​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត ឃាត់​ក្រុមចោរឆក់​យ៉ាងសកម្ម​២​នាក់​

បន្ទាយមានជ័យ: កងរាជអាវុធហត្ថ ក្រុង​ប៉ោយប៉ែត បាន​ឃាត់ខ្លួន​ក្រុមចោរឆក់ ទ្រព្យសម្បត្តិ​ជនបរទេស និង​ប្រជាពលរដ្ឋ ក្នុង​ក្រុង​ប៉ោយប៉ែត យ៉ាងសកម្ម​២​នាក់ ។ ការឃាត់ខ្លួន​នេះ បានធ្វើ​ឡើង នៅវេលា​ម៉ោង ៧​យប់​ថ្ងៃទី​១៦ ខែកុម្ភ​: ឆ្នាំ​២០១៦ នៅ​ជិត​កា​រ៉ា​ស​សាំង​ដើម​ពុទ្រា ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើយ​កម្លាំង​បានអោយ​ចោរ ធ្វើ​ត្រាប់​ឡើងវិញ នៅ​ថ្ងៃ​បន្ទាប់ មុនពេល​កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ នៅ​ថ្ងៃទី​១៨ កុម្ភ​:​។​
   
​លោក ជា ដា មេបញ្ជាការ​មូលដ្ឋាន ក្រុង​ប៉ោយប៉ែត បាន​ឲ្យ​ដឹងថា​: ជនសង្ស័យ​ទាំង​២​នាក់​នោះ គឺ​ឈ្មោះ​រ៉ាប៊ុន សារា​ក់ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ និង​ឈ្មោះ ពេជ្រ ពី​ចិត្ត ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ។ ទាំង​២​នាក់ រស់នៅ​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ៕V/S

    
​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត ឃាត់​ក្រុមចោរឆក់​យ៉ាងសកម្ម​២​នាក់​