ដឹក​ស្រី​ស្នេហ៍​ទៅលេង​ផ្សារ​រាត្រី ប្រពន្ធ​តាម​ទាន់​បត់​ឡាន​បុក​ប្រពន្ធ​ផ្ទុប​នឹង​តូប​លក់ដូរ​ស្លាប់

បន្ទាយមានជ័យ: ស្ត្រី​ម្នាក់​ត្រូវបាន​ស្លាប់ ក្រោ​ពី​បញ្ជូន​ទៅដល់​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា​-​ជប៉ុនខណៈ​ត្រូវ​ប្តី​កំហូច​បត់​រថយន្តបុក​ប្រពន្ធ​ផ្ទុប​ទៅនឹង​តូប​លក់ដូរ​មួយ​ក្នុង​ផ្សារ​រាត្រីពេលដែល​តាម​ទាន់​ឃើញ​លោក​ប្តី​រូបនេះ​កំពុងតែ​ដឹក​ស្រី​ស្នេហ៍​ដើរលេង​។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​២០​នាទី​យប់​ថ្ងៃទី​១៨ ខែកុម្ភៈឆ្នាំ​២០១៦​នៅ​ចំណុច​បរិវេណ​ខាងកើត​ផ្សារ​រាត្រី​ស្ថិត​ក្នុងភូមិ​ព្រះ​ពន្លា សង្កាត់ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។​

​មន្ត្រីនគរបាល​បាន​បញ្ជាក់ថា​ករណីនេះ​គឺ​ចេតនា​ឃាតកម្ម មកលើ​ប្រពន្ធ ពេល​គាត់តាម​ទាន់​ប្តី​កំពុង​ដឹក​ស្រី​ស្នេហ៍​ដើរលេង​ហើយ​ប្តី​ក៏​ខឹង បើក​បត់​រថយន្ត​បំ​បុក​មុខស្រី​ស្នេហ៍ ប្រពន្ធ​ឃើញ​ដូច្នេះ​ក៏​រត់​ពីមុខ​រថយន្ត​បំណង​ទៅ​ទាញ​ទ្វារ​ខាង​ស្រី​ស្នេហ៍តែ​ខាង​ប្តី​មិន​បន្ធូរដៃ​ក៏​បត់​បំ​បុក​គាប​ជាប់​នឹង​តូប​តែម្តង​។​

​ក្រោយ​កើតហេតុ​បុរស​ជា​ប្តី​ក៏​ស្ទុះ​ចុះមក​បីត្រកង​ប្រពន្ធ​យំ​ស្រែក​រ៉ា​យ​រាប់​ពី​កំហុសរបស់ខ្លួន​ដែល​បង្ក​អោយ​ប្រពន្ធ​ទៅជា​បែបនេះ រីឯ​នារី​ជា​ស្រី​ស្នេហ៍​ចុះ​ពី​រថយន្តគេចខ្លួន​បាត់ស្រមោល​៕​

ដឹក​ស្រី​ស្នេហ៍​ទៅលេង​ផ្សារ​រាត្រី ប្រពន្ធ​តាម​ទាន់​បត់​ឡាន​បុក​ប្រពន្ធ​ផ្ទុប​នឹង​តូប​លក់ដូរ​ស្លាប់

ដឹក​ស្រី​ស្នេហ៍​ទៅលេង​ផ្សារ​រាត្រី ប្រពន្ធ​តាម​ទាន់​បត់​ឡាន​បុក​ប្រពន្ធ​ផ្ទុប​នឹង​តូប​លក់ដូរ​ស្លាប់