្លើយ ពេល​នេះ​បាន​ថា​វា​ធ្ងន់ធ្ងរ​កម្រិត​ណា”។

 

ក្នុង​ការ​ប្រកួត​យប់មិញ​ អ្នកចាំទី​ដៃ​ទី២ Sergio Romero ត្រូវ​លេង​ជា​ជម្រើស​ដំបូង​ជំនួស De Gea តែ​យ៉ាង​ណា​ក៏​ដោយ​រូបគេ​មិន​អាច​ជួយ​សង្គ្រោះ​បាល់​ដែល​ស៊ុត​ដោយ​កីឡាករ​ម្ចាស់ផ្ទះ Pione Sisto និង Ebere Paul Onuachu បាន​នោះ​ទេ​ ធ្វើ​ឲ្យ​ចប់​ការ​ប្រកួត Man Utd ចាញ់ Midtjylland ១-២៕

 

ចុចអាន៖ បិសាច​ក្រហម Man Utd បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម​នៅ​ដាណឺម៉ាក ២-១

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ Dailymail