Barcelona ជាប់​ជា​ក្រុម​ដែល​ទាត់​បាល់​ប៉េណាល់ទី​អន់​បំផុត​នៅ​អឺរ៉ុប​រដូវ​កាល​នេះ

Barcelona ជាប់​ជា​ក្រុម​ដែល​ទាត់​បាល់​ប៉េណាល់ទី​អន់​បំផុត​នៅ​អឺរ៉ុប​រដូវ​កាល​នេះ

Barcelona បាន​ជាប់​ជា​ក្រុម​ដែល​មាន​កំណត់ត្រា​ទាត់​បាល់​ប៉េណាល់ទី​អន់​បំផុត​នៅ​ក្នុង​ចំណោមលីក​កំពូល៥នៅអឺរ៉ុប​រដូវ​កាល​នេះ។ នៅ​ក្នុង​ការ​ប្រកួត​ដែល Barcelona បាន​យក​ឈ្នះ Sporting Gijon ៣-១ កាល​ពី​ពាក់​សប្ដាហ៍​កន្លង​ទៅ ក្រុម​ជើងឯក​អេស្ប៉ាញ​បាន​បាល់​ប៉េណាល់ទី១​គ្រាប់​ ដែល​ទាត់​ដោយ​ខ្សែ​ប្រយុទ្ធ Luis Suarez តែ​ធ្វើ​មិន​បាន​សម្រេច។

 

Barcelona ជាប់​ជា​ក្រុម​ដែល​ទាត់​បាល់​ប៉េណាល់ទី​អន់​បំផុត​នៅ​អឺរ៉ុប​រដូវ​កាល​នេះBarcelona ជាប់​ជា​ក្រុម​ដែល​ទាត់​បាល់​ប៉េណាល់ទី​អន់​បំផុត​នៅ​អឺរ៉ុប​រដូវ​កាល​នេះ

 

សរុប​ជា​រួម Barcelona ទទួល​បាន​កាដូប៉េណាល់​ទី​១២ដងនៅ La Liga រដូវ​កាល​នេះ ច្រើន​ជាង​ក្រុម​ណា​ទាំងអស់​ក្នុង​លីគ​ធំ​កំពូល​ទាំង​៥ របស់​អឺរ៉ុប (La Liga, Premier League, Ligue 1, Serie A និងBundesliga) ហើយ​ក្រុម​ដែល​បាន​បាល់​ប៉េណាល់​ទី​ច្រើនលំដាប់​ទី​២ គឺ Leicester មក​ពី​អង់គ្លេស បាន​ចំនួន​១០​ដង។

 

ក្នុង​ចំណោម​បាល់​ប៉េណាល់ទី​នៅ La Liga ១២​ដង​ របស់ Barca ពួកគេ​ទាត់​ចូល​៦ដង​ប៉ុណ្ណោះ មាន​ន័យ​ថា៦​ដង​ទៀត គឺ​ទាត់​មិន​ចូល។ Rennes របស់​បារាំង​ឈរ​នៅ​ទី២ ជា​ក្រុម​ដែល​ស៊ុត​ប៉េណាល់ទី​មិន​ចូល​ច្រើន​ជាង​គេ (៤ដង) ខណៈ Atalanta របស់​អ៊ីតាលី​ឈរ​នៅ​ទី៣ (ស៊ុត​មិន​ចូល​៣​ដង)។

 

ក្នុង​ករណី​បើ​គេ​គិត​ទាំង​​ប្រកួត​កម្មវិធី​ផ្សេង​បញ្ចូល​ផង កំណត់ត្រា​របស់ Barcelona ​កាន់​តែ​អាក្រក់ ពោល​គឺ​ពួក​គេ​បាន​បាល់​ប៉េណាល់​ទី​១៦ ដង តែ​ស៊ុត​មិន​ចូល​រហូត៨​ដង រាប់​ទាំង​គ្រាប់​បាល់​ប៉េណាល់ទី​ដែល Messi បញ្ជូន​ឲ្យ Suarez ស៊ុត៕

 

ចុចអាន៖ Messi ​​ជាប់​កំណត់ត្រា​ថ្មី ស៊ុត​គ្រាប់​ទី​៣០០​នៅ​ La Liga យប់​មិញ

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ Sport English