ស្រា​បៀរ Heineken® នឹង​​ផ្លាស់​ប្ដូរ​បទពិសោធន៍​សណ្តាប់​តន្ត្រី​របស់​​អ្នក


ស្រា​បៀរ Heineken® នឹង​​ផ្លាស់​ប្ដូរ​បទពិសោធន៍​សណ្តាប់​តន្ត្រី​របស់​​អ្នក

​កាល​ពី​ថ្ងៃ​ទី១៨​ ខែ​កុម្ភៈ ម្សិល​មិញ​នេះ ស្រា​បៀរ Heineken® បាន​​រៀបចំ​កម្មវិធី​តន្ត្រី​ក្នុង​បន្ទប់​បៃតង​ស្រា​បៀរ Heineken® ( Heineken Green Room) ដែល​ជា​កម្មវិធី​ថ្មី​សន្លាង​មួយ​។

 

បទពិសោធន៍​ថ្មី​សណ្តាប់​តន្ត្រី​សំឡេង​ដើម​នៅ​ក្នុង​បន្ទប់​បៃតង Heineken Green Room បាន​ប្រារព្ធ​ធ្វើ​ឡើង​ជា​លើក​ដំបូង​បង្អស់ ដែល​ជា​វេទិកា​តន្ត្រី​ថ្នាក់​តំបន់​នៅ​ទូទាំង​៨​ប្រទេស ឬ​១៨​ទីក្រុង​នៅ​ឆ្នាំ ២០១៥ និង​២០១៦ រួម​បញ្ចូល​ទាំង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ពុធ ទី​២៤ ខែ​កុម្ភៈ ខាង​មុខ​នេះ​នៅ​ក្លឹប​ Epic។

 

ស្រា​បៀរ Heineken® នឹង​​ផ្លាស់​ប្ដូរ​បទពិសោធន៍​សណ្តាប់​តន្ត្រី​របស់​​អ្នក

 

កម្មវិធី​បទ​ពិសោធន៍​ថ្មី​សណ្តាប់​តន្ត្រី​សំឡេង​ដើម​នៅ​ក្នុង​បន្ទប់​បៃតង Heineken Green Room នាំ​មក​នូវ​សិល្បករ​ជា​ច្រើន​រូប ដើម្បី​ផ្តល់​ជូន​បទ​សោធន៍​ថ្មី​ប្លែក​នៃ​សណ្តាប់​តន្ត្រី ហើយ​ជា​រៀងរាល់​ឆ្នាំ​កម្មវិធី​នេះ​នឹង​បង្ហាញ​ពី​វិធី​ដែល​យើង​មាន​ទំនាក់ទំនង​ជាមួយ​នឹង​តន្ត្រី គឺ​លើស​ពី​ការ​ស្តាប់​តន្ត្រី​ធម្មតា​។​

 

លោក Gianluca de Tondo នាយក​គ្រប់គ្រង​ជាន់ខ្ពស់​នៃ​ក្រុមហ៊ុន Global Heineken Brand មាន​ប្រសាសន៍​ថា​៖ “​មនុស្ស​ក្នុង​លោក​ស្រលាញ់​តន្ត្រី​។ គេ​រីករាយ​ស្ដាប់ត​ន្រី្ត ពីព្រោះ​តន្ត្រី​អាច​ទាក់ទាញ​អារម្មណ៍ ធ្វើឲ្យ​នឹកឃើញ​អនុស្សាវរីយ​ និង​ជម្រុញ​ឱ្យមាន​សកម្មភាព​។ បន្ទប់​បៃតង Heineken Green Room គឺ​ជា​ឱកាស​មួយ​សម្រាប់​ពួកគេ​ទទួលបាន​បទពិសោធន៍​នៃ​ការ​ស្តាប់​តន្ត្រី​ដើម​យ៉ាង​ជក់​ចិត្ត​ដោយ​ប្រើ​វិញ្ញាណ​ផ្សេងៗ​គ្នា​”។

 

ក្នុង​ឆ្នាំ​២០១៦ កម្មវិធី​បទ​ពិសោធន៍​ថ្មី​សណ្តាប់​តន្ត្រី​សំឡេង​ដើម​នៅ​ក្នុង​បន្ទប់​បៃតង Heineken Green Room ចាប់​ចេញ​ពី​”​បទពិសោធន៍​ចក្ខុ – លោកអ្នក​អាច​មើល​ឃើញ​តន្ត្រី​ដែរ​ឬទេ​?” ដែល​ជា​កម្មវិធី​ស្រា​បៀ​រ Heineken® ស្វែងរក​ចំណី​ចក្ខុ​ប្រភេទ​ណាខ្លះ​ដែល​បង្កើន​ភាព​រីករាយ​ជាមួយនឹង​តន្ត្រី​រាំ​បែប​អេឡិចត្រូនិក​(EDM)​។ កម្មវិធី​ពិសេស​នេះ​លើស​ពី​កម្មវិធី​រាំ​ធម្មតា។ កម្មវិធី​បន្ទប់​បៃតង Heineken Green Room នឹង​ញ៉ាំង​ឲ្យ​អ្នក​ចូលរួម​កម្មវិធី​ទទួល​បាន​បទ​ពិសោធន៍​តន្ត្រី​តាម​រយៈ​វិញ្ញាណ​ដោយ​ប្រើ​បច្ចេកវិទ្យា​។​

 

“​បទពិសោធន៍​ចក្ខុ​” នី​មួយៗ គឺជា​ចំណុច​ស្នូល​នៃ​កម្មវិធី​តន្ត្រី​រាំ​បែប​អេឡិចត្រូនិក EDM ដែល​បង្ហាញ​នៅ​លើ​ផ្ទាំង​អេក្រង់​យក្ស​រាង​ស្វ៊ែរ ដែល​មានឈ្មោះ​ថា The Orb ដែល​បង្ហាញ​ទស្សនីយភាព​គួរឱ្យ​ទាក់​ទាញ​ចិត្ត​ដែល​បាន​បង្កើតឡើង​ជា​ពិសេស​សម្រាប់​កម្មវិធី​នានា​ដោយ​សិល្បករ​ឈ្មោះ Brandon Tay (SYNDICATE) ។ អ្នក​ចូល​រួម​កម្មវិធី​ក៏​អាច​ផ្តិត​ចាប់​យក​រូបភាព និង​ផ្ញើ​រូបថត​សែលហ្វី​ទៅ​កាន់​ផ្ទាំង​អេក្រង់​យក្ស The Orb ជាពិសេស​ពួកគេ​អាច​ចូល​មើល​តាមរយៈ​កម្មវិធី​ស្មាតហ្វូន Heineken Green Room mobile app – ដែល​ធ្វើឲ្យ​ពួកគេ​មិន​អាច​បំភ្លេច​បាន​នា​រាត្រី​នោះ​។ កម្មវិធី app នេះ​ត្រូវ​បាន​បង្កើតឡើង​ដើម្បី​តាមដាន​សកម្មភាព និង​ការឆ្លើយតប​របស់​ពួកគេ​ចំពោះ​ទស្សនីយភាព​ផ្សេងៗ​ពេញ​មួយ​រាត្រី និង​រាយការណ៍​មក​វិញ​នៅ​ពេល​ព្រឹក​បន្ទាប់​ពី​បទ​ពិសោធន៍​ខ្លួន​ផ្ទាល់​របស់​ពួកគេ​ជាមួយ​នឹង​លទ្ធផល​នៃ​”​ទិន្នន័យ​រូបថត​សែលហ្វី​” ដែល​គួរឲ្យ​ចាប់អារម្មណ៍​ខ្លាំង និង​អាច​ចែករំលែក​បាន។

 

​កម្មវិធី​ពិសេស​នេះ​ចាប់​ផ្តើម​ជាមួយ​នឹង​វីដេអូ​ក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម “Heineken Green Room | Original Sound Experiment” ដែល​បង្ហាញ​ពី​ទស្សនីយភាព​ផ្សេងៗ​គ្នា​នៅពេល​ដែល​គេ​ស្ដាប់​បទ​ភ្លេង EDM ។​

 

សូម​អញ្ជើញ​មក​ចូលរួម​កម្មវិធី​រាំរែក​នេះ​ដើម្បី​ទទួល​បាន​ពិសោធន៍​នៅ​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០១៦ នៅ​ក្លឹប Epic (​ទល់មុខ​ស្ថានទូត​រុស្ស៊ី​) ។ សូម​ចូល​ទៅ​កាន់​ទំព័រ​ហ្វេ​សប៊ុក​របស់​ស្រាបៀ​រ Heineken (www.facebook.com/Heineken) ដើម្បី​តាមដាន​ព័ត៌មាន​ផ្សេងៗ​អំពី​កម្មវិធី​នេះ​។ ចូលរួម​កម្មវិធី​បទ​ពិសោធន៍​ថ្មី​សណ្តាប់​តន្ត្រី​ទាំងអស់គ្នា​!

 

លោក​អ្នក​អាច​ទាញ​យក​កម្មវិធី​ស្មា​ត​ហ្វូន​ដែល​មានឈ្មោះ​ថា Heineken Green Room ពី​កម្មវិធី iTunes ឬ Google Play!

 

អត្ថបទ៖ ពាណិជ្ជកម្ម​