គួ ចាឡឺយ​ត្រូវ​នារី​ថៃ​ចោទ​ថា​រំលោភ ក្រោយ​មកបក​​អាក្រាត​រឿង​លើ​គ្រែ​លើក​មុន


គួ ចាឡឺយ​ត្រូវ​នារី​ថៃ​ចោទ​ថា​រំលោភ ក្រោយ​មកបក​​អាក្រាត​រឿង​លើ​គ្រែ​លើក​មុន

កាល​ពី​ខែ​មករា​ នារី​ជនជាតិ​ថៃ​មាន​ចេញ​មក​ទម្លាយ​រឿង​លើ​គ្រែ​ជាមួយ​ Vic Chou (គួ ចាឡឺយ)។ ប៉ុន្តែ​ពេល​នេះ​នាង​បាន​បង្ហាញ​មុខ​ម្ដង​ទៀត​ក្នុង​ សន្និសីទ​មួយ​​កាល​ពី​ម្សិលមិញ ដោយ​បាន​ចោទ​ថា Vic សមាជិក​ F4 តៃវ៉ាន់​បាន​រំលោភ​នាង។

 

គួ ចាឡឺយ​ត្រូវ​នារី​ថៃ​ចោទ​ថា​រំលោភ ក្រោយ​មកបក​​អាក្រាត​រឿង​លើ​គ្រែ​លើក​មុន

Pear

នារី​ថៃ​ដែល​មាន​ឈ្មោះ​​ហៅក្រៅ​ថា Pear បាន​ប្រាប់​ក្នុង​សន្និសីទ​ថា នាង​ត្រូវ​បាន​រំលោភ​ដោយ​តារា​តៃវ៉ាន់​ខាងលើ ​​មិន​តែ​ប៉ុណ្ណោះ​តារា​រូប​នេះ​បាន​បដិសេធ​ចំណង​ស្នេហ៍​នេះ​ទៀត។ Pear បាន​ជួប​​ Vic នៅ​ឆ្នាំ​២០០៩ ហើយ​ពួក​គេ​បាន​ចាប់​ផ្ដើម​ស្នេហ៍​ក្រោយ​ស្គាល់​គ្នា​មួយ​ឆ្នាំ។

 

នារី​រូប​នេះ​បន្ថែម​ថា​៖”ខ្ញុំ​ស្គាល់​ Vic តាម​រយៈ​មិត្តភ័ក្ដិ​នៅ​តៃវ៉ាន់… ពួក​យើង​ជួប​គ្នា​នៅ​ហាង​មួយ​ហើយ​​បាន​ដើរ​លេង​ជាមួយ​គ្នា​និង​ចាប់​ផ្ដើម​​និយាយ​គ្នា​លេង។ បន្ទាប់​មក​ពួក​យើង​ក៏​ផ្ញើ​សារ​ទៅវិញទៅមក។ ពួក​យើង​មិន​សូវ​បាន​ជួប​គ្នា​ច្រើន​ទេ​ ព្រោះ​គេ​ជា​តារា។ ពួក​យើង​មិន​ដែល​​និយាយ​ពី​ទំនាក់ទំនង​នេះ​ទៅ​ក្រៅ​ទេ។ ពេល​ជួប​គ្នា​ម្ដង​ៗ ពួក​យើង​ទៅ​ជួប​នៅ​បន្ទប់​ឯកជន”។

 

គួ ចាឡឺយ​ត្រូវ​នារី​ថៃ​ចោទ​ថា​រំលោភ ក្រោយ​មកបក​​អាក្រាត​រឿង​លើ​គ្រែ​លើក​មុន

  Reen YuនិងVic Chou

បន្ទាប់​ពី​និយាយ​ដូច​នេះ អ្នក​កាសែត​បាន​សួរ​ថា៖”​ប៉ុន្តែ​អ្នក​នាង​​និយាយ​ថា​ អ្នក​នាង​​ត្រូវ​បាន​គេ​រំលោភ?” Pear តប​ភ្លាម​ថា​៖”​ចាស វា​ពិត​ជា​ត្រឹមត្រូវ​ណាស់។ វា​កើត​ឡើង​មួយ​ឆ្នាំ​ បន្ទាប់​ពី​ពួក​យើង​ជួប​គ្នា។ ដំបូង​ពួក​យើង​មិន​សូវ​ទុកចិត្ត​គ្នា​ទៅវិញទៅមក​ទេ​ អ្នក​ដឹង​ទេ… វា​គឺ​​តានតឹង​រវាង​មនុស្ស​ប្រុស​និង​ស្រី។ ប៉ុន្តែ​បន្ទាប់​ពី​ដើរ​លេង​ជាមួយ​មិត្ត​ជា​ក្រុម គេ(Vic)​បាន​ផ្ដើម​ទំនាក់ទំនង​ជាមួយ​ខ្ញុំ”។

 

​បន្ទាប់​ពី​ឆ្លើយ​សំនួរ​ចប់​ Pear ក៏​ប្រាប់​ពី​ដំណើរ​នៃ​ការ​រំលោភ៖”គេ​បាន​ដោះសា​​នៅ​ពេល​ខ្ញុំ​មិន​ព្រម។ គេ​បាន​ឲ្យ​ខ្ញុំ​អង្គុយ​​និង​ដេក​លើ​គ្រែ ប៉ុន្តែ​ខ្ញុំ​មិន​ព្រម គេ​ក៏​ចាប់​ផ្ដើម​ឡើង​លើ​ខ្ញុំ​យឺត​ៗ”។ ក្រោយ​មក​នាង​ក៏​មាន​ផ្ទៃ​ពោះ​ តែ​សំណាង​អាក្រក់​កូន​នោះ​ក៏​រលូត ប៉ុន្តែ​នាង​មិន​បាន​ប្រាប់ ​Chou ឆ្នាំ​នោះ​ទេ។ ​រហូត​ដល់​ខែ​ ធ្នូ​ ឆ្នាំ ២០១៥តារា​វ័យ​៣៤​ឆ្នាំ​បាន​លេច​ដំណឹង​លួច​រៀបការ​ជាមួយ​តារា​សម្ដែង​តៃវ៉ាន់ Reen Yu និង​បដិសេធ​ទំនាក់ទំនង​ជាមួយ​នាង​ទៀត។

 

គួ ចាឡឺយ​ត្រូវ​នារី​ថៃ​ចោទ​ថា​រំលោភ ក្រោយ​មកបក​​អាក្រាត​រឿង​លើ​គ្រែ​លើក​មុន

 

គេ​ក៏​បាន​សួរ​ថា ហេតុ​អ្វី​បាន​ជា​នាង​បើក​សន្និសីទ​លើក​នេះ? ​នារី​មក​ពី​ខេត្ត​ Surat Thani តប​ថា៖”ខ្ញុំ​តែ​ឮ​មនុស្ស​ជា​ច្រើន​និយាយ​ពី​ខ្ញុំ ដូច្នេះ​ខ្ញុំ​ចង់​ផ្ដល់​ចម្លើយ​​និង​សំនួរ​ដែល​អ្នក​ទាំង​អស់​គ្នា​ចង់​ដឹង​ចង់ឮ។ ខ្ញុំ​មាន​អារម្មណ៍​​មិន​ល្អ ហើយ​អ្វី​ដែល​ខ្ញុំ​ឆ្លង​កាត់​គឺ​កាន់​តែ​អាក្រក់”៕

 

 

ចុចអាន៖គួ ចាឡឺយ​ត្រូវ​នារី​ថៃ​ម្នាក់​​បក​អាក្រាត​រឿង​ឡើង​គ្រែ​ជាមួយ​គ្នា

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ coconuts