សុវណ្ណ មករា ត្រៀម​បញ្ជូន​ភរិយា​ទៅ​ក្រៅប្រទេស​ដើម្បី​សង្គ្រោះ​កូនប្រុស​

Doliprane TVC

​លោក សុវណ្ណ មករា បាន​និយាយថា លោក​ត្រៀម​បញ្ជូន​ភរិយា នាង ឈិន សុធា​រី ទៅ​មន្ទីរពេទ្យ​នៅក្រៅ​ប្រទេស ដែល​ពេលនេះ​កំពុង​សម្រេចចិត្តថា គួរ​ទៅ​ប្រទេស​ថៃ​ឬ សិង្ហ​បុរី ។ តែ​ការ​ទៅ​ក្រៅប្រទេស​នេះ​ក៏​មិន​ប្រាកដថា អាចជួយ​សង្គ្រោះ​កូនប្រុស​របស់លោក​បាន​ឬ យ៉ាងណា​នោះទេ តែ​សំខាន់​កុំឱ្យ​ស្តាយក្រោយ ។​

សុវណ្ណ មករា ត្រៀម​បញ្ជូន​ភរិយា​ទៅ​ក្រៅប្រទេស​ដើម្បី​សង្គ្រោះ​កូនប្រុស​

ថ្មីៗ​នេះ លោក សុវណ្ណ មករា បាន​សម្តែង​ការព្រួយបារម្ភ នៅពេលដែល​ក្រុម​គ្រូ​ពេ​ទ្យ្ បាន​និយាយថា កូនប្រុស​របស់​លោកមា​ន​បញ្ហា​ខ្សោះ​ទឹកភ្លោះ ដែលនាំឱ្យ​គេ​អាចមាន​បញ្ហា​ខុស ពី​ធម្មជាតិ​នៅពេល​កើតមក ប៉ុន្តែ​សម្រាប់​កូនស្រី​មាន​សុខភាព​ល្អជា​ធម្មតា ។ ក្នុងនោះ លោក​ក៏​មិនដឹងថា មកពី​មូលហេតុ​អ្វី​ដែរ ព្រោះ​កន្លងមក​ភរិយា​របស់លោក តែងតែ​ទៅតាម​ដាន​សុខភាព​ជាប្រចាំ តែ​លទ្ធផល​គឺ​ល្អជា​ធម្មតា ទើបតែ​ជិត​ដល់ពេល​វះកាត់​បែរជា​មានរឿង​នេះ​ទៅវិញ ។​

សុវណ្ណ មករា ត្រៀម​បញ្ជូន​ភរិយា​ទៅ​ក្រៅប្រទេស​ដើម្បី​សង្គ្រោះ​កូនប្រុស​

​បើតាម​គម្រោង ឈិន សុធា​រី ត្រៀម​វះកាត់​យក​កូនភ្លោះ​នៅ​ថ្ងៃទី ០៣ ខែមីនា ខាង​មុននេះ ប៉ុន្តែ​ដោយសារ​កូនប្រុស​មិនមាន​សុខភាព​ល្អ រួមជាមួយ​មន្ទីរពេទ្យ​នៅក្នុង​ស្រុក​មិនទាន់មាន​ឧបករណ៍​ទំនើប ទើប​ខាង​មន្ទីរពេទ្យ​ផ្តល់យោបល់ ឱ្យ​លោក​នាំ​ភរិយា​ទៅ​ក្រៅប្រទេស ។ តែ​មិន​ប្រាកដថា អាចជួយ​សង្គ្រោះ​កូនប្រុស​បាន​ឬ​យ៉ាងណា​នោះទេ សំខាន់​លោក និង ភរិយា​ប្រឹងប្រែង​ឱ្យ អស់ពី​លទ្ធភាព ។

សុវណ្ណ មករា ត្រៀម​បញ្ជូន​ភរិយា​ទៅ​ក្រៅប្រទេស​ដើម្បី​សង្គ្រោះ​កូនប្រុស​

ក្នុងនោះ លោក និង ភរិយា ក៏បាន​ត្រៀម​ចិត្ត​រួចរាល់​ដើម្បី​ទទួលស្គាល់​ពី​លទ្ធផល ។ ពេលនេះ​ដែរ ឈិន សុធា​រី ក៏​មិនសូវមាន​សុខភាព​មាំទាំ​ប៉ុន្មាន​ដែរ ។ ពេលនេះ «​ប្រជាប្រិយ​»​សូម​ជូនពរ​ឱ្យ​ភរិយា និង កូនប្រុស​ស្រី​របស់ សុវណ្ណ មករា មាន​សុខ​ភាពល្អ​ទាំងអស់​គ្នា ៕​ចេ​នី​

សុវណ្ណ មករា ត្រៀម​បញ្ជូន​ភរិយា​ទៅ​ក្រៅប្រទេស​ដើម្បី​សង្គ្រោះ​កូនប្រុស​សុវណ្ណ មករា ត្រៀម​បញ្ជូន​ភរិយា​ទៅ​ក្រៅប្រទេស​ដើម្បី​សង្គ្រោះ​កូនប្រុស​សុវណ្ណ មករា ត្រៀម​បញ្ជូន​ភរិយា​ទៅ​ក្រៅប្រទេស​ដើម្បី​សង្គ្រោះ​កូនប្រុស​សុវណ្ណ មករា ត្រៀម​បញ្ជូន​ភរិយា​ទៅ​ក្រៅប្រទេស​ដើម្បី​សង្គ្រោះ​កូនប្រុស​សុវណ្ណ មករា ត្រៀម​បញ្ជូន​ភរិយា​ទៅ​ក្រៅប្រទេស​ដើម្បី​សង្គ្រោះ​កូនប្រុស​

​ ​