​មេទ័ព​និង​អាជ្ញាធរ​កម្ពុជា ស្វាគមន៍​មេ​ថ្មី​នៃ​កងទ័ព​ភូមិភាគ​ទី​១​ថៃ លើ​ស្ពាន​ព្រំដែន

​ព្រំដែន​កម្ពុជា​-​ថៃ: មេទ័ព និង​ថ្នាក់ដឹកនាំ អាជ្ញាធរ​កម្ពុជា បានទទួល​ស្វាគមន៍ មេបញ្ជាការ​ថ្មី ទើប​ចូលកាន់​តំណែង នៃ​កងទ័ព​ភូមិភាគ​ទី​១ របស់​ថៃ ដែល​បាន​អញ្ជើញ​មកជួប សំដែង​ការគួរសម និង​ពង្រឹង​ទំនាក់ទំនង មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​។

​ជំនួប​ជាង ១០ នាទី​នោះ បានធ្វើ​លើ​ស្ពាន​មិត្តភាព កម្ពុជា​-​ថៃ ត្រង់​ច្រកព្រំដែន អន្តរជាតិ ប៉ោយប៉ែត​-​ខ្លង​លឹក កាលពី​ម៉ោង ៣:២០ រសៀល ថ្ងៃទី​១៨ ខែកុម្ភ​: ឆ្នាំ​២០១៦​។​
      
​គណៈប្រតិភូ​ថៃ កងកម្លាំង និង​អាជ្ញាធរ​ថៃ​នោះ មាន​ចំនួន​៥២​នាក់ ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ថេប​ភុង ធីប​ប៉ាក់​យ៉ា​ចាន់ មេបញ្ជាកា​រ‌​ថ្មី នៃ​កងទ័ព​ភូ​ម‌ិ​ភាគ​ទី​១ ថៃ និង​អមដំណើរ​ដោយ លោក ផាក់​កា​រ៉ា​ក់ថន ធាន​ឆៃ អភិ​បា​ល‌​ខេ​ត្ត‌​ស្រះកែវ​, លោក​ឧ​ត្ត​ម​សេនីយ៍ ប្រធានការិយាល័យ​ទំនាក់ទំនង​ព្រំដែន​ថៃ កម្ពុជា នៃ​ប្រទេស​ថៃ​។​

​ក្នុងឱកាស​នោះ ភាគី​កម្ពុជា មានការ​អញ្ជើញ​ចូលរួម ទទួល​ស្វាគមន៍ រួមមានៈ នាយ​ឧ​ត្ត​ម​សេនីយ៍ សុខ ភាព អនុរដ្ឋលេខាធិកា​រ‌​ក្រ​សួង​ការពារជាតិ ទទួល​ទិស​យោធភូមិភាគ​៥, លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឯក សំ​អូន មេបញ្ជាការរង និង​ជា​នាយ​ជា​សេនាធិការ យោធភូមិភាគ​ទី​៥, លោក​គោ​ស៊ុំ សារឿ​ត  អភិបាលខេត្ត​បន្ទាយមានជ័យ​, លោក​ឧ​ត្ត​ម​សេនីយ៍​ត្រ‌ី នេ​ត សំអាត អនុ​ប្រ​ធា​ន‌​ការិយាល័យ‌ ទំនាក់​ទំ​ព្រំដែន កម្ពុជា​-​ថៃ  ព្រម​ទាំ​ង‌​ម​ន្ត្រ‌ី​រាជការ កងកម្លាំងប្រដាប់អាវុធ ចំនួន​៤១​នាក់​។​

​នៅលើ​ស្ពាន​ព្រំដែន​មិត្តភាព កម្ពុជា​.​ថៃ ដែល​កសាង​ដោយ​ជំនួយ​ចក្រភព​អង់គ្លេស នៅ​ឆ្នាំ​១៩៩២​នោះ ភាគី​ថៃ បាន​ណែនាំ​ខ្លួន និង​សំដែង​គួរសម ចំពោះ​មេទ័ព​កម្ពុជា និង​ថ្នាក់ដឹកនាំ អាជ្ញាធរខេត្ត​បន្ទាយមានជ័យ ហើយ​ស្នើសុំ​បន្ត​ពង្រីកពង្រឹង ពូន​ជ្រុំ​ចំណង​មេត្រីភាព មិត្តភាព កិច្ចសហប្រតិបត្តិការ​ល្អ នឹង​គ្នា​ដូច​ក្នុង​យន្តការ និង​ស្មារតី មាន​ស្រាប់ សំដៅ​ធ្វើអោយ​ព្រំដែន​ទាំងពីរ បន្ត​ជា​ព្រំដែន​សន្តិភាព ស្ថេរភាព កិច្ចសហប្រតិបត្តិការ និង​អភិវឌ្ឍន៍ ពោលគឺ​បន្ត​ខិតខំ​ធ្វើការ​ទំនង​ទំនង​គ្នា ក្នុងនាម​ជា​អ្នកភូមិផង​របង​ជាមួយ ជិតខាង​ល្អ ដើ​ម្ប‌ី​ខេត្ត ប្រទេស ពិសេស​ប្រជាជន​ទាំង​២ និង​និយាយ​រួម​សហគមន៍​អាស៊ាន​។

​ភាគី​ថៃ ក៏​ឆ្លៀត​ជម្រុញ​អោយ​ភាគី​កម្ពុជា ព​ន្លឿ​ន​ការកសាង​ផ្លូវ​រថភ្លើង ត​ភ្ជាប់​ព្រំដែន និង​កំណើន​ភ្ញៀវ កំណើន​ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម​។​
 
​សូម​រំលឹកថា តាម​ទម្លាប់​នៅ​ប្រទេស​ថៃ កាលណា​មន្ត្រី ឬ​អ្នកណា​ក៏ដោយ ឡើង​តំណែង ឬ​មុខការ​អ្វី គេ​តែង​ដើរទៅ​បង្ហាញ សំដែង​គួរសម​នឹង​អ្នក​ថ្នាក់លើ ថ្នាក់​ស្មើ​បង្គាប់ និង​ក៏​ធ្វើ​ជាមួយ​មិត្ត​បរទេស ដែល​ខ្លួន​មាន​ទំនាក់ទំនង​ល្អ​ដែរ​។ ចំពោះ​កងទ័ព​ភូមិភាគ​១ របស់​ថៃ មេបញ្ជាការ​ចាស់ លោក​ឧ​ត្ត​ម​សេនីយ៍ ដុំ​ដេ​ត ស៊ុំ​សាក់ បាន​ឡើង​ឋាន​:​ការងារ ទៅ​នៅ​អគ្គបញ្ជាការដ្ឋាន​កងទ័ព​ភូមិន្ទ​ថៃ ។ កន្លងមក មេកង​ទ័ព​ភូមិភាគ​ទី​១ រាប់ទាំង​លោក​ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ ចាន់​អូ​ចារ នាយករដ្ឋមន្ត្រី បច្ចុប្បន្ន​ផង បាន​ចេញពី​មេបញ្ជាការ កងទ័ព​ភូមិភាគ​ទី​១​នេះដែរ​។ កងទ័ព​ភូមិភាគ​ទី​១ ថៃ ទល់មុខ​នឹង​យោធា​ភូមិភាគ​ទី​៥ និង​១ ផ្នែក​យោធា​ភូមិភាគ​ទី​៣ របស់​កម្ពុជា​៕V/S

​មេទ័ព​និង​អាជ្ញាធរ​កម្ពុជា ស្វាគមន៍​មេ​ថ្មី​នៃ​កងទ័ព​ភូមិភាគ​ទី​១​ថៃ លើ​ស្ពាន​ព្រំដែន

​មេទ័ព​និង​អាជ្ញាធរ​កម្ពុជា ស្វាគមន៍​មេ​ថ្មី​នៃ​កងទ័ព​ភូមិភាគ​ទី​១​ថៃ លើ​ស្ពាន​ព្រំដែន