សម្រេចឃុំខ្លួន ជំនួយការឧត្តមសេនីយ៍ លួចរថយន្តដឹកទឹកសុទ្ធ

កណ្តាល៖ ចៅក្រមសាលាដំបូងខេត្តកណ្តាល នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៦ នេះ បានសម្រេចឃុំខ្លួន បណ្តោះអាសន្ន ជនជាប់ចោទ ហេង សុជាតិ ដែលត្រូវបាន គេអះអាងថា ជាជំនួយការ ឧត្តមសេនីយ៍ម្នាក់ ដាក់ពន្ធនាគារ ក្រោមបទលួច។

មន្រ្តីសាលាដំបូងខេត្តកណ្តាល បានឲ្យដឹងថា ជនជាប់ចោទ ត្រូវបាន ចៅក្រមស៊ើបសួរនៃ សាលាដំបូងខេត្ត កណ្តាល លោកចៅក្រម ផូង វណ្ណ សម្រេច ឃុំខ្លួនបណ្តោះ អាសន្ន ពីបទលួច តាមមាត្រា៣៥៣ និង៣៥៦ នៃក្រមព្រហ្មទណ្ឌ៕

សម្រេចឃុំខ្លួន ជំនួយការឧត្តមសេនីយ៍ លួចរថយន្តដឹកទឹកសុទ្ធ