ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានីភ្នំពេញ ៖​ គំនរសំរាមស្ថិតនៅក្នុងដីឡូត៍មួយកន្លែង ​ស្ថិតនៅក្នុងភូមិច្រេះ​ សង្កាត់ភ្នំពេញថ្មី​បានត្រូវកម្មករដុតបង្កឲ្យកើត​ជាអណ្តាតភ្លើង​និង​ផ្សែងហុយ​ទ្រលោមឡើង​លើ​ ​ធ្វើឲ្យប្រជាពលរដ្ឋជាច្រើន ​និងសមត្ថកិច្ចស្ទើរមួយខណ្ឌសែនសុខ​ ភ្ញាក់ផ្អើលស្មានតែឆេះផ្ទះ ។

ហេតុការណ៍នេះ ​បានកើតឡើងនៅវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី១៩ កុម្ភៈ​ ហើយសេចក្តីរាយការណ៍​នៅប៉ុន្មាននាទីមុននេះថា ​នៅវេលាម៉ោង១១ថ្ងៃត្រង់​ថ្ងៃសុក្រដដែល ភ្លើងឆេះកម្ទេចឈើទូរ​ហ្គេមនិងសំរាមផ្សេងៗខាងលើ​ បានត្រូវសមត្ថកិច្ចប្រើរថយន្តពន្លត់អគ្គិភ័យ​មួយគ្រឿងបាញ់ពន្លត់ហើយ ​ដើម្បីបញ្ចៀសការឆេះរាលដាល​ដល់លំនៅដ្ឋាន​ប្រជាពលរដ្ឋ ៕