​លើករាសី​ថ្ងៃបុណ្យ «​សែនអ្នកតា​»

Doliprane TVC

​ថ្ងៃបុណ្យ​សែនអ្នកតា គឺជា​ពិធីបុណ្យ​ប្រពៃណី​របស់​ជ​ន​ជាតិចិន​ដែល​តែង​ប្រ​រ​ព្ធ​ធ្វើ​ឡើងជា​រៀងរាល់ឆ្នាំ​បន្ទាប់ពី​បុណ្យចូលឆ្នាំ ថ្មី​រួច​រយៈពេល ១៥ ថ្ងៃ ។ សម្រាប់​ឆ្នាំ ២០១៦ នេះ​បុណ្យ​សែនអ្នកតា គឺ​ប្រារព្ធ​ធ្វើឡើង​នៅ​ថ្ងៃ ១៥ កើត (​តាម​ចន្ទគតិ​) ត្រូវ​នឹង​ថ្ងៃទី ២២ ខែកុម្ភៈ ។

បើតាម​ប្រពៃណី​ជន​ជាតិចិន​ថ្ងៃបុណ្យ​សែនអ្នកតា​ជា​ពិធីបុណ្យ​មួយ​ដ៏​សំខាន់​ក្នុង​ខែ ១ (​តាម​ចន្ទគតិ​) ហើយ​បើតាម​ក្បួន ហុងស៊ុយ​ចិន​ក្នុង​ថ្ងៃបុណ្យ​សែនអ្នកតា​នេះ តើ​លោកអ្នក​ត្រូវធ្វើ​យ៉ាងណា​ដើម្បី​ឲ្យ​ជោគ​រាសី​កាន់តែ​ឡើង​ខ្ពស់​ថែមទៀត ? ខាងក្រោម នេះ គឺជា​វិធី​សម្រាប់លើករាសី​ក្នុង​ថ្ងៃបុណ្យ​សែនអ្នកតា ៖

​លើករាសី​ថ្ងៃបុណ្យ «​សែនអ្នកតា​»

១-​រៀបចំ​ពិធី​បន់ស្រន់​នៅ​ថ្ងៃ ១ កើត ឬ​ថ្ងៃ​ឈី​វ​អិត (​ថ្ងៃទី ១ បុណ្យចូលឆ្នាំ​ចិន​) និង ថ្ងៃ ១៥ កើត (​តាម​ចន្ទគតិ​) គឺជា​ពេលវេលា ដ៏​ល្អ​ក្នុង​ការអុជ​ធូប​ទៀន​ដើម្បី​បន់ស្រន់​សុំ​សេចក្តីសុខ និង សុំ​ជួប​ជោគ​សំណាងល្អ ។ ពី​ធី​នេះ​អាច​ធ្វើតាម​ព្រះវិហារ ឬ​នៅតាម​រាន​ទេវ តា​ក្នុង​គេហដ្ឋាន ។​

២-​ក្នុង​ថ្ងៃ​សែនអ្នកតា​អ្នក​ដែល​នៅ​លីវ​មាន​អំណោយផល​ល្អ​ក្នុងការ​ដើរលេង និង សេពគប់​មិត្តភក្តិ​ឲ្យ​បាន​ច្រើន ព្រោះ​អាចជួយ​លើកតម្កើង​ដល់​ជោគ​ស្នេហា​ផ្ទាល់ខ្លួន ។ បើតាម​ក្បួន​ហុងស៊ុយ​ឲ្យ​ដឹងថា ក្នុង​ថ្ងៃបុណ្យ​សែនអ្នកតា គឺជា​ថ្ងៃ​ហែរ​ជំងឺ ១០០ មុខ​, កំចាត់​ជំងឺ ១០០ មុខ និង ដើរ​ឆ្លងស្ពាន ហើយក៏​ជា​ពិធី​បន់ស្រន់​សុំ​ឲ្យ​រឿង​អាក្រក់ និង រាល់​ចង្រៃឧបទ្រព​រលាយ​សាបសូន្យ និង នាំមក មក​នូវ​សុខ​ភាពល្អ ។ ក្នុង​រាត្រី​ថ្ងៃ​សែនអ្នកតា​ស្ត្រី​អាច​ដើរលេង​កម្សាន្ត​ជាមួយនឹង​មិត្តភក្តិ ហើយ​បើ​បាន​ជួបប្រទះ​ស្ពាន គឺ​ត្រូវតែដើ​ឆ្លង ។ សកម្មភាព បែបនេះ​អាច​កំចាត់​ជំងឺ និង បង្កើន​អាយុ​ឱ្យ​យឺនយូរ ។​

​លើករាសី​ថ្ងៃបុណ្យ «​សែនអ្នកតា​»

៣-​ថ្ងៃបុណ្យ​សែនអ្នកតា គឺ​ត្រូវចំ​ថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០១៦ ។ ក្នុងថ្ងៃនេះ គឺជា​ថ្ងៃ​ឆុង​ជាមួយនឹង​អ្នក​កើត​ឆ្នាំរោង ដូច្នេះ ទោះ​បាន​ប្រកបការងារ​អ្វី​ក៏ដោយ ឬ​មានដំណើរ​ទៅណា​មក​ណា ត្រូវមាន​ស្មារតី​ប្រុងប្រយ័ត្ន​ជាប់​ជានិច្ច ។​

៤-​បើតាម​ប្រពៃណី​ចិន​បុរាណ គឺ​ក្នុង​រាត្រី​ថ្ងៃបុណ្យ​សែនអ្នកតា​ស្ត្រី​តែង​មានជំនឿថា បើ​បាន​ចេញពីផ្ទះ​ទៅ​ឈរ​នៅ​កណ្តាល វាល នៅក្រោម​ពន្លឺព្រះច័ន្ទ គឺមាន​អំណោយផល​ល្អ​ក្នុងការ​មានគភ៌ ។ រីឯ​បុរស​វិញ​ក្នុង​ថ្ងៃបុណ្យ​សែនអ្នកតា​បើ​ចូល​គេង​កាន់តែ​យប់ ជ្រៅ គឺ​កាន់​តែមាន​អាយុ​វែង ។ ចំណែកឯ​កុមា​របើ​ចូល​គេង​យឺត គឺ​អាចជួយ​បង្កើន​អាយុ​របស់​ឪពុកម្តាយ​ផងដែរ ។​

​លើករាសី​ថ្ងៃបុណ្យ «​សែនអ្នកតា​»

៥-​តាមពិត​ទៅក្នុង​ថ្ងៃបុណ្យ​សែនអ្នកតា គឺជា​ថ្ងៃបុណ្យ​នៃ​ក្តី​ស្រឡាញ់​របស់​ជនជាតិ​ចិន ហើយ​បើតាម​ប្រពៃណី​បុរាណ​ចិន គឺ​នារី​វ័យក្មេងៗ​មិន​ត្រូវបាន​អនុញ្ញាតិ​ឲ្យ​ធ្វើ​សកម្មភាព​ដោយ​សេរី​នៅក្រៅ​ផ្ទះ​ឡើយ ។ តែ​ក្នុង​ថ្ងៃបុណ្យ​សែនអ្នកតា គឺអាច​ដើរលេង​កម្សាន្ត​ជាមួយ​មិត្តភក្តិ ដើម្បី​មានឱកាស​ក្នុងការ​រឹតចំណង​មិត្តភាព ហើយ​ពួក​ក​ម្លោះ​ក្រមុំ​ដែល​ដើរលេង​ជុំៗ​គ្នា​ទាំង​ហ្វូងៗ​មើល​ភ្លើង​ជ្វា លា និង ភ្លើងគោម​នោះ​ក៏​អាចធ្វើ​ទំនាក់ទំនង​សាង​ពន្លក​ស្នេហ៍​បាន ។​

​លើករាសី​ថ្ងៃបុណ្យ «​សែនអ្នកតា​»

៦-​ក្នុង​រាត្រី​ថ្ងៃ ១៥ កើត ឬ​ថ្ងៃបុណ្យ​សែនអ្នកតា​នោះ បើតាម​ទំនៀមទម្លាប់​ជនជាតិ​ចិន គឺ​ទាំង​ក្រុមគ្រួសារ​ត្រូវ​ជួបជុំគ្នា​ទទួល ទាន​នំ​អុី ដែល​តំណាង​ឲ្យ​ក្រុមគ្រួសារ​មានការ​រួបរួមគ្នា​ជា​ធ្លុង​មួយ និង ប្រកបដោយ​ភាពសុខដុមរមនា ៕ គ ឡេង​