អាវុធហត្ថ​ខណ្ឌដូនពេញ ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន

ភ្នំពេញ: កម្លាំង​កងរាជអាវុធហត្ថ ខណ្ឌដូនពេញ បានធ្វើការ​បង្ក្រាប​និង​ឃាត់ខ្លួន មនុស្ស​៣​នាក់កាលពី​វេលា​ម៉ោង​៨​និង​៤៥​នាទី​យប់ ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០១៦ ចំណុច​ប្លុក​តាន់ប៉ា ផ្លូវ​១៥៤​កែង​៤៩ សង្កាត់​ផ្សារ​ថ្មី​៣ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន ។​

​បើតាម​មន្ត្រី អាវុធហត្ថ ខណ្ឌដូនពេញ​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ទាំង​៣​នាក់​ក្នុងនោះមាន​១.​ឈ្មោះ ប្រាក់ ចន្ថា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​និង​ទីលំនៅ​មិនពិតប្រាកដ​(​ម្ចាស់​ថ្នាំ​) ។​២.​ឈ្មោះ ឯម ពន្លឺ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ​មុខរបរ​និងទីលំនៅ​មិន​ពិតប្រាកដ​(​មុខសញ្ញា​ចាស់​ប្រើប្រាស់​គ្រឿងញៀន ហើយ​កាលពី​ឆ្នាំ២០១៥ ត្រូវ អាវុធហត្ថ​រាជធានី​បញ្ជូនទៅ​តុលាការ​បាន​៥​ថ្ងៃ ត្រូវ​តុលាការ​ដោះលែងវិញ​) ។​និង​ទី ៣.​ឈ្មោះ សុខ ធា​រិ​ន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​និងទីលំនៅ​មិន​ពិតប្រាកដ​។​

​ក្រោយពី​ឃាត់ខ្លួន កម្លាំង​ជំនាញ បាន​ដកហូត​វត្ថុតាង​ចាប់យក​រួមមាន ៖ -​ក្រាម​ស​ថ្លាចំនួន​២​កញ្ចប់ -​ម្សៅ​ស​ថ្លា​ចំនួន​៣​កញ្ចប់ -​ថង់​សំរាប់​ច្រក​មួយចំនួន -​ទូរស័ព្ទ​ចំនួន​២គ្រឿង​-​ដែកកេះ​ចំនួន​១៣ -​កាំបិត​២​ដើម​-​កន្ត្រៃ​២​ដើម​-​ដែកឆាប​១ ដើម​-​ទឹក​សេរ៉ូមសំរាប់​លាយថ្នាំ​ចាក់ ចំនួន​៤៨​ដប​តូច -​លុយ​ក្លែងក្លាយ​១០​ដុល្លា​-​ស៊ី​រុំា​ង​ចំនួន១២៣​ដើម និង​សំភារៈ​សំរាប់​សេព​គ្រឿងញៀន​មួយចំនួន ។​

​បច្ចុប្បន្ន​ជនសង្ស័យ ទាំង​៣​នាក់​ខាងលើ ព្រមទាំង​វត្ថុតាង ត្រូវបាន​បញ្ជូន​ទៅកាន់ទីបញ្ជាការ អាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​សាកសួរ និង​ចាត់ការ​បន្ត​តាម​និតិវិធី​៕​

អាវុធហត្ថ​ខណ្ឌដូនពេញ ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន