ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

រាជធានី​ភ្នំពេញ ៖ បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​ជា​អ្នក​រើស​អេ​ត​ចាយ​និង​មាន​សតិ​មិន​គ្រប់​មាន​វ័យ​ជាង​៣០​ឆ្នាំ បាន​ត្រូវ​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​ដេក​ស្លាប់​នៅ​ជាប់​របង​ដី​ឡូត៍​មួយ​កន្លែង​ស្ថិត​ក្នុងភូមិ​ក្រាំង​អង្ក្រង សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ ទល់មុខ​សាលា​មុម បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​១៩ កុម្ភៈ ២០១៦​។

បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​ជំហាន​ដំបូង​មក​ទៀត​ថា នៅ​លើ​សាកសព​បុរស​ដែល​គេ​តែងតែ​ឃើញ​ដើរ​ស្លៀក​ខោខ្លី អត់​អាវ និង​រើស​អាហារ​សល់​ពី​គេ​ចោល​នៅ​លើ​គំនរ​សំរាម​នោះ​ទទួលទាន មាន​ស្នាម​វាយ​នឹង​ដប​ត្រូវ​ចំ​ក្បាល​២​កន្លែង ស្លាប់​ក្នុង​ថ្លុកឈាម​នៅ​នឹង​កន្លែង​ជន​រង​គ្រោះ​ធ្លាប់​ដេក​រាល់ថ្ងៃ ។

នៅ​ពេល​នេះ សមត្ថកិច្ច​កំពុង​បន្ត​ស្រាវជ្រាវ និង​អំពាវនាវ​រក​សាច់ញាតិ​ដើម្បី​ប្រគល់​សព​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕