​ឪពុកម្ដាយក្មេង​​មិន​គួរ​ឲ្យ​ជឿ​ទាំង​​​ ៥​គ្រួសារ​​​​ នៅ​អង់គ្លេស​

​ឪពុកម្ដាយក្មេង​​មិន​គួរ​ឲ្យ​ជឿ​ទាំង​​​ ៥​គ្រួសារ​​​​ នៅ​អង់គ្លេស​

​​នៅ​ជុំវិញ​ពិភព​លោក ​​​​​មាន​រឿង​រ៉ាវ​កើត​ឡើង​ប្លែក​ៗ​ជាច្រើន​ ​ដែល​គ្រប់​គ្នា​ពិបាក​នឹង​ជឿ​បាន រហូត​​​​​​អ្នក​ខ្លះ​​ចំណាយ​ពេល​​ធ្វើ​ដំណើរ​​ទៅ​មើល​ផ្ទាល់​ភ្នែក ​ឬ​​​ទាល់​តែ​គេហទំព័រ​​ព័ត៌មាន​ចុះ​ផ្សាយ​។ ​ចំណែក​ រឿង​ឪពុក​ម្ដាយ​​​វ័យ​ក្មេងៗ​ ​បំផុត​ ​ដែល​ស្ថិត​ក្នុង​វ័យ​មិន​ទាន់​​គ្រប់​អាយុ​ ចំនួន៥​គ្រួសារ​នេះ ​ក្រោយ​​បាន​​ដឹង​អាយុ​ពួកគេ​ នឹង​ធ្វើ​ឲ្យ​លោក​អ្នក​ហួស​ចិត្ត​​ ​និងអាណិត​ពួកគេ​ទៀត​ផង។

 

១. Sean Stewart និង Emma Webster

​គូ Sean Stewart និង Emma Webster ត្រូវ​បាន​គេ​ចាត់​ទុក​​ជា​ឪពុក​ម្ដាយ​វ័យ​ក្មេង​បំផុត​​មួយ​ដែរ ​ក្នុង​លោក ​ដែល​ពួក​គេ​រស់​នៅ​ចក្រភព​អង់គ្លេស​។ Sean ក្លាយ​ជា​ឪពុក​គេ​​ នៅ​អាយុ ១២​ឆ្នាំ ​​និង​​​ប្រពន្ធ​​ឈ្មោះ Emma នៅ​អាយុ ១៥​ឆ្នាំ។ ពួក​គេ​ទាំង​ពីរ​នាក់ ​សម្រេច​ចិត្ត​ស្នាក់​នៅ​ជា​មួយ​គ្នា ដើម្បី​ចិញ្ចឹម​ក្មេង​ ​ប៉ុន្តែ​ស្នាក់​នៅ​​មិន​ទាន់​បាន​ប៉ុន្មាន​​ផង នាង Emma ​បាន​រត់​ចោល​ Sean ​ទៅ​រៀប​ការ​ជា​មួយ​ប្ដី​ថ្មី។ ពេល​នោះ Sean ​ត្រូវ​​ប្រឈម​​​នឹង​​បញ្ហា​ជាច្រើន​​ជាមួយ​ប៉ូលិស ​​ដោយ​មាន​ការ​ចាប់​ខ្លួន​ជា​ច្រើន​ដង​ផង​ដែរ។

 

​ឪពុកម្ដាយក្មេង​​មិន​គួរ​ឲ្យ​ជឿ​ទាំង​​​ ៥​គ្រួសារ​​​​ នៅ​អង់គ្លេស​

 

​ឪពុកម្ដាយក្មេង​​មិន​គួរ​ឲ្យ​ជឿ​ទាំង​​​ ៥​គ្រួសារ​​​​ នៅ​អង់គ្លេស​

 

​ឪពុកម្ដាយក្មេង​​មិន​គួរ​ឲ្យ​ជឿ​ទាំង​​​ ៥​គ្រួសារ​​​​ នៅ​អង់គ្លេស​

 

 

២. Alleshia Gregson

​នាង Alleshia Gregson ​​ជួប​រឿង​​គួរ​ឲ្យ​រន្ធត់​ចិត្ត​​​មួយ ​ដោយ​នាង​​មាន​ផ្ទៃ​ពោះ​ជា​លើក​ដំបូង​​នៅ​អាយុ ១២​ឆ្នាំ​ ជាមួយ​​មនុស្ស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់។ ​នាង​បាន​លាក់​បាំង​​រឿង​សម្ងាត់​​​ជ្រុល​ជ្រួស​នេះ​ រហូត​​​​​​ដល់​ថ្ងៃ​នាង ​សម្រាល​​កូន​តែ​ម្ដង។ ​មួយ​ឆ្នាំ​​កន្លង​​​​ទៅ ​​នាង​មាន​ផ្ទៃ​ពោះ​កូន​ទី​ពីរ​ទៀត​ ​​ជា​មួយ​មនុស្ស​មិន​ស្គាល់​អត្តសញ្ញាណ​​ដដែល​ពោល​នៅ​អាយុ ១៥​ឆ្នាំ​។

 

​ឪពុកម្ដាយក្មេង​​មិន​គួរ​ឲ្យ​ជឿ​ទាំង​​​ ៥​គ្រួសារ​​​​ នៅ​អង់គ្លេស​

 

​ឪពុកម្ដាយក្មេង​​មិន​គួរ​ឲ្យ​ជឿ​ទាំង​​​ ៥​គ្រួសារ​​​​ នៅ​អង់គ្លេស​

 

 

៣. April Webster និង​ Nathan Fishbourne

អ្នក​ទាំង​ពី​រ​មកពី​ចក្រភពអង់គ្លេស​ ​​បាន​​មាន​ទំនាក់​ទំនង​​ស្នេហា​​នៅ​អាយុ ​១៣​ឆ្នាំ​ដូច​គ្នា ​រហូត​មាន​ផ្ទៃ​ពោះ និង​សម្រាល​កូន​​ប្រុស​នៅ​អាយុ ១៤​ឆ្នាំ។ ទោះ​អ្នក​​ទាំង​ពីរ​មាន​កូន​នៅ​​វ័យ​ក្មេង​ តែ​ពួក​គេ​បំពេញ​តួនាទី​ជា​ឪពុកម្ដាយ​ល្អ ​ដោយ​ខំ​ចិញ្ចឹម​បីបាច់​រហូត។​

 

​ឪពុកម្ដាយក្មេង​​មិន​គួរ​ឲ្យ​ជឿ​ទាំង​​​ ៥​គ្រួសារ​​​​ នៅ​អង់គ្លេស​

 

 

៤. Tia Davies និង​ Jordan Williams

ម្ដាយ​របស់ Davies ​​មាន​នាង​​នៅ​អាយុ ១៥​ឆ្នាំ ​ហើយ​​ Davies ​​បាន​ដើរ​តាម​គន្លង​ម្ដាយ​ខ្លួន​​​ ព្រោះ​នាង​​​កើត​បាន​កូន​​ម្នាក់​​ពេល​នាង​មាន​អាយុ ១៤ឆ្នាំ។ នាង និង​មិត្ត​ប្រុស​ ​សម្រេច​មិន​ចាកចេញ​ពី​គ្នា ​និង​រួម​​​គ្នា​ចិញ្ចឹម​កូន។

 

​ឪពុកម្ដាយក្មេង​​មិន​គួរ​ឲ្យ​ជឿ​ទាំង​​​ ៥​គ្រួសារ​​​​ នៅ​អង់គ្លេស​

 

​ឪពុកម្ដាយក្មេង​​មិន​គួរ​ឲ្យ​ជឿ​ទាំង​​​ ៥​គ្រួសារ​​​​ នៅ​អង់គ្លេស​

 

 

៥. ​Lina Medina

​​​ Lina Medina ​​​ជា​ម្ដាយ​គេ ​នៅ​អាយុ ៥​ឆ្នាំ​កន្លះ ​ដោយ​បាន​​សម្រាល​កូន​​ប្រុស​ម្នាក់​នៅ​ថ្ងៃ​ទី ១៤ ឧសភា ​ឆ្នាំ ១៩៣៩។ ​ឪពុក​ម្ដាយ​របស់ Lina Medina មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​​នៅ​ពេល​ឃើញ​ពោះ​កូន​ធំ និង​សង្ស័យ​ថា​ជា​សាច់​ដុះ ក៏​បញ្ជូន​​ទៅ​ជួប​គ្រូពេទ្យ។ ​​ក្រោយ​ឆ្លុះ​​សព្វគ្រប់ គ្រូពេទ្យ​រក​ឃើញ​ថា​​ Lina ​មាន​ផ្ទៃ​ពោះ ៧ខែ​ហើយ ​ដែល​ធ្វើ​ឲ្យ​ម្ដាយ​ស្លុត​ចិត្ត​ពន់ពេក​។ ​ឪពុក​​​របស់ Lina ​​ត្រូវ​បាន​​ចាប់​ខ្លួន​ភ្លាម​ៗ ​ដោយ​សង្ស័យ​​​ថា​បាន​រំលោភ​កូន​ស្រី ​តែ​ត្រូវ​ដោះ​លែង​វិញ​ ព្រោះ​រក​មិន​ឃើញ​ភស្តុតាង៕

 

​ឪពុកម្ដាយក្មេង​​មិន​គួរ​ឲ្យ​ជឿ​ទាំង​​​ ៥​គ្រួសារ​​​​ នៅ​អង់គ្លេស​

 

 

​ឪពុកម្ដាយក្មេង​​មិន​គួរ​ឲ្យ​ជឿ​ទាំង​​​ ៥​គ្រួសារ​​​​ នៅ​អង់គ្លេស​

​ឪពុកម្ដាយក្មេង​​មិន​គួរ​ឲ្យ​ជឿ​ទាំង​​​ ៥​គ្រួសារ​​​​ នៅ​អង់គ្លេស​

​ឪពុកម្ដាយក្មេង​​មិន​គួរ​ឲ្យ​ជឿ​ទាំង​​​ ៥​គ្រួសារ​​​​ នៅ​អង់គ្លេស​

ចុចអាន៖ មហាសេដ្ឋី​មាន​បំផុតនៅ​ចិន​ទិញ​វិមាន​​​តម្លៃ​ជាង​១០០លាន​ដុល្លារ​នៅ​អង់គ្លេស​

ចុចអាន៖ ចំណាត់ការ​​ថ្មី​របស់​អង់គ្លេស​ ចំពោះ​អ្នក​បត់​ជើង​តូច​​ដាក់​​ជញ្ជាំង

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ Storyeo