រដ្ឋមន្ត្រី ក្រសួងការងារ ជំរុញធ្វើប័ណ្ណការងារ ជូនជនបរទេស និងពិនិត្យសុខភាព តាមរោងចក្រ

ភ្នំពេញ៖ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជំរុញពង្រឹង ការធ្វើចុះ អធិការកិច្ចយ៉ាងមុតមំា ក្នុងការផ្តល់ប័ណ្ណការងារ ជូនចំពោះជនបរទេសមកធ្វើការក្នុងស្រុក និងធ្វើអធិការកិច្ច លើបញ្ហាសុខភាព នៅតាមរោងចក្រឲ្យប្រសើរឡើង។

ការជំរុញរបស់លោក រដ្ឋមន្ត្រីនេះ បានធ្វើឡើងក្នុងពិធីបិទសន្និបាត បូកសរុបការងារឆ្នាំ២០១៥ ទិសដៅឆ្នាំ ២០១៦ នៃការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិ ស័យការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ២០១៤  ២០១៨ កាលពីថ្ងៃទី១៨ ខែកុម្ភៈ នៅទីស្តីការក្រសួងការងារ។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា«ខ្ញុំស្នើថា អ្នកពិនិត្យសុខភាព អ្នកបង្រៀនកិច្ចការអនាម័យសព្វថ្ងៃនេះ សុំឲ្យលោក វេជ្ជបណ្ឌិតធ្វើកិច្ចនេះឲ្យបានមុតមំា។ ជាងនេះចុះធ្វើអធិការកិច្ចឲ្យបានមុតមាំ និងចុះអធិការកិច្ចការ អនាម័យបឋម ត្រូវតែចុះឲ្យបានមុតមាំក្នុងការចុះពិនិត្យ ក្នុងរោងចក្រនានា ព្រោះថា កន្លងមក មានអ្នកខ្លះ ក៏មិនបានទទួលស្គាល់ នូវការពិនិត្យសុខភាពផងដែរ»។

លោករដ្ឋមន្ត្រី អ៊ិត សំហេង ក៏បានលើកឡើងពីជនបរទេស ដែលមកធ្វើការក្នុងប្រទេសកម្ពុជា ត្រូវតែរៀបចំ បែបបទឲ្យស្របទៅតាមបទប្បញ្ញតិ្តនៃច្បាប់។  បញ្ហាត្រូតពិនិត្យសុខភាពកម្មនិយោជិត ក្នុងមួយឆ្នាំៗក្រសួង បានធ្វើ២៥ម៉ឺននាក់ ។

លោករដ្ឋមន្ត្រីក៏បានលើកឡើងថា បច្ចុប្បន្នកម្ពុជាមានជនជាតិ បរទេស១០៣សញ្ជាតិ កំពុងធ្វើការ ហើយមាន ជនបរទេស ចំនួន៣៥០០០នាក់ ត្រូវបានផ្តល់ប័ណ្ណការងារ ។ សម្រាប់ឆ្នាំ២០១៥ មានសហគ្រាសស្របតាម បទប្បញ្ញត្តិ នៃច្បាប់ស្តីពីការងារ សរុបចំនួន៨.១៨៩៧ សហគ្រាស ក្នុងនោះ មានកម្មករនិយោជិតចំនួន ១.០៧៧.០៧៩នាក់   ។ ក្រសួងបានចុះធ្វើអធិការកិច្ចការងារបានចំនួន៩.១២២លើក កើន២៦,៩% ។ សម្រាប់ ការអធិការកិច្ច បានដាក់កំហិតដល់សហគ្រាស ចំនួន៦៤៨សហគ្រាស  និងផាកពិន័យ៣០សហគ្រាស ដែល មិនទាន់បាន អនុវត្តពេញលេញនូវការងារ ដកហូតនិងទប់ស្កាត់ពលកម្មកុមារ ចំនួន២.៧០៨នាក់ និងរកឃើញ រោងចក្រសហគ្រាស គ្រឹះស្ថានដែលមានគិលានដ្ឋាន បន្ទប់រំរបួសនិងប្រអប់រំសង្គ្រោះ បឋមត្រឹមត្រូវតាម ច្បាប់កើនឡើងចំនួន៣,៣៥ ។

យោងតាមរបាយការណ៍ របស់ក្រសួងការងារ បានឲ្យដឹងថា ឆ្នាំ២០១៥ មានប្រជាពលរដ្ឋកម្ពុជា ចំនួន៩៩៧០៨នាក់ (ស្រី៦៦៥០៨នាក់) បានទទួលការងារថ្មី ក្នុងនោះ មានចំនួន៧៣៤០៨នាក់ និងក្រៅប្រទេសចំនួន២៦៣០០នាក់ (ស្រី៩៩៧៨នាក់)៕

រដ្ឋមន្ត្រី ក្រសួងការងារ ជំរុញធ្វើប័ណ្ណការងារ ជូនជនបរទេស និងពិនិត្យសុខភាព តាមរោងចក្រ

រដ្ឋមន្ត្រី ក្រសួងការងារ ជំរុញធ្វើប័ណ្ណការងារ ជូនជនបរទេស និងពិនិត្យសុខភាព តាមរោងចក្រ