ត្រី​ផ្សោតឌូហ្វីន​​​មួយ​ក្បាល​​​ងាប់​ ដោយ​សារ​ប្រជាជន​​​​​នាំ​យក​ទៅ​លើ​គោក ថត​ Selfie


ត្រី​ផ្សោតឌូហ្វីន​​​មួយ​ក្បាល​​​ងាប់​ ដោយ​សារ​ប្រជាជន​​​​​នាំ​យក​ទៅ​លើ​គោក ថត​ Selfie

ត្រី​ផ្សោត​​ឌូហ្វីន តូច​មួយ​ក្បាល​​ ត្រូវ​បាន​សង្ស័យ​​ថា​ងាប់​ដោយ​ខ្សោះ​ជាតិ​ទឹក បន្ទាប់​ពី​ វា​ត្រូវ​បាន​ ក្រុម​អ្នក​​លំហែ​កាយ​នៅ​មាត់​សមុទ្រ លើក​​យក​ទៅ​​​ដង្ហែ​លេង​និង​​ស្ទាប​ខ្លួន​វា រួច​ទុក​ចោល​លើ​ឆ្នេរ​ខ្សាច់។

 

ត្រី​ផ្សោតឌូហ្វីន​​​មួយ​ក្បាល​​​ងាប់​ ដោយ​សារ​ប្រជាជន​​​​​នាំ​យក​ទៅ​លើ​គោក ថត​ Selfie
 

តាម​​ការ​ចុះ​ផ្សាយ​របស់ Dailymail បាន​ឲ្យ​ដឹង​ថា ហេតុការណ៍​ខាង​លើ​បាន​កើត​ឡើង​ក្នុង​ប្រទេស​អាហ្សង់ទីន។ មាន​ក្រុម​ជា​ច្រើន​នាក់ បាន​ផ្ដុំ​គ្នា យក​ត្រី​​ឌូហ្វីន​ប្រភេទ​ Franciscana ទៅ​ថត​​រូប​ Selfie ​ បន្ទាប់​ពី​រក​ឃើញ​វា នៅ​លើ​ឆ្នេរសមុទ្រ នៃ​រមណីយដ្ឋាន Santa Teresita ភាគ​ឦសាន​នៃ​ ខេត្ត​ Buenos Aires ។ ​​​​​​​​​​​​​​

 

ក្រោយ​​រូប​ភាព​​ខាង​លើ​ បាន​បង្ហោះ​ឡើង​លើ​បណ្ដាញ​ទំនាក់​ទំនង​​សង្គម អ្នក​លេង​អ៊ីនធឺណិត រួម​ជា​មួយអ្នក​ជំនាញ​​សត្វ​ព្រៃបាន​រិះ​គន់​​​ទៅ​លើ​ក្រុម​អ្នក​​លំហែ​កាយ​នៅ​​ឆ្នេរ​​សមុទ្រ Buenos Aires ​ដែល​​បាន​​ប៉ះ​ពាល់​​ត្រី​​ថនិកសត្វ​​នោះ។

 

ត្រី​ផ្សោតឌូហ្វីន​​​មួយ​ក្បាល​​​ងាប់​ ដោយ​សារ​ប្រជាជន​​​​​នាំ​យក​ទៅ​លើ​គោក ថត​ Selfie
 

បញ្ជាក់​ផង​ដែរ​ថា ប្រភេទ​ត្រី​ ឌូហ្វីន​ Franciscana ឬ ហៅ​ម្យ៉ាង​ទៀត​ថា ​ត្រី La Plata ជា​ប្រភេទ​ត្រី​កម្រ​និង​ជា​ត្រី​ផ្សោត​ប្រភេទ​តូច​ជាង​គេ​លើ​ពិភពលោក។ ត្រី​ប្រភេទ​នោះនឹង​អាច​ងាប់​ភ្លាម​ដោយ​ខ្សោះ​ជាតិ​ទឹក ដោយ​មិន​អាច​​នៅ​លើ​គោក​បាន​យូរ​​ទេ។ សព្វ​ថ្ងៃ​ ពពួក​ត្រី​ឌូហ្វីន​នោះ មាន​​ប្រហែល ៣ ម៉ឺន​ក្បាល ដែល​គេ​មាន​នៅប្រទេស​អាហ្សង់ទីន ប្រេស៊ីល និង​ អ៊ុយរុយហ្គាយ៕

 

ត្រី​ផ្សោតឌូហ្វីន​​​មួយ​ក្បាល​​​ងាប់​ ដោយ​សារ​ប្រជាជន​​​​​នាំ​យក​ទៅ​លើ​គោក ថត​ Selfie
 

ចុចអាន៖ ចាប់ពីខែធ្នូដល់ខែមេសានៅអន្លង់ផ្សោតទឹកសាបឈើទាលខេត្តស្ទឹងត្រែង​មាន​ភ្ញៀវទេសចរ​ទៅ​លេង​កម្សាន្ត​ច្រើន

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ dailymail ​​​​​​​