រថយន្ត​ដឹក​ដី​បុក​ម៉ូតូ​ពីក្រោយ​កិន​ស្ត្រី​ម្នាក់​បែកក្បាល ​ស្លាប់​យ៉ាង​អាណោចអាធ័ម​នៅ​សង្កាត់​ក្រាំងធ្នង់

Doliprane TVC

​រាជធានី​ភ្នំពេញ​៖ ស្ត្រី​ម្នាក់ ត្រូវ​រថយន្ត​ដឹក​ដី​មួយគ្រឿង​បើក​បុក​ពីក្រោយ ហើយ​កិន​បែកក្បាល​ស្លាប់​យ៉ាង​អាណោច
អាធ័ម​នៅលើ​ដងផ្លូវ​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​កាលពី​វេលា​ម៉ោង ៣ និង ១០ នាទី​រសៀល​ថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០១៦ តាម​បណ្តោយ​ផ្លូវ​លេខ ១៩៦២ ភូមិ​ជាងទង សង្កាត់​ក្រាំង​ធ្នូ​ង ខណ្ឌ​សែន​សុខ ។​

រថយន្ត​ដឹក​ដី​បុក​ម៉ូតូ​ពីក្រោយ​កិន​ស្ត្រី​ម្នាក់​បែកក្បាល ​ស្លាប់​យ៉ាង​អាណោចអាធ័ម​នៅ​សង្កាត់​ក្រាំងធ្នង់

​តាម​ប្រភពព័ត៌មាន បាន​ឲ្យ​ដឹងថា​មុខ​ពេល​កើតហេតុ គេ​ឃើញ​ជនរងគ្រោះ​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម សេ ១២៥ ស៊េរី​ឆ្នាំ ២០១៣ ពាក់​ស្លាក​លេខ កំពង់ឆ្នាំង 1C-8252 មួយគ្រឿង​ជាមួយ​បុរស​ម្នាក់​ជា​អ្នក​ឌុប​បានធ្វើ​ដំណើរ​ក្នុងទិសដៅ​ពី​លិចទៅ​កើត ។

រថយន្ត​ដឹក​ដី​បុក​ម៉ូតូ​ពីក្រោយ​កិន​ស្ត្រី​ម្នាក់​បែកក្បាល ​ស្លាប់​យ៉ាង​អាណោចអាធ័ម​នៅ​សង្កាត់​ក្រាំងធ្នង់

នៅពេល​មកដល់​កន្លែង​កើតហេតុ ស្រាប់​តែមាន​រថយន្ត​ដឹក​ដី​មួយគ្រឿង​ពាក់​ស្លាក​លេខ កំពង់ចាម 3A-0200 បើក​ក្នុងទិសដៅ​ស្របគ្នា​មក​បុក​ពីក្រោយ​ហើយ​បុក​ម៉ូតូ​ពីក្រោយ បណ្តាល​ឲ្យ​ស្ត្រី​ជា​អ្នករួមដំណើរ​នោះ បាន​ធ្លាក់​ពីលើ​ម៉ូតូ​ហើយ​រថយន្ត​កិន​បែក​ខួរ​ស្លាប់​យ៉ាង​អាណោចអាធ័ម​នៅ​កន្លែងកើតហេតុ​តែម្តង ។

រថយន្ត​ដឹក​ដី​បុក​ម៉ូតូ​ពីក្រោយ​កិន​ស្ត្រី​ម្នាក់​បែកក្បាល ​ស្លាប់​យ៉ាង​អាណោចអាធ័ម​នៅ​សង្កាត់​ក្រាំងធ្នង់

ចំណែក​អ្នករួមដំណើរ​មិន​រងរបួស​នោះទេ ។ ភ្លាមៗ​អ្នកបើកបរ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន ៕ ម៉េង ធា​