ថៃ​ជាប់​ជា​ប្រទេស​ដែល​មាន​អត្រា​ស្លាប់​ដោយ​ផ្ទុះ​អាវុធ​ច្រើន​ជាង​គេ​នៅ​អាស៊ី

ថៃ​ជាប់​ជា​ប្រទេស​ដែល​មាន​អត្រា​ស្លាប់​ដោយ​ផ្ទុះ​អាវុធ​ច្រើន​ជាង​គេ​នៅ​អាស៊ី

ប្រទេស​ថៃ​បាន​ជាប់​ជា​ប្រទេស​មាន​​អត្រា​ស្លាប់​ពាក់ព័ន្ធ​ការ​ផ្ទុះ​អាវុធ​ច្រើន​បំផុត ក្នុង​ចំណោម​ប្រទេស​ទាំង​១០​នៅ​អាស៊ី។ នេះ​បើ​យោង​តាម​ទិន្នន័យ​ចុង​ក្រោយ​ពី​សាកលវិទ្យាល័យ Washington។

 

ថៃ​ជាប់​ជា​ប្រទេស​ដែល​មាន​អត្រា​ស្លាប់​ដោយ​ផ្ទុះ​អាវុធ​ច្រើន​ជាង​គេ​នៅ​អាស៊ី

 

ប្រទេស​ជាប់​ព្រំដែន​កម្ពុជា​មួយ​នេះ​មាន​អត្រា​ស្លាប់​ច្រើន​ជាង​ប្រទេស​ហ្វីលីពីន​ដែល​មាន​ជាប់​ចំណាត់ថ្នាក់​លេខ​ពីរ ដល់​ទៅ​៥០ភាគរយ។

 

យោង​តាម​របាយការណ៍​ពី​ក្រសួង​មហាផ្ទៃ​ថៃ មនុស្ស​ជា​មធ្យម​ម្នាក់​ក្នុង​ចំណោម​១០​នាក់​ក្នុង​ប្រទេស​ថៃ​មាន​កាំភ្លើង​ក្នុង​ដៃ។ ក្នុង​នោះ មាន​កាំភ្លើង​ច្រើន​ជាង​៦លាន​ដើម ត្រូវ​បាន​ចុះ​បញ្ជី ខណៈ​ចំនួន​ប្រជាជន​សរុប​មាន​ចំនួន ៦៧លាន​នាក់។ ទោះ​យ៉ាង​ណា​ទិន្នន័យ​ពី gunpolicy.org របស់​សាលា​សុខភាព​សាធារណ​ទីក្រុង​ស៊ីដនី បាន​បង្ហាញ​ថា​បើ​រាប់​ទាំង​កាំភ្លើង​នាំ​ចូល​ខុស​ច្បាប់​ទៀត​ ចំនួន​កើន​ឡើង​ដល់​ជិត ១០លាន​ដើម។

 

នៅ​ឆ្នាំ​២០១៣ អត្រា​អ្នក​ស្លាប់​ដោយ​ការ​ផ្ទុះ​អាវុធ​ក្នុង​ប្រទេស​ថៃ មាន​ចំនួន ៧,៤៨ ក្នុង​ចំណោម​មនុស្ស ១០០​ ០០០​នាក់ ដែល​ខ្ពស់​ជាង​ពីរ​ដង បើ​ប្រៀបធៀប​នឹង​​​ករណី​នៅ​សហរដ្ឋ​អាមេរិក​។

 

ប៉ូលិស​ថៃ​បាន​និយាយ​ថា ករណី​ភាគ​ច្រើន​គឺ​ជា​ករណី​ប្លន់ បទ​ឧក្រិដ្ឋ​ដោយ​កំហឹង និង​បទ​ល្មើស​ដោយ​ការ​គ្រោង​ទុក។ ការ​ប្រើ​កាំភ្លើង​ដើម្បី​ការពារ​ខ្លួន ក៏​មាន​ចំណែក​ក្នុង​ចំនួន​នេះ​ដែរ ប៉ុន្តែ​មិន​ត្រូវ​បាន​ចាត់​ទុក​ជា​បទ​ឧក្រិដ្ឋ​ឡើយ​ក្នុង​ប្រទេស​ថៃ។​

 

ការ​​មាន​​កាំភ្លើង​ផ្ទាល់​ខ្លួន​ត្រូវ​បាន​ចាត់​ជា​រឿង​ស្រប​ច្បាប់​នៅ​ប្រទេស​ថៃ​តាំង​ពី​ឆ្នាំ​១៩៤៧ ដោយ​ច្បាប់​បាន​បញ្ជាក់​ថា ប័ណ្ណ​បញ្ជាក់​កម្មសិទ្ធិ​អាច​ចេញ​ជូន​សាធារណជន​បាន​សម្រាប់​មូលហេតុ​ការពារ​សន្តិសុខ​ផ្ទាល់​ខ្លួន ទ្រព្យ​សម្បត្តិ​ កីឡា និង​ការ​បរបាញ់ ៕

 

ចុចអាន៖កិច្ចប្រជុំ​កំពូល​ សហរដ្ឋអាមេរិក​-អាស៊ាន ស្វែង​រក​ការ​ប្រឆាំង​នឹង​ឥទ្ធិពល​ចិន

 

ប្រែ​សម្រួល៖ វ៉ាន់ថន
ប្រភព៖ channelnewsasia