ជិះដំរី​​មើល​​ព្រៃភ្នំ ជា​ដំណើរកម្សាន្ត​​ដ៏ពេញ​និយម​​របស់​​​ភ្ញៀវ​អន្តរជាតិ

ជិះដំរី​​មើល​​ព្រៃភ្នំ ជា​ដំណើរកម្សាន្ត​​ដ៏ពេញ​និយម​​របស់​​​ភ្ញៀវ​អន្តរជាតិ

ដំណើរ​កម្សាន្ត​បែប​ផ្សងព្រេងមាន​​ច្រើន​បែប នៅ​ក្នុង​ទឹកដី​​ខេត្ត​មណ្ឌលគិរី ​ក្នុង​នោះ​ក៏​មាន​ការ​ជិះ​ដំរី​កម្សាន្ត​ព្រៃភ្នំ មើល​ទឹក​ជ្រោះ ទឹកអូរ​ផង​ដែរ ដែល​បាន​ទាក់​ទាញ​ទេសចរ​អន្តរជាតិ​ច្រើនគួរ​សម​ដែរ​​ក្នុង​មួយថ្ងៃ​ៗ។

 

ជិះដំរី​​មើល​​ព្រៃភ្នំ ជា​ដំណើរកម្សាន្ត​​ដ៏ពេញ​និយម​​របស់​​​ភ្ញៀវ​អន្តរជាតិ លោក សាត ចិន្ដា អ្នក​គ្រប់គ្រង​ និង​ជា​មគ្គុទ្ទេសក៍

 

លោក សាត ចិន្ដា អ្នក​គ្រប់គ្រង​ និង​ជា​មគ្គុទ្ទេសក៍ នៃ Mondulkiri Adventuretour ក្នុង​ខេត្ត​សំបូរ​ភ្នំ​បាន​ប្រាប់​ថា ក្នុង​មួយ​ថ្ងៃ​ដំណើរកម្សាន្ត​​ជិះ​ដំរី ​អាច​ទាក់ទាញ​ភ្ញៀវ​ពី ៥ ទៅ ៨ នាក់។

 

“មួយ​ថ្ងៃ​​បាន​​ភ្ញៀវ ៥ ទៅ ៨ នាក់។ ភ្ញៀវ​មាន​ជម្រើស​ច្រើន​ផ្សេង​គ្នា។ អ្នក​ខ្លះ​ដើរ ជិះ​ម៉ូតូ ជិះ​ឡាន”។ ​

 

ទោះបីជា​យ៉ាងណា មគ្គុទ្ទេសក៍​រូប​នេះ បាន​ថ្លែង​ថា ១០០ នាក់​មាន​ខ្មែរ​តែ​ម្នាក់​ប៉ុណ្ណោះ។ ចំពោះ​មូលហេតុ​ដែល​នាំ​ឱ្យ​មិន​​សូវ​ជា​មាន​ភ្ញៀវ​ក្នុង​ស្រុក​លោក ចិន្ដា លើក​ឡើង​ថាអាច​មក​ពី​តម្លៃ និង​ការ​មិន​ចូលចិត្ត​ការ​ផ្សងព្រេង។

ប្រភព​ដដែល​នេះ​បន្ត​ថា ចំពោះ​ដំណើរ​កម្សាន្ត​នេះ ទេសចរ​ត្រូវ​ជិះ​ឡាន​ពី​ទី​រួម​ខេត្ត ទៅ​​ភូមិ​ពូតាំង (ភូមិ​ជនជាតិ) បន្ទាប់​មក​ជិះ​ដំរី​​តាម​​ព្រៃភ្នំ​រយៈ​ពេល ២ ម៉ោង ទើប​ដល់​កន្លែង​សម្រាក​ញ៉ាំ​បាយ គន់មើល​ទេសភាព និង​ទឹកអូរ​ដ៏​ត្រជាក់ រួច​ធ្វើ​ដំណើរ​ត្រឡប់​មក​វិញ។

 

លោក សាត ចិន្ដា បញ្ជាក់ថា៖ “ជិះ​ដំរី​ហ្នឹង ភ្ញៀវ​ត្រូវ​បង់​ម្នាក់ ៣៥ ដុល្លារ។ ដំរី​មួយ​ជិះ​បាន ២ នាក់ ហើយ​បាយ​ទឹក ការ​ធ្វើ​ដំណើរ​អី​ខាង​យើង​ជា​អ្នក​រ៉ាប់រងទាំងអស់​”៕

 

 

ជិះដំរី​​មើល​​ព្រៃភ្នំ ជា​ដំណើរកម្សាន្ត​​ដ៏ពេញ​និយម​​របស់​​​ភ្ញៀវ​អន្តរជាតិ

 

ជិះដំរី​​មើល​​ព្រៃភ្នំ ជា​ដំណើរកម្សាន្ត​​ដ៏ពេញ​និយម​​របស់​​​ភ្ញៀវ​អន្តរជាតិ

 

ជិះដំរី​​មើល​​ព្រៃភ្នំ ជា​ដំណើរកម្សាន្ត​​ដ៏ពេញ​និយម​​របស់​​​ភ្ញៀវ​អន្តរជាតិ

 

 

ល្អាង​កំពង់ត្រាច តំបន់​ទេសចរណ៍​ ដែល​កំពុងមាន​ការទាក់ទាញ​​

រមណីយដ្ឋាន​ ទំនប់ “ប្រ​ទ​ក្យ​ក្រឡា” បង្កើត​ច្រើន​ឆ្នាំ តែ​គេ​ស្គាល់​តិច

 

អត្ថបទ៖ អ៊ុំ សុភក្តិ