ក្រឡាប់រថយន្ត ក្រុមតន្រ្តីទៅប្រគំអបអរសាទរ ការឡើងកាន់តំណែងអភិបាលខេត្តមណ្ឌលគិរី ធ្ងន់-ស្រាល៧នាក់

ខេត្តមណ្ឌលគិរី ៖ នៅវេលាម៉ោងប្រមាណ ៣ រសៀលថ្ងៃព្រហស្បតិ៍ ទី១៨ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ក្រុមតន្រ្តីមួយក្រុមធ្វើដំណើរ ទៅប្រគំតន្រ្តីអបអរសាទរ ការឡើងកាន់តំណែងរបស់អភិបាលខេត្តមណ្ឌលគិរី លោក ស្វាយ សំអ៊ាង ដែល ទើបចូលកាន់តំណែងនាព្រឹកមិញនេះ បានជួបគ្រោះថ្នាក់ក្រឡាប់រថយន្ត នៅក្នុងភូមិអណ្តូងក្រឡឹង ស្រុកអូររាំង ខេត្តមណ្ឌលគិរី បណ្តាលអោយ របួស ធ្ងន់-ស្រាល៧នាក់។

ប្រភពនៅកន្លែងកើតហេតុបានអោយដឹងថា បន្ទាប់ពីមានការអញ្ជើញ ពីក្រុម គ្រួសារ លោកអភិបាលខេត្តមណ្ឌលគិរី ឲ្យទៅប្រគំតន្រ្តី ដើម្បីអបអរ សាទរ ការឡើងកាន់តំណែងនោះ ក្រុមភ្លេង បានធ្វើដំណើរតាមរថយន្តហាយឡែនឌ័រ ពណ៌ក្រហមមួយគ្រឿង ចេញ ដំណើរពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ ខេត្ត មណ្ឌលគិរី។ លុះដល់ចំណុចកើតហេតុ ដែលស្ថិតនៅចម្ងាយប្រមាណ ៣០ គីឡូម៉ែត្រទៀតពីទីរួមខេត្តក៏ជួបគ្រោះក្រឡាប់រថយន្តតែម្តងដោយសារអ្នកបើក បរមិនស្គាល់ស្ថានភាពផ្លូវ ហើយបើកបរលឿន រងរបួសធ្ងន់ទាំងពីរនាក់ ត្រូវ បានបញ្ជូនភ្លាមៗ មកសង្រ្គោះនៅរាជធានីភ្នំពេញ អ្នករងរបួសស្រាល បញ្ជូន ទៅមន្ទីរពេទ្យក្បែរនោះ។

ប្រភពបានឲ្យដឹងបន្តថា ក្រោយពីជួបគ្រោះថ្នាក់ចរាចរ ពួកគាត់ ក៏ខកខាន ក្នុងការប្រគំតន្រ្តីនាំភាពសប្បាយរីករាយ  ចំពោះការឡើងកាន់តំណែង របស់ លោកអភិបាលខេត្ត ស្វាយ សំអ៊ាង ផងដែរ៕

ក្រឡាប់រថយន្ត ក្រុមតន្រ្តីទៅប្រគំអបអរសាទរ ការឡើងកាន់តំណែងអភិបាលខេត្តមណ្ឌលគិរី ធ្ងន់-ស្រាល៧នាក់ ក្រឡាប់រថយន្ត ក្រុមតន្រ្តីទៅប្រគំអបអរសាទរ ការឡើងកាន់តំណែងអភិបាលខេត្តមណ្ឌលគិរី ធ្ងន់-ស្រាល៧នាក់ ក្រឡាប់រថយន្ត ក្រុមតន្រ្តីទៅប្រគំអបអរសាទរ ការឡើងកាន់តំណែងអភិបាលខេត្តមណ្ឌលគិរី ធ្ងន់-ស្រាល៧នាក់