កំពុង​ដឹក​ស្រី​ស្នេហ៍​ទៅលេង​ផ្សារ​រាត្រី ប្រពន្ធ​តាម​ទាន់​បត់​រថយន្តបុក​ប្រពន្ធ​ផ្ទប់​នឹង​តូប​លក់ដូរ​ស្លាប់​ទាំង​ក្តៅ​ឱរា​

​ខេត្តបន្ទាយមានជ័យ​៖ ស្ត្រី​ម្នាក់​ត្រូវបាន​ស្លាប់​បន្ទាប់ពី​បញ្ជូន​ទៅដល់​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា​-​ជប៉ុន​បន្ទាប់ពី​ប្តី​របស់ខ្លួន​បត់​រថយន្ត​បុក​ផ្ទប់​ទៅនឹង​តូប​លក់ដូរ​មួយកន្លែង​ក្នុង​ផ្សារ​រាត្រី​ពេលដែល​ស្លន់ស្លោ​ប្រពន្ធ​តាម​ទាន់ ប្តី​កំហូច​កំពុងតែ​ដឹក​ស្រី​ស្នេហ៍​ដើរលេង​។ ហេតុការណ៍​ដ៏​រន្ធត់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧ និង​២០ នាទី​យប់​ថ្ងៃទី​១៨ ខែកុម្ភ​: ឆ្នាំ​២០១៦ នៅ​ចំនុច​បរិវេណ​ខាងកើត​ផ្សារ​រាត្រី​ស្ថិត​ក្នុងភូមិ​ព្រះ​ពន្លា សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ​ខេត្តបន្ទាយមានជ័យ​។​

សាក្សី​នៅ​កន្លែងកើតហេតុ​បាន​និ​យស​យ​ថា រថយន្ត​មួយគ្រឿង​ម៉ាក​នីសា​ន់​ណា​វ៉ា​រ៉ា ពណ៌​ស្ករ ពាក់​ស្លាក់​លេខ​ភ្នំពេញ​2V-6906 កំពុង​ដឹក​នារី​វ័យក្មេង​ម្នាក់​ជិះ​ចូលទៅក្នុង​ផ្សារ​រាត្រី​ស្រាប់តែ ភ្លាម​នោះដែរ​ក៏មាន​ស្ត្រី​ម្នាក់​ជិះ​ម៉ូតូ​សង់​មួយគ្រឿង​តាម​ពីក្រោយ ហើយ​ស្ត្រី​នោះ​ក៏​ដាក់​ម៉ូតូ​ចោល​ហើយ​រត់​តម្រង់​ទៅរក​រថយន្ត​នោះ​ទាំ​ខឹងសម្បា ហើយ បុរស ដែល​កំពុងបើក​បររថ​យន្ត​ពេល​ឃើញ​ស្ត្រី​នោះ​ចុះ​ពី​ម៉ូតូ​រត់​សំដៅ​មក​ក៏​បត់​រថយន្ត​ទំនងជា​ចង់​បត់​គេច​ស្រាប់តែ​ទៅបុក​ស្ត្រី​នោះ​ផ្ទុប​ជាមួយ​តូប​លក់​បណ្តាលអោយ​រង​របួស​ជា​ទម្ងន់ បុក​ប៉ះ​ម៉ូតូ និង​ខូចខាត​តូប​លក់ដូរ​មួយចំនួន​។ ស្ត្រី​រងគ្រោះ​បាន​ដឹកបញ្ជូន​តាម​រថយន្ត​នគរបាល​ចរាចរណ៍​ទៅកាន់​មន្ទីរពេទ្យ​តែ​អកុសល​ក៏​ស្លាប់​តាមផ្លូវ​។​

​មន្ត្រីនគរបាល​ចរាច​រណ៍​នៅ​កន្លែងកើតហេតុ​បានអោយដឹងថា​ស្ត្រី​ដែល​ត្រូវ​រថយន្តបុក​ផ្ទុប​នោះ​មាន ឈ្មោះ មាស សារី អាយុ​៣០​ឆ្នាំ ត្រូវជា​ប្រពន្ធ​របស់​ឈ្មោះ សាន ស៊ីម ហៅ​ចក់ អាយុ ៣៨​ឆ្នាំ រស់នៅ​ភូមិ​និង​សង្កាត់​ទឹកថ្លា ក្រុង​សិរី សោ​ភ័​ណ្ឌ ខេត្ត បន្ទាយ មានជ័យ​។ មន្ត្រីនគរបាល​បាន​បញ្ជាក់ថា​ករណីនេះ​គឺ​មកពី​ប្រពន្ធ​តាម​ទាន់​ប្តី​កំពុង​ដឹក​ស្រី ស្នេហ៍​ដើរលេង​ហើយ​ប្តី​ភ័យ​ក៏​បត់​រថយន្ត ប្រពន្ធ​ឃើញ​ដូច្នេះ​ក៏​រត់​ពីមុខ​រថយន្ត​បំណង​ទៅ​ទាញ​ទ្វារ ខាង​ស្រី​ស្នេហ៍ តែ​ចៃដន្យ​ក៏ត្រូវ​បុក​គៀប​ជាប់​នឹង​តូប​តែម្តង​។ ក្រោយ​កើតហេតុ​បុរស​ជា​ប្តី​ក៏​ស្ទុះ​ចុះមក​បីត្រកង​ប្រពន្ធ​យំ​ស្រែក​រៀបរាប់​ពី​កំហុស របស់ខ្លួន​ដែល​បង្ក​អោយ​ប្រពន្ធ​គ្រោះថ្នាក់​បែបនេះ​។ ចំណែក​ស្រី​ស្នេហ៍​ឃើញ​ហេតុការណ៍​មិន​ស្រួល​បាន​ចុះ​ពី​រថយន្ត​គេចខ្លួនបាត់​៕

KA-19-02-2016-01 KA-19-02-2016-03 KA-19-02-2016-04 KA-19-02-2016-05 KA-19-02-2016-02