វិបត្តិ​គ្រួសារ​ដោះស្រាយ​មិន​ចេញ បុរស​ម្នាក់​សំរេចចិត្ត​ចងក​សម្លាប់ខ្លួន

ត្បូងឃ្មុំ: វិបត្តិ​ក្នុង​គ្រួសារ ដោះស្រាយ​មិន​ចេញ បានធ្វើ​ឲ្យ​បុរស​វ័យ​៤៨​ឆ្នាំ​ម្នាក់ សំរេចចិត្តបញ្ចប់ជីវិត​ដោយ​ចងក និង​ខ្សែ​អង្រឹង​ជាប់​និង​ដើម​អំពិល នៅ​វាលស្រែ​។

ហេតុការណ៍​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នេះ​បាន កើតឡើង​កាលពី​វេលា​ម៉ោង ជាង​៦ថ្ងៃទី​១៨​ខែកុម្ភ​: ឆ្នាំ​២០១៦​ស្ថិតនៅ​ខាងជើង​ភូមិគរ​ប្រហែល​២000​ម៉ែត្រ ឃុំ​ក្រែក ស្រុកពញាក្រែក​។​

​បុរស​ដែល​បាន​ចងក​ធ្វើអត្តឃាត​មានឈ្មោះ​ឃឹម ខុន ប្រុស​អាយុ​48​ឆ្នាំមាន​ទីលំនៅភូមិគរ ឃុំ​ក្រែក ស្រុក​ពញាក្រែក​។ មូល​ហេ​ត​ឈ្មោះ​​ឃឹម ខុន មានទំនាស់ និងវិបត្តិ​ក្នុង​គ្រួសារ​។​

 ក្រោយពី​កើត​ហ​តុ កម្លាំង​ជំនាញ​បច្ចេកទេស បាន​ចុះមក​ពិនិត្យ​វិភាគ ហើយ​ឃើញថាបុរស​ឈ្មោះ​ឃឹម ខុន ពិតជា​ស្លាប់​ដោយ​ចងក មែន​​មិន​ពាក់ព័ន្ធ​ករណី​ផ្សេងនោះទេ​និង​បានប្រគល់​សាកសព​ឲ្យ​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​

វិបត្តិ​គ្រួសារ​ដោះស្រាយ​មិន​ចេញ បុរស​ម្នាក់​សំរេចចិត្ត​ចងក​សម្លាប់ខ្លួន

វិបត្តិ​គ្រួសារ​ដោះស្រាយ​មិន​ចេញ បុរស​ម្នាក់​សំរេចចិត្ត​ចងក​សម្លាប់ខ្លួន