CAT S60 ទូរសព្ទ​ដំបូង​ដែល​មាន​កាមេរ៉ា​កម្ដៅ​ Thermal

CAT S60 ទូរសព្ទ​ដំបូង​ដែល​មាន​កាមេរ៉ា​កម្ដៅ​ Thermal

ធ្លាប់​តែ​លឺ​ថា​ CAT ​ជា​ក្រុមហ៊ុន​ផលិត​គ្រឿង​ចក្រ​ដ៏​ធំ​សម្បើម​មួយ​ក្នុង​ពិភពលោក​ ប៉ុន្តែ​ពេល​នេះ​ពួក​គេ​​បាន​ផលិត​ទូរសព្ទ​ស្មាតហ្វូន​ផង​ដែរ​ គឺ​​ម៉ូដែល​ CAT S60។​ ជា​មួយ​គ្នា​នេះ​ដែរ​ ដោយ​សារ​តែ​ក្រុមហ៊ុន​ CAT ​មាន​ជំនាញ​ខាង​ផលិត​គ្រឿង​ចក្រ ​ដូច​នេះ​ហើយ​ទូរសព្ទ​ដែល​​ផលិត​ឡើង ​ក៏​មាន​លក្ខណៈ​រឹងមាំ​ និង​មិន​មាន​ស្មាតហ្វូន​របស់​ក្រុមហ៊ុន​ណា​អាច​ធ្វើ​បាន​ដូច​នោះ​។​ CAT S60 មាន​បំពាក់​កាមេរ៉ា​ប្រភេទ Thermal ដែល​អាច​ថត​មើល​ដឹង​ពី​កម្ដៅ​នៃ​វត្ថុ​អ្វីៗ​បាន​ផង​ដែរ​។​

 
CAT S60 ទូរសព្ទ​ដំបូង​ដែល​មាន​កាមេរ៉ា​កម្ដៅ​ Thermal
 

CAT S60 មាន​បំពាក់​អេក្រង់​ប្រភេទ​ Gorilla Glass 4 ទំហំ​ ៤,៧អិញ ដែល​អាច​ឲ្យ​អ្នក​ប្រើប្រាស់​បញ្ជា​បាន​យ៉ាង​ស្រួល​ទោះ​ជា​ប្រើ​ស្រោម​ដៃ​ក៏​ដោយ​។​ វា​ក៏​មាន Processor ប្រភេទ Snapdragon 617,​ RAM ទំហំ​ដល់​ទៅ​ ៣GB ​និង​មាន​អង្គ​ផ្ទុក​ទិន្នន័យ​រហូត​ដល់​ ៣២GB។ អំពី​កាមេរ៉ា​វិញ​ CAT S60 មាន​កាមេរ៉ា​ក្រោយ​ទំហំ​ ១៣ Megapixel និង​កាមេរ៉ា​មុខ​ទំហំ​ ៥ Megapixel។ រីឯ​ប្រព័ន្ធ​ប្រតិបត្តិ​ការណ៍​វិញ​ S60 គឺ​ប្រើ​ប្រព័ន្ធ Android Marshmallow ហើយ​​មាន​តម្លៃ​ ៥៩៩ដុល្លារ (តម្លៃ​បរទេស)៕
 

សកម្មភាពដែលថតដោយ Thermal កាមេរ៉ា 

 
ប្រែ​សម្រួល ៖ រដ្ឋ
ប្រភព ៖ androidcenter