​អ្នក​ផាត់​មុខ​ឲ្យ​រឿង​ Angelina Jolie ​ទម្រាំ​បាន​ជាប់​មិន​ចាញ់​​តួ​សម្ដែង

​អ្នក​ផាត់​មុខ​ឲ្យ​រឿង​ Angelina Jolie ​ទម្រាំ​បាន​ជាប់​មិន​ចាញ់​​តួ​សម្ដែង

​ទម្រាំ​បាន​ជាប់​​សម្ដែង​ក្នុង​រឿង​របស់​អ្នក​ស្រី អែនជី លីណា​ជូលី តួនីមួយ​ៗ​ត្រូវ​ឆ្លង​កាត់​ការ​សម្ភាសន៍​ជា​ច្រើន​ដំណាក់​កាល​ សូម្បី​អ្នក​ផាត់​មុខ​ឱ្យ​​ក៏​ត្រូវសម្ភាសន៍​ជា​ច្រើន​លើក​ច្រើន​សារ​​ដូច​គ្នា​ដែរ។

 

អ្នក​ផាត់​មុខ​ជំនាញ​ម្នាក់​ឈ្មោះ ឌូ ពុធ​ម៉ូលីតា ​បាន​ឲ្យ​ដឹង​ថា ​វា​​ជា​ការ​ពិត​ព្រោះ​ថា​ទម្រាំ​នាង​បានក្លាយ​ជា​អ្នក​ផាត់មុខ​ឱ្យ​តួ​​ក្នុង​រឿង​នេះ​ គឺ​ត្រូវ​ ដាក់​ពាក្យ​យ៉ាង​ត្រឹម​ត្រូវ​ ហើយ​សម្ភាសន៍​​ជាមួយ​អ្នក​ជំនាញ​មក​ពី​ហូលីវូដ​ គឺ​លោក Ken Diaz ដែល​លោក​ធ្លាប់​ទទួល​បាន​ពាន់​រង្វាន់​ជា​ច្រើន​​​។

 

​អ្នក​ផាត់​មុខ​ឲ្យ​រឿង​ Angelina Jolie ​ទម្រាំ​បាន​ជាប់​មិន​ចាញ់​​តួ​សម្ដែង

 (រូប Ken Diaz  បុរស​នៅ​ក្រោយ​គេ)

 

ម៉ូលីតា​ ថ្លែង៖ “គាត់​ចង់​លើក​ស្ទួយ​សិល្បៈ​ខ្មែរ​យើង​ គាត់​ក៏​អាច​យក​អ្នក​ផាត់​មុខ​បរទេស​មក​ក៏​បាន ​ប៉ុន្តែ​ដោយសារ​ចិត្ត​អាណិត​ស្រលាញ់​ជនជាតិ​ខ្មែរ​ចង់​ផ្ទេរ​ចំណេះ​ដល់​ខ្មែរ​ និង​លើក​ស្ទួយ​សិល្បៈ​ខ្មែរ​ គាត់​ក៏​បាន​រក​អ្នក​ផាត់​មុខ​ដែល​ជា​ជន​ជាតិ​ខ្មែរ​”។ នាង​បន្ត​ថា ​ពិត​ជា​សប្បាយ​ចិត្ត​​ព្រោះ​បាន​ជួប​ផ្ទាល់​ និង​រៀន​សូត្រ​ ពី​លោក Ken Diaz ដែល​ជា​អ្នក​ផាត់​មុខ​​ល្បី​នៅ​ហូ​លីវូដ​។

 

​អ្នក​ផាត់​មុខ​ឲ្យ​រឿង​ Angelina Jolie ​ទម្រាំ​បាន​ជាប់​មិន​ចាញ់​​តួ​សម្ដែង

 

​ជាមួយ​គ្នា​នេះ​ផង​ដែរ ​អ្នក​ផាត់​មុខ​រូប​នេះ​បន្ត​ឲ្យ​ដឹង​ទៀត​ថា នាង​មាន​តួ​នាទី​ផាត់​មុខ​ឲ្យ​តួ​សំខាន់​ តាំង​ពី​ដើម​រឿង​រហូត​ដល់​បញ្ចប់​ ខណៈ​អ្នក​ធ្វើ​សក់​ និង​រៀប​ចំ​ខោអាវ​មាន​អ្នក​ដទៃ​ទៀត។​

 

“ដោយសារ​មើល​ឃើញ​ពី​ស្នាដៃ​ និង​ភាព​ប៉ិន​ប្រសព្វ​របស់​ខ្ញុំ​ ក្រុម​ការងារ​បាន​តម្រូវ​ឲ្យ​ខ្ញុំ​​ផាត់​មុខ​តួ​សំខាន់​នៅ​ក្នុង​រឿង​ទាំង​មូល​តែ​ម្ដង​។បាន​ជា​ខ្ញុំ​និយាយ​ដូច្នេះ​ព្រោះ​គេ​បែង​ចែក តួ​ធម្មតា​តួ​សំខាន់ មិន​មែន​យើង​ផាត់​ឲ្យ​ទាំង​អស់​នោះ​ទេ ។ ខ្ញុំ​ត្រូវ​តាម​​តួ​សំខាន់​ទាំង​អស់​រួម​ជាមួយ​អ្នក​ផាត់​មុខ​ផ្សេង​ទៀត​ដែល​គេ​តាម​តួ​របស់​គេ​ដូច​ខ្ញុំ​ដែរ​។ការងារ​គឺ​គេ​បែង​ចែក​ច្បាស់​លាស់​ណាស់ ចំណែក​អ្នក​ធ្វើ​សក់​ និង​រៀប​ចំ​ខោអាវ​មាន​អ្នក​ដទៃ​ទៀតមិន​អាច​បញ្ចូល​គ្នា​បានទេ​​”។

 

ឌូ ពុធ​ម៉ូលីតា បញ្ជាក់​ថា ​ទោះ​ឲ្យ​នាង​ផាត់​មុខ​មិន​យក​កម្រៃ​ក្នុង​ឲ្យ​រឿង អ្នក​ស្រី អែនជី លីណា​ជូលី​ ក៏​បាន​ ។ ក្រៅ​ពី​ប្រាក់​ចំណូល នាង​ក៏​​មាន​ឱកាស​រៀន​សូត្រ​ពី​អ្នក​ជំនាញ​មក​ពី​ហូលីវូដ​ទៀត​ផង​​។ ទាំង​នេះ ម៉ូលីតា​សូម​អរគុណ​ទៅ​ដល់​ក្រុម​ការងារ​ខ្មែរ​​ខាង​ បុប្ផាណា​ ដែល​បាន​ជួយ​យឺត​យោង​​ឲ្យ​នាង​ និង​ក្រុម​ការងារ​ខាង​ផាត់​មុខ​ខ្មែរ​ដទៃ​ទៀត​បាន​ចូល​ធ្វើ​ការ​ជាមួយ​ អែនជែ លីណាជូលី​ ថែម​ទាំង​បាន​រៀន​សូត្រ​ពី​អ្នក​ទាំង​នោះ​ផង​ដែរ។​

 

​អ្នក​ផាត់​មុខ​ឲ្យ​រឿង​ Angelina Jolie ​ទម្រាំ​បាន​ជាប់​មិន​ចាញ់​​តួ​សម្ដែង

 

 (ឌូ ពុធម៉ូលីតា ជាមួយ Prad Pitt)

 

​អ្នក​ផាត់​មុខ​ឲ្យ​រឿង​ Angelina Jolie ​ទម្រាំ​បាន​ជាប់​មិន​ចាញ់​​តួ​សម្ដែង

 

( ឌូ ពុធម៉ូលីតា​ ជាមួយ​អ្នកស្រី  Loung Ung អ្នក​សរសេរ​សៀវភៅ “មុនដំបូង​សម្លាប់ប៉ា​ខ្ញុំ”)

 

​ស្គាល់​បទ “ស្នេហ៍​ឆ្លង​វេហាស៍” ស្ដាប់​ ឌី សាវ៉េត រៀបរាប់​​ដំណើរ​រឿង

​ ​
អត្ថបទ៖ ថា ម៉ាលីដា

រូបថត៖ ផ្តល់ឲ្យ​ដោយ ឌូ ពុធម៉ូលីតា