មាន​ចឹ​ង​ដែរ​ហ្ន៎​!! ម្តាយ​មាន​ផ្ទៃពោះ​ជាមួយ​កូនប្រុស រួច​ប្រកាស​រៀបការ​

Doliprane TVC

​វេ​ប​សាយ​ «​ផាល់​»​ របស់​នី​ហ្សេ​រី​យ៉ា រាយការណ៍​ពី​ប្រទេស​ហ្ស៊ី​ម​បាប​វេ​ថា អ្នកស្រី បេ​តទី អេ​ម​ប្រេ​កូ អាយុ ៤០ ជនជាតិ​ហ្ស៊ី​ម​បាប​វេ កំពុងមាន​ផ្ទៃពោះ ៦ ខែ ជាមួយ​កូនប្រុស​បង្កើត​ឈ្មោះ ហ្វា​រ៉ៃ អេ​ម​ប្រេ​កូ អាយុ ២៣ ឆ្នាំ និង បានប្រកាស​រៀបការ​ជាមួយគ្នា ។ ក្រោយពី​ស្វាមី​របស់​អ្នកស្រី​បាន​ស្លាប់ ១២ ឆ្នាំ​មក អ្នកស្រី​ត្រូវ​រស់នៅ​កណ្តោចកណ្តែង ជាមួយ​កូនប្រុស​តាម​សមា​ជី​វ៉ូ ធ្វើឱ្យ​សម្ព័ន្ធមេត្រី​រវាង​ម្តាយ​និង​កូន ក្លាយជា​សម្ព័ន្ធមេត្រី​ប្តី និង ប្រពន្ធ​ទៅវិញ ។​

​តើ​នៅលើ​លោក​នេះ មានរឿង​អ៊ីចឹង​ប៉ុន្មាន​នាក់​ទៅ បើ​ម្តាយ​និង​កូន​នេះ បានរួម​សង្វាស​ជាមួយគ្នា រហូត​មាន​ផ្ទៃពោះ ៦ ខែ ធ្វើឱ្យ​សាច់ញាតិ ខាង​ប្តី​ដើម​មានការ​សង្ស័យ ទើប​ទម្លាយ​ការពិត ដោយ​និយាយថា «​ឪពុក​របស់​ក្មេង​ក្នុង​ពោះ​នេះ គឺ ហ្វា​រ៉ៃ កូនប្រុស​របស់ខ្ញុំ​នេះឯង​» ។ តាមពិត ប្អូនប្រុស​បង្កើត​របស់​ប្តី ចង់បាន​អ្នកស្រី​ជា​គូជីវិត​ជំនួស​បង​របស់គេ តែ​អ្នកស្រី អេ​ម​ប្រេ​កូ ប្រកាសថា «​ខ្ញុំ​ត្រូវការ​រៀបការ​ជាមួយ​កូនប្រុស​របស់ខ្ញុំ ច្រើនជាង​រៀបការ​ជាមួយ​ប្អូនប្រុស​បង្កើត​របស់​ប្តី​ខ្ញុំ​…» ។​

​អ្នកស្រី អេ​ម​ប្រេ​កូ រ៉ាយរ៉ាប់​ប្រាប់​តុលាការ​ថា «​នាង​ខ្ញុំ​បាន​តស៊ូ​ដោយ​សេចក្តី​លំបាក​វេទនា តាំងពី​កូន​នៅ​តូច អស់​ជាច្រើន​ឆ្នាំ​មកហើយ ដោយ​គ្មាន​នរណា​ជួយ​អើពើ និង ឧបត្ថម្ភ​អ្វី រហូតមក​ទល់នឹង​ពេលនេះ​កូន​បាន​ចូលធ្វើការ​ហើយ ទើប​នាង​ខ្ញុំ​គិតថា រៀបការ​ជាមួយ​គេ​…» ។​

​ចំណែក ហ្វា​រ៉ៃ ជា​កូនប្រុស​បាន​ពោលថាៈ «​ខ្ញុំ​ស្រឡាញ់​ម្តាយ​របស់ខ្ញុំ ក្នុងនាម​ជា​ម្តាយ​ផង ក្នុងន័យ​ស្នេហា​ផង ដូច្នេះ​ខ្ញុំ​ត្រៀម​រៀបការ​ជាមួយ​គាត់ និង ត្រៀមខ្លួន​ជា ឪពុក​របស់​ក្មេង​ផង​…» ។​

​ទោះយ៉ាងណា លោក ណា​ថា​ន មុ​ភូ​ធើរ ប្រធានភូមិ សម្តែង​ឥ​រោ​បថ​មិន​ពេញចិត្ត ចំពោះ​ទង្វើ​របស់​ម្តាយ និង កូនប្រុស​នេះ​ទេ ដោយ​និយាយថា ប្រសិនបើ​នៅ​អតីតកាល អ្នក​ទាំងពីរ​នឹងត្រូវ​ប្រហារជីវិត​តាមច្បាប់ ប៉ុន្តែ​ដោយ​បច្ចុប្បន្ន តម្រួត មិន​ហ៊ាន​ចាត់ការ​រឿងនេះ​ឡើយ ៕ សូរ្យកាន្ត (​ដេលី​ញូ​វ​)