មាន​បញ្ហា​ជា​មួយ Error 53 ពេល​នេះ​ក្រុម​ហ៊ុន​បាន​បង្ហាញ​ពីរ​បៀប​ដោះ​ស្រាយ​បាន​ដោយ​ខ្លួន​ឯង​ហើយ

បន្ទាប់ពីបានបញ្ចេញ ឱ្យធ្វើការ Update ទៅកាន់ iOS ជំនាន់ទី 9.2.1 រួច​មក​ក៏​មាន​បញ្ហា​មួយ​ចំនួន​នៅ​ពេល ធ្វើ​កា​រ Update ។ ដើម្បីធ្វើ​ការ​ដោះ​ស្រាយ ក្រុម​ហ៊ុន​បាន​ធ្វើ​កា​រ​ណែនាំ​នូវ​របៀប ដោះស្រាយបញ្ហា Error 53 នេះ​បានដោយ ខ្លួនអ្នក។ បើប្រិយមិត្តណាបានជួបប្រទះ នូវកំហុសឆ្គងខាងលើ​នោះ តោះទៅ​មើល​​ការ ណែនាំទាំងអស់គ្នា។

មាន​បញ្ហា​ជា​មួយ Error 53 ពេល​នេះ​ក្រុម​ហ៊ុន​បាន​បង្ហាញ​ពីរ​បៀប​ដោះ​ស្រាយ​បាន​ដោយ​ខ្លួន​ឯង​ហើយ

​បើតាមការឱ្យដឹង Error 53 នេះគឺជាបញ្ហារបស់ បច្ចេកវិទ្យា Touch ID នៅលើស្មាតហ្វូន iOS ដែលកំពុង ធ្វើកំណែប្រែថ្មី។ ហើយបើមានបញ្ហានេះ​នោះ ការ​ Update នឹងត្រូវផ្អាករហូតដល់មានការដោះ​ស្រាយ​ ត្រូវ​បាន​បញ្ចប់។ យើងអាចសម្គាល់ថា យើងបានជួបបញ្ហាខាងលើបាននៅពេលដែល iTunes នៅលើកុំព្យូរទ័​រ​ដែល​យើងប្រើដើម្បីធ្វើការ Update វាបានប្រាប់អ្នកថា « The iPhone [device name] could not be restored. An unknown error occurred (53)​ » ។

*** Samsung: ទទួលបានអាវ Jacket សាមសុង ដ៏ស្រស់ស្អាត មួយភ្លាមៗ រាល់ពេលជាវ Samsung Galaxy A 2016 ណាមួយ ពីថ្ងៃនេះ រហូតដល់ ថ្ងៃទី 21 កុម្ភៈ 2016។ Samsung Galaxy A 2016 កាន់តែកាលីប កាន់តែខ្លាំង!

មាន​បញ្ហា​ជា​មួយ Error 53 ពេល​នេះ​ក្រុម​ហ៊ុន​បាន​បង្ហាញ​ពីរ​បៀប​ដោះ​ស្រាយ​បាន​ដោយ​ខ្លួន​ឯង​ហើយ

ដូចនេះក្រុមហ៊ុន បានណែនាំឱ្យអ្នក ធ្វើតាមការណែនាំ ដូចខាងក្រោម ៖

  • ត្រូវប្រាកដថា កម្មវិធី iTunes នៅក្នុងកុំព្យូទ័ររបស់ អ្នកជាជំនាន់ចុង ក្រោយបង្អស់( Up to date )
  • ធ្វើការ Force restart ទូរស័ព្ទរបស់អ្នក
  • ព្យាយាមធ្វើការ Restore ទូរស័ព្ទរបស់អ្នក សារជាថ្មី
  • ប្រសិនបើអ្នកនៅតែ ជួបបញ្ហាដដែលនេះ អ្នកអាចព្យាយាម សុំការព្រឹក្សាពីក្រុមហ៊ុនបាន ។

ប្រសិនបើប្រិយមិត្ត បានជួបបញ្ហាណាមួយ ខុសពីបញ្ហាខាងលើ ប្រិយមិត្តអាច សរសេរនៅខាងក្រោយ។ ខេមបូ​នឹងព្យាយាម ស្វែងរកដំណោះស្រាយ ជូនប្រិយមិត្តជា មិនខាន។ សូមអរគុណ!!

  • ដោយ: Panhabot
  • 11:47 AM, 19 February
  • ប្រភព: Apple Support
  • Tag: ចំណេះដឹងទូទៅ