អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ នៅ​ស្រុក​ចិត្រ​បុរី អស់​២​ខ្នង​

ក្រចេះ: អគ្គីភ័យ​បណ្តាលមកពី​ភ្លើងចង្ក្រាន បាន​ឆាបឆេះ​រាលដាល​បណ្តាល​ឲ្យ​លំនៅឋាន​ផ្ទះឈើ​២​ខ្នង​របស់​ពលរដ្ឋ​នៅ​តំបន់​​ដាច់​ស្រ​យ៉ា​លពី​ទី​រួម​ខេត្ត ចំនួន​ពីរ​គ្រួសារ​បាន​រងនូវ​ការឆាបឆេះ​ហ្មត់​គ្មាន​សល់​។​
 
​គ្រោះ​អគ្គីភ័យ​ដែល​អ្នកភូមិ​កំណត់ថា បណ្តាលមកពី​ភ្លើងចង្ក្រាន​ដុត​ទុក ចោល​និងបាន​បក់​ប៉ើង​តាម​ខ្យល់​បណ្តាល​ឲ្យ​កើត​មានការ​ឆាបឆេះ​នេះ​បានកើត​ឡើង កាលពីរសៀល​ថ្ងៃទី​១៨ ខែ​កុ​ម្ភះ ឆ្នាំ​២០១៦​ទៅលើ​លំនៅឋាន​អ្នកភូមិ​ចំនួន​២ គ្រួសារមាន​ទីតាំង​ក្បែរ​គ្នា ក្នុងភូមិ​ខ្នាច ឃុំ​ថ្មី ស្រុក​ចិត្រ​បុរី​។

​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ថ្មី​បាន​ឲ្យ​ដឹងថា មិនមាន​ជនរងគ្រោះ​បាន​រងគ្រោះ​ក្នុងហេតុការណ៍​គ្រោះ​អគ្គីភ័យ​មួយ​នេះ​ទេ​។ ដោយ​គ្រាន់តែ​មានផ្ទះ​ឈើ​ចំនួន​២​ខ្នង​ផ្ទះ​និង​សម្ភារៈប្រើប្រាស់ និង​ស្រូវ​មួយចំនួនធំ ត្រូវបាន​រង​នូវ​ការឆាបឆេះ​មិនអាច​ជួយពន្លត់​ទាន់​ក៏​ព្រោះតែ​តំបន់​​នោះ​ជា​តំបន់​ដាច់​ស្រ​យ៉ា​ល និង​ក៏​ឆ្ងាយ​ពី​ប្រភពទឹក​។​

​ម្យ៉ាង​រដូវ​នេះ ជា​រដូវក្តៅ​រាំងស្ងួត​ផង​នោះ ស្នងការ​នគរបាល​ខេត្តក្រចេះ​លោក​ឧ​ត្ត​មសេនីយ៍ លន់ សុផាត​អំពាវនាវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​​តាម​គ្រប់​មូលដ្ឋាន ត្រូវមានការយកចិត្ត​ទុកដាក់​ខ្ពស់ ប្រុងប្រយ័ត្ន​នៅ​រាល់​ការប្រើប្រាស់​ភ្លើង​ដើម្បី​បង្ការ​កុំឲ្យ​មាន​ហានិភ័យ​ដោយ​គ្រោះ​​អគ្គីភ័យ​កើតមានឡើង​៕​