ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តបន្ទាយមានជ័យ ៖ យុវជន​ម្នាក់​កំពុង​ជិះ​ម៉ូតូដើម្បី​រក​ប្អូន កាលពី​វេលា​ម៉ោង​០៧ និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៨ កុម្ភៈ ២០១៦ ក៏​ជួប​ស្ទាវ​មួយ​ក្រុម​មាន​គ្នា​៤​នាក់​ដេញ​កាប់ បណ្តាល​ឱ្យ​រង​របួសធ្ងន់ ស្ថិត​នៅ​ចំណុច​ភូមិ​ព្រះ​ពន្លា ឃុំ​ព្រះ​ពន្លា ក្រុង​សិរី​សោភ័ណ ខេត្ត​បន្ទាយ​មានជ័យ ។

ជន​រង​គ្រោះ​ឈ្មោះ​ហេង សុបិន អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​៤ សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោភ័ណ មាន​ប្អូនប្រុស​ឈ្មោះ​ហេង
វ​ណ្ណា អាយុ​២០​ឆ្នាំ ។

ប្រភព​បន្ត​ថា ប្អូនប្រុស​បាន​បាត់​ពី​ផ្ទះ​៤​ថ្ងៃ​មក​ហើយ ហើយ​ខណៈ​ដែល​ជន​រង​គ្រោះ​ជិះ​ម៉ូតូ ត្រូវ​ក្រុម​ក្មេង​ស្ទាវ​ជិះ​ម៉ូតូ​២​គ្រឿង មាន​គ្នា​៤​នាក់ និង​មាន​ដាវ​សា​មូ​រ៉ៃ​គ្រប់​ដៃ បាន​ដេញ​កាប់​បណ្តាល​របួសធ្ងន់ ចំ​ក និង​ក្បាល ។ ក្រោយ​ពេល​កាប់​ហើយ ក្រុម​ក្មេង​ស្ទាវ​ទាំង​នោះ​បាន​ជិះ​ម៉ូតូ​គេចខ្លួន​អស់ ហើយ​ត្រូវ​អ្នកដំណើរ​ប្រទះ​ឃើញ​ជន​រង​គ្រោះ ក៏​បាន​ជួយ​និង​ប្តឹង​សមត្ថកិច្ច​ចុះ​អន្តរាគមន៍​តែ​ម្តង។