កម្លាំងនគរបាល ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌមានជ័យ សហការគ្នាឃាត់មុខសញ្ញា ទម្លាក់យោង ២នាក់

ភ្នំពេញ៖ ជនសង្ស័យជាមុខ សញ្ញាទម្លាក់យោងពីរនាក់ ត្រូវបាននគរបាល ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌមានជ័យសហការគ្នា ដេញចាប់បានបន្ទាប់ពី ជនសង្ស័យទាំងពីរជិះម៉ូតូ មួយគ្រឿងបំរុងទៅធ្វើសកម្មភាព ទម្លាក់យោងគ្រាប់ កង់ដូរយកមាស ប៉ុន្តែពេលទៅដល់ ឃើញស្ត្រីម្នាក់ពាក់ខ្សែដៃ តាមផ្លូវក៏ប្រែជាឆក់ខ្សែដៃ ស្រ្តីរងគ្រោះបណ្តាលឲ្យ ដាច់ធ្លាក់ដីររួចជិះគេចខ្លួន រួចស្រ្តីរងគ្រោះបានស្រែក ធ្វើឲ្យកម្លាំងនគរបាលកំពុងតែដើរល្បាតនោះ ឮរួចជិះម៉ូតូដេញតាម រហូតដល់ទឹកដីខណ្ឌមានជ័យ ទើបសហការគ្នាចាប់បាន កាលពីព្រឹកថ្ងៃទី១៩ ខែកុម្ភះ ឆ្នាំ២០១៦ ស្ថិតនៅម្តុំលូ៥ ផ្លូវវ៉េងស្រេង ខណ្ឌមានជ័យ។

នគរបាលបានឲ្យដឹងថា ជនសង្ស័យទាំងពីរនាក់ មិនទាន់ស្គាល់ឈ្មោះនោះ ទេស្រីម្នាក់ប្រុសម្នាក់មានអាយុប្រហែលជា ៣០ឆ្នាំជាង ជិះម៉ូតូមួយគ្រឿងម៉ាកវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1C-1367 ស្នាក់នៅមិនពិតប្រាកដ ។

នគរបាលបានបន្តថា មុនពេលកើតហេតុមាន ស្រ្តីម្នាក់មិនស្គាល់ឈ្មោះ ជិះម៉ូតូមកផ្សារទួលពង្រ សង្កាត់ចោមចៅ ដើម្បី ទិញម្ហូបស្របពេលនោះ ស្រាប់តែមានជនសង្ស័យ ពីរនាក់ខាងលើជិះម៉ូតូមក ដល់រួចហើយធ្វើសកម្មភាព ឆក់ខ្សែរដៃពីស្ត្រីរងគ្រោះ បណ្តាលឲ្យដាច់ធ្លាក់ដី និងដួលស្រ្តីរងគ្រោះ ៣-៤ត្រឡប់ដោយឃើញស្ថាន ភាពបែបនេះជនសង្ស័យ បានជិះម៉ូតូរត់គេច ប៉ុន្តែស្ត្រីរងគ្រោះក្រោកឡើងរួចហើយស្រែកថា ចោរៗដេញតាមក្រោយ ស្របពេលនោះដែរកម្លាំង នគរបាលខណ្ឌពោធិ៍សែនជ័យ ដើរល្បាតដើម្បីរក្សា សុវត្ថិភាពជូនប្រជាពលរដ្ឋ បានឮរួចជិះម៉ូតូដេញ តាមនិងប្រកាស តាមវិទ្យុទាក់ទង ដោយក្រុមចោរបានរត់ ចូលទៅទឹកដីខណ្ឌមានជ័យ ទើបមានការសហការ ជាមួយកម្លាំងនគរបាល ខណ្ឌមានជ័យឃាត់ ខ្លួនបានតែម្តងទៅ ។ បន្ទាប់ពីឃាត់ខ្លួនបាន ធ្វើការឆែកឆេរមើល និងខ្លួនទើបដឹងថា ជាក្រុមទម្លាក់យោង ដោយមានគ្រាប់កង់ ជាកញ្ចប់ផងដែរ ។

ប្រជាពលរដ្ឋនៅ កន្លែងកើតហេតុ បាននិយាយថា ក្រុមទម្លាក់យោង យកគ្រាប់កង់ដូរយកមាដនេះ មិនងាយចាប់បាននោះ ទេដោយវាប្រើ រូបភាពផ្សេងៗគ្នាធ្វើឲ្យនគរបាលពិបាក ក្នុងការតាមដាន ស្វែងរកចាប់ខ្លួន ប៉ុន្តែពេលនេះដោយសារ គេប្រែរូបភាពជាឆក់វិញ ទើបនគរបាលអាចចាប់បាន ដូច្នេះហើយ ច្បាប់គួរតែចាត់ការ ក្រុមនេះឲ្យបានសមរម្យ ពីព្រោះជនរងគ្រោះច្រើន ណាស់ដែលត្រូវជនទាំងនេះ បោកដោះយកគ្រឿង អលង្ការអស់ពីខ្លួន៕

កម្លាំងនគរបាល ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌមានជ័យ សហការគ្នាឃាត់មុខសញ្ញា ទម្លាក់យោង ២នាក់

កម្លាំងនគរបាល ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌមានជ័យ សហការគ្នាឃាត់មុខសញ្ញា ទម្លាក់យោង ២នាក់