ក្រុម​តារា​ហូលីវូដ​មក​ដល់​​វៀតណាម​ដើម្បី​ថត​រឿង”King Kong” វគ្គ​២

ក្រុម​តារា​ហូលីវូដ​មក​ដល់​​វៀតណាម​ដើម្បី​ថត​រឿង”King Kong” វគ្គ​២

នៅ​វេលា​ម៉ោង ៧យប់​ថ្ងៃ​ទី ១៨​ខែ​កុម្ភៈ កំពូល​តារា​ហូលីវូដ​ដូច​ជា Samuel L. Jackson, Brie Larson, John Goodman និង​អ្នក​ដឹកនាំ​រឿង John Vogt-Roberts ព្រម​ទាំង​ក្រុម​ការងារ​ជាង ១០០​នាក់​ទៀត​បាន​មាន​វត្តមាន​នៅ​ប្រទេស​វៀតណាម​ដើម្បី​ថត​រឿង “Kong: Skull Island”។

 

ក្រុម​តារា​ហូលីវូដ​មក​ដល់​​វៀតណាម​ដើម្បី​ថត​រឿង”King Kong” វគ្គ​២

ក្រុម​ការងារ​របស់​ភាពយន្ត “Kong: Skull Island” បាន​ចុះ​ជើង​យន្ត​ហោះ​កាល​ពី​វេលា​ម៉ោង ៧ យប់ថ្ងៃ​ទី ១៨ ខែ​កុម្ភៈ​មុន​នេះ​នៅ​ប្រលាន​យន្ត​ហោះ Noi Bai ទីក្រុង​ហាណូយ។ ក្នុង​ចំណោម​បុគ្គលិក​ជាង ១០០ នាក់​ដែល​បាន​មក​ដល់​វៀតណាម​លើក​នេះ Samuel L. Jackson គឺ​ជា​តារា​ល្បី​ឈ្មោះ​ជាង​គេ​ដោយ​លោក​ធ្លាប់​ដើរ​តួ​វីរបុរស Nick Fury ក្នុង​ភាពយន្ត “Marvel” ព្រម​ទាំង​ភាពយន្ត​ហូលីវូដ​ល្បី​ៗ​​ដទៃ​ទៀត។

 

ក្រុម​តារា​ហូលីវូដ​មក​ដល់​​វៀតណាម​ដើម្បី​ថត​រឿង”King Kong” វគ្គ​២

តារា​សម្ដែង​ស្រី​ម្នាក់​ទៀត​ដែល​ត្រូវ​បាន​គេ​ថត​បាន​នៅ​ប្រលាន​យន្ត​ហោះ​នោះ​គឺ Brie Larson។ ស្រីស្អាត​រូប​នេះ​នឹង​ដើរ​តួ​ឯក​នៅ​ក្នុង​ភាពយន្ត “Kong: Skull Island” ដែល​និយាយ​ពី​ពី​ពូជ​សត្វ​ស្វា​នៅ​លើ​កោះលលាដ៍​​មនុស្ស​នេះ។

 

ក្រុម​តារា​ហូលីវូដ​មក​ដល់​​វៀតណាម​ដើម្បី​ថត​រឿង”King Kong” វគ្គ​២

 

ក្រុម​តារា​ហូលីវូដ​មក​ដល់​​វៀតណាម​ដើម្បី​ថត​រឿង”King Kong” វគ្គ​២

 

ក្រុម​តារា​ហូលីវូដ​មក​ដល់​​វៀតណាម​ដើម្បី​ថត​រឿង”King Kong” វគ្គ​២

 

ក្រុម​តារា​ហូលីវូដ​មក​ដល់​​វៀតណាម​ដើម្បី​ថត​រឿង”King Kong” វគ្គ​២

 

ក្រុម​តារា​ហូលីវូដ​មក​ដល់​​វៀតណាម​ដើម្បី​ថត​រឿង”King Kong” វគ្គ​២

បុគ្គលិក​ទាំង​អស់​របស់ “Kong: Skull Island” ដែល​មក​ដល់​ប្រទេស​វៀតណាម​លើក​នេះ​មាន​ចំនួន​ប្រមាណ ១២០ នាក់ និង​បាន​នាំ​យក​ឧបករណ៍​មកជា​ច្រើន​សន្ធឹក​សន្ធាប់។ “Kong: Skull Island” គឺ​ជា​វគ្គ​២​របស់​ភាពយន្ត​ល្បី​ឈ្មោះ “King Kong” ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ឆ្នាំ ២០០៥។ ក្រុម​ការងារ​របស់​ភាពយន្ត​នេះ​ទើប​តែ​បញ្ចប់​ការ​ថត​របស់​ខ្លួន​នៅ​អូស្ត្រាលី​មុន​ពេល​មក​ដល់​វៀតណាម។ បើ​តាម​គម្រោង រឿង​នេះ​នឹង​ចាប់​ផ្ដើម​ថត​នៅ​វៀតណាម​នៅ​ថ្ងៃ​ទី ២១ ខាង​មុខ​​នៅ​ខេត្ត​ចំនួន ៣ គឺ Ninh Bình, Quảng Bình និងHạ Long ៕

 

 

ក្រុម​តារា​ហូលីវូដ​មក​ដល់​​វៀតណាម​ដើម្បី​ថត​រឿង”King Kong” វគ្គ​២

 

ក្រុម​តារា​ហូលីវូដ​មក​ដល់​​វៀតណាម​ដើម្បី​ថត​រឿង”King Kong” វគ្គ​២

 

ចុចអាន៖ទិន ហ្វី​ជូន​អាំង​ប៉ាវ​ដល់​អ្នក​គាំទ្រ​ក្នុងឱកាស​រឿង​ថ្មី​បំបែក​កំណត់​ត្រា

 

ប្រែសម្រួល៖ សុវណ្ណផៃ
ប្រភព៖zing